• Nutrition diva៖ វិធីទាំង5ដើម្បីពន្យារភាពចាស់

    Nutrition diva៖ វិធីទាំង5ដើម្បីពន្យារភាពចាស់
    food health
    13-Feb-2017

    Nutrition diva៖ វិធីទាំង5ដើម្បីពន្យារភាពចាស់13-កុម្ភៈ-2017បើទោះបីជាវ័យកាន់តែចាស់គឺចៀសមិនរួចក៏ដោយ ក៏វាមិនមានន័យថា អ្នកត្រូវតែអង្គុយចុះ ហើយមិនធ្វើអ្វីសោះអំពីរឿងនេះនោះឡើយ។ ការពិត លោកអ្នកពិតជាអាចពន្យារការវិវត្តទៅរកភាពចាស់បាន។ អាថ៌កំបាំងនេះគឺអាស្រ័យលើការទទួលទានអាហារឱ្យបានត្រឹមត្រូវ។ ការទទួលទានអាហារបានត្រឹមត្រូវមានន័យថារាងកាយរបស់លោកអ្នកទទួលបានសារជាតិបំប៉នដែលវាមានមុខងារចាំបាច់ និងធ្វើការជួសជុលកោសិកាដែលខូច។ នៅពេលលោកអ្នកចាប់ផ្តើមយកចិត្តទុកដាក់លើរាងកាយរបស់អ្នកដោយក្ដីស្រឡាញ់ និងការគោរព វានឹងឆ្លើយតបមកវិញ ហើយលោកអ្នកនឹងកត់សម្គាល់ថាដំណើរនៃការវិវត្តទៅរកភាពចាស់ត្រូវបានកាត់បន្ថយ។ អ្នកនឹងមានអារម្មណ៍ថាមានកម្លាំងពលំជាងមុន ហើយអាចធ្វើអ្វីៗបានច្រើនដែលលោកអ្នកមិនអាចធ្វើបានពីមុនដោយសារតែជម្រើសអាហារដែលមានប្រយោជន៍ដល់សុខភាពនេះឯង។

    ទាំងនេះគឺជាអាហារចំនួនប្រាំប្រភេទដែលអាចពន្យារការវិវត្តទៅរកភាពចាស់ និងជួយឱ្យលោកអ្នកនៅក្មេងក្នុងរយៈពេលយូរ។

    • ផ្លែប៊្លូប័ររី-មិនត្រឹមតែមានរសជាតិឆ្ងាញ់ប៉ុណ្ណោះទេ ប៉ុន្តែវាក៏សម្បូរទៅដោយសារធាតុប្រឆាំងអុកស៊ីតកម្មផងដែរ។ យោងតាមទ្រឹស្តីភាពតានតឹងអុកស៊ីតកម្ម(oxidative stress theory)រ៉ាឌីកាល់សេរីធ្វើឱ្យខូចរាងកាយក្នុងកម្រិតកោសិកា ជាហេតុធ្វើឱ្យខូចមុខងារ និងបង្កើនភាពចាស់។ តាមការពិត អុកស៊ីតកម្មទទួលខុសត្រូវចំពោះជំងឺតាមអាយុមួយចំនួន ដូចជាជំងឺទឹកនោមផ្អែម ជំងឺបាត់បង់ការចងចាំ និងប្រភេទជំងឺមហារីកមួយចំនួន។ ការសិក្សាមួយបានបញ្ជាក់ថាអុកស៊ីតកម្មដែលធ្វើឱ្យខូចសារធាតុលីពីត ប្រូតេអ៊ីន និងDNAនឹងកើនឡើងតាមអាយុរបស់រាងកាយ។ ប៉ុន្តែនៅពេលដែលអ្នកផ្តល់ឱ្យរាងកាយរបស់អ្នកនូវសារធាតុប្រឆាំងអុកស៊ីតកម្មគ្រប់គ្រាន់ ដូចជាសារធាតុពីផ្លែប៊្លូប័ររី វានឹងពន្យារការវិវត្តទៅរកភាពចាស់។

    • អាហារដែលមានជាតិសរសៃ-នៅពេលលោកអ្នកទទួលទានគ្រាប់ធញ្ញជាតិ ផ្លែឈើ បន្លែ និងពពួកគ្រាប់សណ្តែក លោកអ្នកកំពុងទទួលទានជាអាហារដែលមានជាតិសរសៃហើយ។ ជាតិសរសៃនេះធានាថាប្រព័ន្ធរំលាយអាហាររបស់លោកអ្នកធ្វើការបានល្អ ហើយលោកអ្នកនឹងមិនទទួលរងអាការៈទល់លាមកនោះឡើយ។ ម្យ៉ាងវិញទៀត ប្រសិនបើលោកអ្នកមិនទទួលទានអាហារដែលមានជាតិសរសៃទេ ប៉ុន្តែទទួលទានចំណីអាហារណាដែលមានជាតិខ្លាញ់ និងកាឡូរីខ្ពស់វិញនោះ លោកអ្នកនឹងមានហានិភ័យខ្ពស់ក្នុងការវិវត្តទៅជាជំងឺទឹកនោមផ្អែមប្រភេទទី2ជំងឺភ្លេចភ្លាំង ជំងឺស្ទះសរសៃឈាមក្នុងបេះដូង និងជំងឺមហារីកមួយចំនួនដែលពាក់ព័ន្ធនឹងការឡើងទម្ងន់លើស និងភាពធាត់។ ការស្រាវជ្រាវបានបង្ហាញថា ការទទួលទានអាហារដែលសម្បូរទៅដោយជាតិសរសៃ ដូចជាផ្លែឈើ បន្លែ និងគ្រាប់ធញ្ញជាតិទាំងមូល អាចគ្រប់គ្រងសារធាតុកូលេស្តេរ៉ូលរបស់លោកអ្នក និងបង្ការជំងឺដែលទាក់ទងនឹងអាយុដោយសារលោកអ្នកអាចគ្រប់គ្រងទម្ងន់របស់ខ្លួនបាន។

    • ទឹកដោះគោយ៉ាអួធម្មជាតិ-ការពុកឆ្អឹងគឺជាការព្រួយបារម្ភដ៏ធំមួយទៅតាមអាយុរបស់រាងកាយ។ វាអាចនាំឱ្យមានជំងឺពុកឆ្អឹង។ បើទោះជាស្ត្រីងាយនឹងមានជំងឺពុកឆ្អឹងក៏ដោយ ក៏ជំងឺពុកឆ្អឹងអាចកើតមានចំពោះបរុសផងដែរ។ ដោយការទទួលទានទឹកដោះគោយ៉ាអួធម្មជាតិជាទៀងទាត់ លោកអ្នកអាចកាត់បន្ថយការពុកឆ្អឹងបាន។ ម៉្យាងទៀត ទឹកដោះគោយ៉ាអួមានផ្ទុកនូវបាក់តេរីដែលមានប្រយោជន៍ដែលធ្វើឱ្យប្រព័ន្ធរំលាយអាហាររបស់លោកអ្នកដំណើរការបានល្អ។

    • គ្រាប់ធញ្ញជាតិ–ផ្លែអាល់ម៉ុន គ្រាប់ស្វាយចន្ទីសណ្តែកដី និងផ្លែហាវ៉ៃ(macadamia)គឺជាអាហារដែលមានប្រយោជន៍បំផុតចំពោះសុខភាព ប្រសិនបើលោកអ្នកស្វែងរកការពន្យារការវិវត្តទៅរកភាពចាស់។ គ្រាប់ធញ្ញជាតិទាំងនេះសម្បូរជាតិអាស៊ីតខ្លាញ់Omega-3ជាតិខ្លាញ់មិនឆ្អែត(unsaturated fat)ប្រូតេអ៊ីន និងជាតិសរសៃ។ ការទទួលទានគ្រាប់ធញ្ញជាតិជាទៀងទាត់នឹងធ្វើឱ្យបេះដូងរបស់លោកអ្នកមានសុខភាពល្អ និងបង្កាជំងឺដែលនឹងកើតមានតាមអាយុ។ សកម្មភាពរាងកាយរបស់អ្នកនឹងមានថាមពល។

    • ផ្កាខាត់ណាខៀវ-សូមរម្លឹកអំពីរបៀបដែលម្ដាយរបស់លោកអ្នកបង្ខំឱ្យលោកអ្នកញ៉ាំផ្កាខាត់ណាខៀវ។ ម្តាយរបស់លោកអ្នកពិតជាត្រឹមត្រូវក្នុងការធ្វើដូច្នេះ។ ផ្កាខាត់ណាខៀវមានសារធាតុកម្ចាត់អុកស៊ីតកម្ម ជាតិសរសៃ និងប្រភេទវីតាមីនផ្សេងៗគ្នាដើម្បីជំនួយដល់រាងកាយរបស់លោកអ្នកឱ្យទទួលបានសារធាតុចិញ្ចឹមដើម្បីប្រឆាំងនឹងដំណើរទៅរកភាពចាស់។ ដូច្នេះហើយ ការទទួលទានផ្កាខាត់ណាខៀវពន្យាការវិវត្តទៅរកភាពចាស់ ដែលធ្វើឱ្យលោកអ្នករក្សារាងកាយ និងចិត្តគំនិតរបស់លោកអ្នកនៅជាយុវវ័យ។

Related Posts

0 Comments

Leave a Comment

Subscribe to Our Blog