Mega We Care៖ សហគមន៍ និង សង្គម

មូលនិធិសុខុមាលភាពMega

ក្រុមហ៊ុនMega Lifesciencesលើកទឹកចិត្តការិយាល័យរបស់ខ្លួននៅទូទាំងពិភពលោកឱ្យកំណត់នូវមធ្យោបាយនៃការចូលរួមជាមួយសង្គម។ ក្រុមហ៊ុនមានគោលនយោបាយកំណត់ទុក2%នៃប្រាក់ចំណេញរបស់ខ្លួនបន្ទាប់ពីការប្រមូលពន្ធសម្រាប់សកម្មភាពផ្សេងៗដែលស្ថិតក្រោមយុទ្ធនាការ បង្កើតគុណតម្លៃចែករំលែក។

ម្ចាស់ជំនួយសម្រាប់ជីវិត

ក្នុងនាមជាអ្នករួមចំណែកពិតប្រាកដដល់បណ្តាប្រទេសដែលយើងធ្វើប្រតិបត្តិការ យើងប្តេជ្ញាផ្តល់ជំនួយនៅពេលមានតម្រូវការចាំបាច់។ ក្នុងឆ្នាំកន្លងមកនេះ បានរួមបញ្ចូលការជួយសង្រ្គោះពេលមានទឹកជំនន់នៅក្នុងប្រទេសថៃ និងនៅប្រទេសហ្វីលីពីន។ ក្នុងករណីទាំងពីរនេះ វិធីសាស្រ្តរបស់យើងមិនត្រឹមតែផ្តល់ការបរិច្ចាគហិរញ្ញវត្ថុប៉ុណ្ណោះទេ តែថែមទាំងជួយដល់បុគ្គលិករបស់យើងផងដែរ បន្ទាប់មកផ្តល់អំណាចដល់ពួកគេដើម្បីជួយដល់អតិថិជនរបស់យើងជាមួយនឹងការផ្តល់ម្ហូបអាហារ និងគ្រឿងផ្គត់ផ្គង់ផ្សេងៗទៀត។

សុខភាពល្អដោយខ្លួនអ្នក

សុខភាពល្អដោយខ្លួនអ្នកគឺជាគំនិតផ្តួចផ្តើមរបស់ក្រុមហ៊ុនMegaដើម្បីអនុញ្ញាត និងលើកទឹកចិត្តឱ្យមនុស្ស និងសហគមន៍របស់យើងគ្រប់គ្រងថែរក្សាសុខភាពដោយខ្លួនឯង។

យល់ដឹងបន្ថែម

អតិថិជនដែលយើងយកចិត្តទុកដាក់

ក្រមសីលធម៌អាជីវកម្ម និងក្រមប្រតិបត្តិរសរបស់ក្រុមហ៊ុនMega Lifesciencesបានកំណត់យ៉ាងច្បាស់នូវកាតព្វកិច្ចរបស់ក្រុមហ៊ុនMegaដើម្បីផ្គត់ផ្គង់ផលិតផលដែលមានគុណភាពល្អដល់អតិថិជនរបស់ខ្លួន។ យើងជឿជាក់លើការកសាងសម្ពន្ធភាពជាមួយភាគីពាក់ព័ន្ធរបស់យើង និងការចូលរួមយ៉ាងសកម្មជាមួយពួកគេ។ ថ្មីៗនេះក្រុមហ៊ុនបានអនុវត្តប្រព័ន្ធអភិវឌ្ឍន៍កម្រិតខ្ពស់បំផុតមានឈ្មោះថា”ប្រព័ន្ធគ្រប់គ្រងទំនាក់ទំនងអតិថិជនMega” (CRM)ដើម្បីធានាការតភ្ជាប់ និងលើកកម្ពស់ទំនាក់ទំនងជាមួយអតិថិជន។

អ្នកផ្គត់ផ្គង់ដែលយើងយកចិត្តទុកដាក់

ក្រមសីលធម៌អាជីវកម្ម និងក្រមប្រតិបត្តរបស់ក្រុមហ៊ុនMega Lifesciencesបញ្ជាក់យ៉ាងច្បាស់ថា យើងត្រូវដោះស្រាយជាមួយអ្នកផ្គត់ផ្គង់របស់យើងដោយយុត្តិធម៌ និងធានាថាអាជីវកម្មត្រូវបានធ្វើដោយតម្លៃប្រកួតប្រជែង។ វាគឺជាផលប្រយោជន៍របស់ក្រុមហ៊ុនដែលមានខ្សែសង្វាក់ផ្គត់ផ្គង់ដែលមានចីរភាពដោយអនុញ្ញាតឱ្យមានប្រាក់ចំណេញសមរម្យសម្រាប់គោលដៅអភិវឌ្ឍន៍ និងការអនុវត្តអាជីវកម្មដោយយុត្តិធម៌។ យើងធានាថា អ្នកផ្គត់ផ្គង់របស់យើងគោរពសិទ្ធិមនុស្ស និងកាតព្វកិច្ចក្នុងការថែរក្សាបរិស្ថាន។

យើងធ្វើសវនកម្មអ្នកផ្គត់ផ្គង់ជាទៀងទាត់ ហើយគោលនយោបាយលទ្ធកម្មរបស់យើងតម្រូវឱ្យយើងជ្រើសយកអ្នកផ្គត់ផ្គង់បានបន្ទាប់ពីបានធ្វើសវនកម្ម និងការវាយតម្លៃ។ ក្រុមហ៊ុនMega Lifesciencesបានចាប់អនុវត្ដដំណើរការអនុញ្ញាតអ្នកផ្គត់ផ្គង់សម្រាប់អ្នកផ្គត់ផ្គង់របស់ខ្លួន។

Find out more

Mega Journey

Passion, Machines & Soft gelatine capsules – This is the story we tell to…

Know More

Mega Journey

Passion, Machines & Soft gelatine capsules – This is the story we tell to…

Know More