មិនចាំបាច់ត្រូវការឱសថទេ។ បញ្ចេញគំនិតទាំងនេះដើម្បីទទួលបានដំណេកប្រសើរជាងមុន
មានការណែនាំឱ្យញ៉ាំទឹកដោះគោក្តៅ ហើយឈប់យកចិត្តទុកដាក់ទៅលើគ្រឿងបច្ចេកវិទ្យាមុនពេលគេងដើម្បីធានាការគេងលក់ស្រួលនៅយប់ ប៉ុន្តែអ្នកស្រាវជ្រាវបានបញ្ជាក់ថា គ្រាន់តែការត្រកអរខ្លាំងក៏អាចគ្រប់គ្រាន់ដើម្បីធានាការគេងលក់ស្រួលផងដែរ។
ការសិក្សាមួយដែលបានចេញផ្សាយក្នុងចិត្តវិទ្យាអនុវត្ត៖ វិទ្យាស្ថានសុខភាព និងសុខុមាលភាពបានព្យាយាមជួយនិស្សិតមហាវិទ្យាល័យឱ្យមានដំណេកប្រសើរជាងមុន ដោយធ្វើការអង្កេតលើដំណេក និងពេលមុនដំណេក ការព្រួយបារម្ភ និងការសប្បាយរីករាយនៃអ្នកចូលរួម41នាក់។ អ្នកស្រាវជ្រាវបានរកឃើញថា អ្នកដែលផ្តោតអារម្មណ៍លើការត្រេកអរខ្លាំង គឺមិនសូវព្រួយបារម្ភ និងធុញថប់មុនពេលគេង និងគុណភាពនៃការគេងរបស់ពួកគេមានភាពប្រសើរជាង បើប្រៀបធៀបទៅនឹងយប់មុនៗ។
ប៉ុន្តែ ផលប្រយោជន៍នៃការត្រកអរខ្លាំងមិនបញ្ឈប់នៅត្រឹមនេះទេ
ការសិក្សាដាច់ដោយឡែមួយដែលបានចេញផ្សាយក្នុងចិត្តវិទ្យាអនុវត្ត៖ វិទ្យាស្ថានសុខភាព និងសុខុមាលភាពបានរកឃើញថា ការសញ្ជឹងគិតអំពីអ្វីដែលយើងត្រេកអរខ្លាំងអាចត្រូវបានប្រើដើម្បីលើកកម្ពស់សុខុមាលភាពរយៈពេលវែង។
ក្រុមមួយបានបញ្ចប់កម្មវិធីរយៈពេល ៤ សប្តាហ៍ដែលពួកគេបានផ្តោតលើអ្វីដែលពួកគេត្រេកអរខ្លាំង។ ក្រុមមួយផ្សេងទៀតបានចូលរួមនៅក្នុងកម្មវិធីមួយដែលផ្តោតទៅលើព្រឹត្តិការណ៍គួរឱ្យចងចាំជំនួសវិញ។ បន្ទាប់ពីការសិក្សាអ្នកដែលចូលរួមក្នុងកម្មវិធីត្រេកអរខ្លាំងបានរាយការណ៍ថា មានអារម្មណ៍ពេញចិត្តនឹងជីវិតជាងមុន ហើយមានកម្រិតនៃការជឿជាក់ខ្លួនឯងខ្ពស់ជាងមុន។
វាងាយក្នុងការទទួលភាពអវិជ្ជមាននៅពេលដែលយើងរវល់ ឬតានតឹង ប៉ុន្តែអំណាចនៃការត្រេកអររីករាយនឹងអ្វីដែលយើងមានអាចនាំយើងត្រឡប់មកនៅលើផ្លូវវិជ្ជមានបានវិញ។ នៅពេលដែលលោកអ្នកមិនសូវមានអារម្មណ៍ធុញថប់ លោកអ្នកនឹងគេងលក់កាន់តែឆាប់រហ័សដោយឯកឯង ហើយមិនសូវប្រែចុះប្រែឡើងនៅពេញមួយយប់នោះឡើយ។
ដូច្នេះបន្ទាប់ពីអ្នកបិទទូរទស្សន៍ ឬឈប់មើលសៀវភៅរបស់អ្នកនៅពេលយប់ ចូរផ្ដោតលើអ្វីនៅក្នុងជីវិតរបស់អ្នកដែលអ្នកត្រេកអរសប្បាយរីករាយ។ នៅពេលព្រឹក ត្រេកអរសប្បាយចំពោះអ្វីដែលអ្នកបានធ្វើ!





0 Comments