• ហាត់យូហ្គាពេលព្រឹកដើម្បីរាងកាយរបស់លោកអ្នក

    ហាត់យូហ្គាពេលព្រឹកដើម្បីរាងកាយរបស់លោកអ្នក
    health health-tips health-trivia healthhome
    20-Jun-2016

    ថ្ងៃ២០ ខែមិថុនា ឆ្នាំ២០១៦
    យូហ្គាគឺជាសិល្បៈបុរាណមួយដែលត្រូវបានគេជឿថា ត្រូវបានចងក្រងដោយបណ្ឌិតជនជាតិឥណ្ឌាPatanjaliនៅក្នុងគម្ពីរYogasutraកាលពី2000ឆ្នាំមុន។ ពាក្យ””យូហ្គា(Yoga)””ត្រូវបានដកស្រង់ចេញពីពាក្យសំស្រ្កឹត””យូជ(Yuj)””ដែលមានន័យថា””រួបរួម ឬរួមបញ្ចូលគ្នា””។ ជាពាក្យសាមញ្ញ យូហ្គាគឺជាការអនុវត្តជាប្រព័ន្ធ និងជាលក្ខណៈវិទ្យាសាស្ត្រដែលរួមបញ្ចូលរាងកាយ ចិត្ត និងស្មារតី។ វាដំណើរការគ្រប់ទិដ្ឋភាពទាំងអស់របស់មនុស្ស ដូចជារូបកាយ សតិ អារម្មណ៍ ផ្លូវចិត្ត និងស្មារតី។

    យូហ្គាត្រូវបានគេអនុវត្តនៅទូទាំងពិភពលោកសព្វថ្ងៃនេះ។ អង្គការសហប្រជាជាតិបានកំណត់យកថ្ងៃទី21ខែមិថុនាថា ជាទិវាយូហ្គាអន្តរជាតិInternational Yoga Dayដោយសារតែវាមានអត្ថប្រយោជន៍ច្រើន។

    ក្រៅពីសកម្មភាពជាក់ស្តែងផ្សេងទៀតដែលផ្លាស់ប្តូររាងកាយមនុស្សតែពីសម្បកខាងក្រៅ យូហ្គាបានក្លាយជាកញ្ចប់ពេញលេញដែលព្យាបាលរាងកាយមនុស្សពីរាងកាយខាងក្រៅក៏ដូចជានៅខាងក្នុង។ នេះគឺជាអត្ថប្រយោជន៍មួយចំនួននៃការអនុវត្តយូហ្គាជាប្រចាំថ្ងៃ៖

    • បង្កើនកម្លាំងសាច់ដុំ
    • ពង្រឹងភាពបត់បែន
    • កែលម្អជំហរ
    • ពង្រឹងសុខភាពឆ្អឹង
    • ជំនួយដល់ដំណើរឈាមរត់ឱ្យកាន់តែប្រសើរ
    • ត្រួតពិនិត្យសម្ពាធឈាមខ្ពស់
    • ពង្រឹងការផ្តោតអារម្មណ៍
    • លើកទឹកចិត្តឱ្យមានរបៀបរស់នៅប្រកបដោយសុខភាពល្អ
    • កាត់បន្ថយកម្រិតជាតិស្ករក្នុងឈាម
    • ជំរុញប្រព័ន្ធការពាររាងកាយ
    • ផ្តល់កម្លាំងខាងក្នុង
    • កម្លាំងសាច់ដុំ
    • ជួយក្នុងការសម្រកទម្ងន់
    • ទប់ស្កាត់នូវការថប់បារម្ភ និងការធ្លាក់ទឹកចិត្ត
    • កាត់បន្ថយភាពអស់កម្លាំង

    តាមការសិក្សាថ្មីៗនេះ យូហ្គាត្រូវបានគេរកឃើញថាការអនុវត្តជំហរយូហ្គា(yoga poses)ជាក់លាក់ដែលមានការរៀបចំច្បាស់លាស់អាចជួយកាត់បន្ថយការឈឺចាប់ និងពង្រឹងមុខងារនៅក្នុងរាងកាយមនុស្សដែលមានការឈឺខ្នងរ៉ាំរ៉ៃ។ យោងតាមការសិក្សាដែលធ្វើឡើងដោយសមាគមអាមេរិកអំពីការថប់បារម្ភ និងការធ្លាក់ទឹកចិត្ត(Anxiety and Depression Association of America (ADAA)ការហាត់យូហ្គាពីរដងក្នុងមួយថ្ងៃអាចជួយគ្រប់គ្រងការថប់បារម្ភ និងការធ្លាក់ទឹកចិត្តបាន។

    ហេតុអ្វីបានជាហាត់យូហ្គានៅពេលព្រឹកគឺល្អ?នេះជាហេតុផលមួយចំនួនដែលលោកអ្នកគួរអនុវត្តហាត់យូហ្គាជាសកម្មភាពដំបូងនៅពេលព្រឹក៖

      • ការហាត់យូហ្គាពេលព្រឹកព្រលឹមគឺជាការចាប់ផ្តើមទៅរកថ្ងៃស្ងប់ចិត្ត និងស្ងប់អារម្មណ៍-ជីវិតពិតជាមានភាពតានតឹងនាពេលបច្ចុប្បន្ននេះ។ ដូច្នេះការចាប់ផ្តើមពេលវេលាជាមួយយូហ្គាអាចជួយលោកអ្នកក្នុងការរួមបញ្ចូលចិត្តរបស់លោកអ្នកជាមួយនឹងខ្យល់ដង្ហើមរបស់លោកអ្នកសម្រាប់ការចាប់ផ្តើមថ្ងៃដ៏វិជ្ជមាន។ សមាហរ័រណកម្មនេះជួយឱ្យអ្នកគ្រប់គ្រងការថប់បារម្ភ និងអារម្មណ៍តានតឹង ហើយធ្វើឱ្យអ្នកស្ងប់ចិត្ត និងផ្តោតអារម្មណ៍ដើម្បីប្រឈមមុខនឹងភាពប្រែប្រួលនៃជីវិតនៅថ្ងៃខាងមុខ។

      • ពង្រឹងការបម្លែងអាហារទៅជាថាមពល-ការអនុវត្តយូហ្គានៅពេលព្រឹកជួយពង្រឹងប្រព័ន្ធរំលាយអាហាររបស់លោកអ្នកដែលជួយរាងកាយក្នុងការដុតរំលាយកាឡូរីកាន់តែច្រើនក្នុងមួយថ្ងៃ។ ម៉្យាងទៀត សារធាតុចិញ្ចឹមជាច្រើនទៀតត្រូវបានផ្គត់ផ្គង់ដល់រាងកាយពេញមួយថ្ងៃ។

      • ការកំណត់កាលវិភាគនៃការគេង – នៅពេលដែលលោកអ្នកអនុវត្តតាមរបបប្រចាំថ្ងៃនៃការក្រោកពីព្រលឹមរាងកាយរបស់លោកអ្នកនឹងមានទម្លាប់ទៅតាមកាលវិភាគនេះ។ លោកអ្នកឆាប់ចូលគេងហើយក្រោកពីព្រលឹមអាចធ្វើឱ្យលោកអ្នកមានអារម្មណ៍កាន់តែមានកម្លាំង ស្រួលខ្លួននិងមានសុខភាពល្អក្នុងរយៈពេលវែង។

    • ជួយឱ្យលោកអ្នកមើលទៅក្មេងជាងវ័យ-វាមិនមែនជារឿងគួរឱ្យអស់សំណើចនោះទេដែលយូហ្គាធ្វើឱ្យរាងកាយរបស់លោកអ្នកកាន់តែមាំមួន សាច់ឈាមភ្លឺថ្លា និងស្រាលជាងមុន។ យូហ្គាត្រូវបានគេជឿថាអាចពន្យារការវិវត្តទៅរកភាពចាស់នៃបេះដូង ថ្លើម និងតម្រងនោម។ យូហ្គាជួយក្នុងការផលិតសារធាតុគីមីល្អៗដែលធ្វើឱ្យស្បែករបស់លោកអ្នកស្រស់ថ្លា។
      ជួយឱ្យលោកអ្នកមានអារម្មណ៍ថា មានភាពអង់អាច-នៅពេលលោកអ្នកបញ្ចប់ការហាត់ប្រាណជាសកម្មភាពដំបូងរបស់លោកអ្នកនៅពេលព្រឹក លោកអ្នកនឹងទទួលបានភាពធូរស្បើយមួយដែលលោកអ្នកមានពេលវេលាគ្រប់គ្រាន់សម្រាប់ការងារ គ្រួសារ និងមិត្តភក្តិក្នុងអំឡុងពេលថ្ងៃ។

    ខាងក្រោមនេះគឺជាសកម្មភាពមួយចំនួនដែលគួរធ្វើ និងមិនគួរធ្វើដែលលោកអ្នកគួរចងចាំនៅពេលហាត់យូហ្គានាពេលព្រឹកព្រលឹម។

    សកម្មភាពដែលគួរធ្វើ៖

    • ហាត់យូហ្គាបន្ទាប់ពីងូតទឹករួច និងហាត់ដោយកុំទាន់បរិភោគអ្វីទាំងអស់។
    • ប្រសិនបើលោកអ្នកហាត់យូហ្គាមុនពេលងូតទឹក លោកអ្នកគួរតែរង់ចាំពេលវេលាខ្លះមុននឹងទៅងូតទឹក។
    • លោកអ្នកគួរតែហាត់យូហ្គានៅកន្លែងដែលមានខ្យល់អាកាស ដូចជាសួនច្បារ ទីលាន ឬរានហាលខាងមុខផ្ទះជាដើម។ បើទ្វារ និងបើកបង្អួច ប្រសិនបើលោកអ្នកហាត់យូហ្គានៅខាងក្នុងផ្ទះ។
    • ត្រូវប្រើក្រណាត់ភួយ ឬក្រណាត់យូហ្គាជានិច្ច។
    • ស្លៀកពាក់សម្លៀកបំពាក់រលុង និងមានផាសុកភាព។

    សកម្មភាពដែលមិនគួរធ្វើ៖

    • មិនត្រូវហាត់យូហ្គាក្នុងពេលមានជំងឺ ឬពេលមានរបួសរាងកាយឡើយ។
    • ស្ត្រីមិនគួរហាត់យូហ្គាក្នុងអំឡុងពេលមានរដូវ និងពេលមានផ្ទៃពោះឡើយ។
    • មិនត្រូវហាត់យូហ្គាក្នុងកន្លែងដែលពោរពេញដោយផ្សែងដែលអាចរំខានដល់ការដកដង្ហើម។
    • ស្តាប់រាងកាយរបស់លោកអ្នក។ កុំជំរុញរាងកាយរបស់លោកអ្នកឱ្យធ្វើចលនាណាដែលមិនស្រួល។

    យូហ្គាគឺជាសិល្បៈដ៏ល្អប្រសើរជាមួយនឹងការហាត់។ លោកអ្នកមិនអាចមើលឃើញអត្ថប្រយោជន៍នៃការហាត់យូហ្គាពេលព្រឹកព្រលឹមភ្លាមៗទេ ដូច្នេះការអនុវត្តជាប្រចាំថ្ងៃអាចជួយអារម្មណ៍ និងរាងកាយរបស់លោកអ្នកឱ្យទទួលបាននូវអត្ថប្រយោជន៍ពីយូហ្គាដែលផ្តល់ផាសុកភាព អារម្មណ៍ស្រស់ថ្លា និងភាពផ្លាស់ប្តូរ។

Related Posts

0 Comments

Leave a Comment

Subscribe to Our Blog