• តើថ្នាំបំបាត់ការឈឺចាប់ណាដែលត្រូវសម្រាប់លោកអ្នក?

    តើថ្នាំបំបាត់ការឈឺចាប់ណាដែលត្រូវសម្រាប់លោកអ្នក?
    health health-trivia
    24-Nov-2015

    ការឈឺចាប់ត្រូវបានបង្កើតឡើងដើម្បីដាស់តឿនអ្នកនៅពេលដែលមានអ្វីមួយខុស ហើយវាបានបង្កឡើងដោយការរំញោចនៃចុងសរសៃប្រសាទពិសេសនៅក្នុងផ្នែកផ្សេងៗនៃរាងកាយ។ ប្រភេទទូទៅបំផុតនៃការឈឺចាប់គឺការកំណត់ដោយខ្លួនឯង និងងាយស្រួលព្យាបាលដោយប្រើថ្នាំបំបាត់ការឈឺចាប់ដោយគ្មានវេជ្ជបញ្ជា។ ការណែនាំខាងក្រោមនឹងជួយលោកអ្នកជ្រើសរើសថ្នាំបំបាត់ការឈឺចាប់សមស្របបំផុតសម្រាប់ការឈឺចាប់របស់លោកអ្នក។

    • ថ្នាំប៉ារ៉ាសេតាម៉ុលមានប្រសិទ្ធភាពប្រឆាំងនឹងការឈឺចាប់កម្រិតស្រាលទៅមធ្យម។ វាធ្វើការតាមរយៈឥទ្ធិពលផ្ទាល់លើខួរក្បាលដើម្បីកាត់បន្ថយការឈឺចាប់ និងកាត់បន្ថយគ្រុនក្តៅ។ វាមិនបន្ថយការហើម ឬការឈឺចុកចាប់ដោយសារតែការរលាកនោះទេ ប៉ុន្តែវានៅតែល្អសម្រាប់ការបំបាត់ការឈឺចាប់ដែលទាក់ទងនឹងជំងឺរលាកសន្លាក់ ក៏ដូចជាឈឺក្បាល ឈឺចាប់ពេលមករដូវ ជំងឺផ្តាសាយ និងគ្រុនផ្តាសាយធំជាដើម។
    • ថ្នាំអាស្ពីរីនមានប្រសិទ្ធភាពបំបាត់ការឈឺចាប់កម្រិតស្រាលទៅមធ្យម។ វាជួយកាត់បន្ថយការរលាក និងហើម ហើយវាក៏អាចបញ្ចុះសីតុណ្ហភាពផងដែរ។ យកល្អគួរដាក់វាឱ្យរលាយក្នុងទឹក រលាយមានពពុះខ្ជោល ឬជាមួយថ្នាំដែលក្រាលពាសផ្ទៃពោះវៀនដើម្បីកាត់បន្ថយការធ្វើទុកក្រពះ ហើយវាមានប្រយោជន៍សម្រាប់ការព្យាបាលការឈឺចាប់ ដែលទាក់ទងនឹងសន្លាក់ដែលរលាក និងការរងរបួសរដោយសារលេងកីឡា ក៏ដូចជាការឈឺក្បាល ឈឺមួយចំហៀងក្បាល ការឈឺចាប់ពេលមានរដូវ និងឈឺធ្មេញ។ មិនគួរឱ្យកុមារប្រើទេ លើកលែងតែក្រោមការត្រួតពិនិត្យរបស់វេជ្ជបណ្ឌិត(ដោយសារតែមានទំនាក់ទំនងជាមួយជំងឺដ៏កម្រ ប៉ុន្តែមានស្ថានភាពធ្ងន់ធ្ងរដែលគេស្គាល់ថា ជំងឺសរសៃប្រសាទធ្ងន់ធ្ងរ)។
    • ថ្នាំអ៊ីប៉ូប្រូហ្វែនមានទំនាក់ទំនងទៅនឹងថ្នាំអាស្ពីរីន និងជួយបំបាត់ការឈឺចាប់កម្រិតស្រាលទៅមធ្យម កាត់បន្ថយជំងឺគ្រុនក្តៅ និងមានប្រសិទ្ធភាពបំបាត់ការឈឺចុកចាប់ និងហើមដោយការរលាកបានខ្ពស់។ វាជាជម្រើសដ៏ពេញនិយមសម្រាប់ព្យាបាលការរងរបួសពេលលេងកីឡា(រមួលសរសៃពួរសាច់ដុំ តឹងសាច់ដុំ)និងសន្លាក់រឹង ឬឈឺចាប់ក៏ដូចជារយៈពេលឈឺចាប់ ឈឺធ្មេញ ឈឺក្បាល និងគ្រុនក្តៅ។ ចៀសវាងបើវាបង្កឱ្យមានការលំបាកក្នុងការរំលាយអាហារ ឬរោគសញ្ញានៃជំងឺហឺត
    • ថ្នាំកូដីអ៊ីនធ្វើការនៅលើប្រព័ន្ធសរសៃប្រសាទដើម្បីកាត់បន្ថយការបញ្ជូនសញ្ញាឈឺចាប់។ វាក៏ផ្លាស់ប្តូរអារម្មណ៌នៃការឈឺចាប់ ទោះបីជាវានៅតែកើតមានក្តី ក៏វាវាហាក់ដូចជាលែងមានបញ្ហាទៀតដែរ។ ថ្នាំកូដីអ៊ីនត្រូវបានប្រើដើម្បីបំបាត់ការឈឺចាប់កម្រិតមធ្យម និងដើម្បីបង្កើនប្រសិទ្ធភាពថ្នាំបំបាត់ការឈឺចាប់ដទៃទៀត ដូចជាថ្នាំអាស្ពីរីន ប៉ារ៉ាសេតាមុល ឬ ថ្នាំអ៊ីប៉ូប្រូហ្វែនជាដើម ។ វាធ្វើឱ្យការក្អកចុះខ្សោយ ប៉ុន្តែការប្រើប្រាស់របស់វាមានកម្រិត ដោយសារផលរំខានដោយការទល់លាមក។ វាគឺការបម្រុងទុកល្អបំផុតសម្រាប់ការឈឺចាប់ដែលទាក់ទងនឹងការក្អក ការឈឺចាប់ដែលទាក់ទងជាមួយនឹងជំងឺរាក ឬប្រើរួមផ្សំជាមួយថ្នាំប៉ារ៉ាសេតាមុល ដើម្បីបង្កើនសកម្មភាពបំបាត់ការឈឺចាប់របស់វា។
    • ថ្នាំឌីហៃដ្រូកូដីអ៊ីនគឺជាប្រភេទកូដីអ៊ីនដែលមានអនុភាពខ្លាំងក្លាដែលសមស្របសម្រាប់ការឈឺចាប់ធ្ងន់ធ្ងរ ទោះបីជាការប្រើប្រាស់របស់វាត្រូវមានកម្រិតដោយសារសក្តានុពលនៃការញៀនក៏ដោយ។ ការផ្សំថ្នាំឌីហៃដ្រូកូដីអ៊ីនជាមួយប៉ារ៉ាសេតាម៉ុលអាចរកបានពីឱសថការី ប៉ុន្តែជាទូទៅត្រូវបានគេរក្សាទុកត្រៀមនៅពេលដែលថ្នាំបំបាត់ការឈឺចាប់ផ្សេងទៀតមិនមានប្រសិទ្ធភាព ឬមិនសមស្របក្នុងការប្រើបាស់។
    • ដូចថ្នាំទាំងអស់ដែរ ថ្នាំបំបាត់ការឈឺចាប់អាចមានផលរំខាន។ ប្រសិនបើលោកអ្នកមិនប្រាកដថា ថ្នាំបំបាត់ការឈឺចាប់ណាដែលសមស្របសម្រាប់លោកអ្នកទេនោះ លោកអ្នកត្រូវស្វែងរកដំបូន្មានពីឱសថការី ឬគ្រូពេទ្យ។ សូមអានព័ត៌មានដែលបានផ្តល់ជូនទាក់ទងនឹងថ្នាំបំបាត់ការឈឺចាប់ និងកុំប្រើប្រាស់លើសពីកម្រិតដែលបានបញ្ជាក់ឱ្យសោះ។ បើការឈឺចាប់រាលដាល ឬកាន់តែធ្ងន់ធ្ងរ ត្រូវស្វែងរកការណែនាំពីគ្រូពេទ្យ ទាំងត្រូវរកមូលហេតុ និងដើម្បីទទួលបានថ្នាំបំបាត់ការឈឺដែលល្អជាងមុន។

Related Posts

0 Comments

Leave a Comment

Subscribe to Our Blog