ក្រុមហ៊ុនមានក្របខ័ណ្ឌ'ផ្លាស់ប្តូរដោយការរចនា'ដែលបង្កើតផលិតផល ទីផ្សារ បទពិសោធន៍អតិថិជន និងប្រជាជនលើមូលដ្ឋានគ្រឹះនៃប្រតិបត្តិការល្អឥតខ្ចោះ និងប្រព័ន្ធគាំទ្រ តាមរយៈការបង្កើតគោលនយោបាយដែលសមស្របសូចនាករសមិទ្ធកម្មគន្លឹះ(KPIs)ប្រព័ន្ធលើកទឹកចិត្តរយៈពេលវែង រយៈពេលមធ្យម និងរយៈពេលខ្លី នីតិវិធីដំណើរការ និងហិរញ្ញវត្ថុ។

ចក្ខុវិស័យរបស់មេហ្គាគឺត្រូវបង្កើតស្ថាប័នគិតគូរពិចារណាដែលនឹងផ្លាស់ប្តូរមុនពេលវាត្រូវបានគេតម្រូវឱ្យផ្លាស់ប្តូរ។ ស្ថាប័នដែលនឹងនៅតែមាន និងលូតលាស់តាមរយៈយើងទាំងអស់គ្នា។
គោលបំណងរបស់មេហ្គាគឺដើម្បីក្លាយជាដៃគូដ៏ជោគជ័យមួយសម្រាប់ផ្តល់សុខុមាលភាពមនុស្សនៅក្នុងប្រទេសកំពុងអភិវឌ្ឍន៍។
យុទ្ធសាស្ត្រសាជីវកម្មដែលត្រូវបានអនុម័តដោយក្រុមប្រឹក្សាភិបាលត្រូវបានបញ្ជូនទៅឱ្យគណៈគ្រប់គ្រង និងបុគ្គលិកជាសូចនាករសមិទ្ធកម្មគន្លឹះ ។ សូចនាករសមិទ្ធកម្មគន្លឹះទាំងនេះត្រូវបានពិនិត្យតាមដានជាទៀងទាត់ ហើយរង្វាន់លើកទឹកចិត្តត្រូវបានទូទាត់ដោយផ្អែកលើសមិទ្ធផលពិតប្រាកដធៀបនឹងសូចនាករសមិទ្ធកម្មគន្លឹះ។