• របៀបប្រយុទ្ធប្រឆាំងជំងឺផ្តាសាយជំងឺផ្តាសាយធំ ការឆ្លងជំងឺនេះនៅគ្រប់វ័យ

    របៀបប្រយុទ្ធប្រឆាំងជំងឺផ្តាសាយជំងឺផ្តាសាយធំ ការឆ្លងជំងឺនេះនៅគ្រប់វ័យ
    health-tips health-trivia
    14-Jul-2016

    របៀបប្រយុទ្ធប្រឆាំងជំងឺផ្តាសាយ ជំងឺផ្តាសាយធំ ការឆ្លងជំងឺនេះនៅគ្រប់វ័យ

    ថ្ងៃទី14-ខែកក្កដា-ឆ្នាំ2016តែងតែមានមនុស្សនៅជុំវិញលោកអ្នកដែលមិនប្រកាន់ខ្ជាប់នូវអនាម័យជាមូលដ្ឋាន ឬសូម្បីតែពេលឈឺក៏នៅតែមានះទៅធ្វើការពេញម៉ោង ឬរៀបចំការប្រជុំដែរ។ មនុស្សទាំងនេះបានធ្វើឱ្យឆ្លងជំងឺរាលដាល។ មធ្យោបាយតែមួយគត់ដើម្បីកាត់បន្ថយលទ្ធភាពនៃការវិវត្តទៅជាជំងឺផ្តាសាយ ឬការឆ្លងមេរោគពីមនុស្សទាំងនេះ គឺការពង្រឹងប្រព័ន្ធការពាររាងកាយរបស់លោកអ្នក។

    ខាងក្រោមនេះគឺជាវិធីមួយចំនួនដែលជួយលោកអ្នកពង្រឹងប្រព័ន្ធការពាររាងកាយរបស់លោកអ្នក និងជួយលោកអ្នកប្រយុទ្ធនឹងជំងឺផ្តាសាយ ជំងឺផ្តាសាយធំ និងការឆ្លងមេរោគ។

    • កាត់បន្ថយការទទួលទានជាតិស្ករ-មនុស្សបច្ចុប្បន្នជឿលើការស់នៅក្នុងជីវិតបែបជឿនលឿន។ នេះរួមមានការទិញចំណីអាហារច្រកទៅញាំនៅផ្ទះ អាហារកែច្នៃ អាហារកំប៉ុង អាហារសម្រន់ដែលមានជាតិស្ករ និងការផឹកស៊ីជួបជុំគ្នានៅចុងសប្តាហ៍ជាដើម។ ការធ្វើដូចនេះអាចមានផលប៉ះពាល់ធ្ងន់ធ្ងរទៅលើប្រព័ន្ធការពាររបស់លោកអ្នក។ ការសិក្សាមួយបានបង្ហាញថា ជាតិស្ករនៅក្នុងទឹកក្រូចកំប៉ុងមួយកំប៉ុងអាចបន្ថយមុខងារនៃប្រព័ន្ធការពាររាងកាយរបស់លោកអ្នកបានរហូតដល់30%ក្នុងរយៈពេលប្រហែល3ម៉ោង។ ផលប៉ះពាល់នេះមិនទាន់អស់នៅឡើយទេ។ វាក៏ប៉ះពាល់ដល់សមត្ថភាពរបស់កោសិកាក្នុងការកម្ចាត់បាក់តេរីផងដែរ។ ដូច្នេះជំនួសឱ្យជាតិផ្អែម សូមចាប់ផ្តើមញ៉ាំចំណីអាហារដែលមានជាតិសរសៃខ្ពស់ព្រោះវាជួយកម្ចាត់វីរុស និងបាក់តេរី។
    • ធ្វើលំហាត់ប្រាណជាប្រចាំថ្ងៃ-កំណត់ពេល30នាទីក្នុងការហាត់ប្រាណរបស់លោកអ្នក-ការហាត់យូហ្គា ការរត់ ការហែលទឹក ឬការហាត់កម្លាំងពង្រឹងរាងកាយជាដើម ព្រោះវាជួយជំរុញកោសិកានៃប្រព័ន្ធការពាររាងកាយតាមរយៈចរន្តឈាម។
    • គេងឱ្យបានគ្រប់គ្រាន់-មនុស្សភាគច្រើនមិនដឹងអំពីអត្ថប្រយោជន៍ដែលទទួលបានពីការគេងគ្រប់គ្រាន់សំខាន់ប៉ុណ្ណានោះឡើយ។ នៅពេលសម្រាកនៅមុខកញ្ចក់ទូរទស្សន៍ ឬចំណាយពេលវេលាជាមួយក្រុមគ្រួសារ ស្តាប់ទៅដូចជាជម្រើសល្អ ប៉ុន្តែវាមិនមានប្រសិទ្ធភាពដូចការគេងរយៈពេល8ម៉ោងក្នុងមួយយប់នោះទេ នៅពេលដែលការគេងនេះជួយបង្ការជំងឺផ្តាសាយ និងការឆ្លងមេរោគ។ ការគេងជួយស្តាររាងកាយរបស់លោកអ្នកឡើងវិញដែលអនុញ្ញាតឱ្យប្រព័ន្ធការពាររាងកាយមានដំណើរការកាន់តែល្អប្រសើរ។ ប្រព័ន្ធការពាររាងកាយរបស់លោកអ្នកក៏ទទួលរងឥទ្ធិពលពីអារម្មណ៍តានតឹងដ៏រ៉ាំរ៉ៃផងដែរ។ ដូច្នេះការស្វែងរកពេលវេលាសម្រាក ឬការធ្វើសមាធិពិតជាអាចជួយលោកអ្នកប្រយុទ្ធនឹងជំងឺផ្តាសាយធំ និងការឆ្លងមេរោគផ្សេងៗទៀតបាន។
    • បន្ថែមរមៀតចូលទៅក្នុងរបបអាហាររបស់អ្នក – វាមិនត្រូវបានគេដឹងច្រើនជាទូទៅនោះទេ ប៉ុន្តែលោកអ្នកដែលទទួលទានរមៀតជាប្រចាំថ្ងៃត្រូវបានគេរកឃើញថា មិនសូវមានជំងឺផ្តាសាយ ក្អក និងការស្ទះដង្ហើមនោះឡើយ។ រមៀតត្រូវបានគេស្គាល់ដោយសារតែសារធាតុរបស់វាដែលប្រឆាំងអុកស៊ីតកម្ម និងប្រឆាំងការរលាក។ ដូចនេះ វាអាចជួយកម្ចាត់ជាតិពុល និងជំរុញប្រព័ន្ធការពាររាងកាយរបស់លោកអ្នកបានយ៉ាងងាយស្រួល។ ការសិក្សាមួយដែលបានចេញផ្សាយក្នុងឆ្នាំ2009ស្តីពីជំងឺផ្តាសាយធំបានបង្ហាញថា សារធាតុcurcuminដែលមាននៅក្នុងរមៀតអាចកាត់បន្ថយការបំបែកខ្លួននៃវីរុសផ្តាសាយធំបាន90%តាមការកំណត់នៅក្នុងបន្ទប់ពិសោធន៍។ រមៀតក៏មានសមត្ថភាពការពារកោសិកាដទៃទៀតពីការឆ្លងមេរោគផងដែរ។
    • បង្កើនការទទួលទានសារធាតុប្រឆាំងអុកស៊ីតកម្ម-ប្រព័ន្ធការពាររាងកាយរបស់លោកអ្នកចុះខ្សោយតាមអាយុរបស់លោកអ្នក។ ដោយការទទួលទានផ្លែឈើ និងបន្លែដែលមានសារធាតុប្រឆាំងអុកស៊ីតកម្ម លោកអ្នកអាចផ្តល់នូវការជំរុញដ៏ល្អដល់ប្រព័ន្ធការពាររាងកាយរបស់លោកអ្នក។ ការទទួលទានតែបៃតងផ្តល់នូវកម្រិតខ្ពស់នៃសារធាតុប្រឆាំងអុកស៊ីតកម្ម។ បន្លែបៃតង ដូចជាស្ពៃក្រញាញ់ និងខាត់ណាខៀវក៏ជាបន្លែដ៏ល្អផងដែរសម្រាប់ពង្រឹងប្រព័ន្ធការពាររាងកាយ។
    • បន្ថែមខ្ទឹមសទៅក្នុងរបបអាហាររបស់លោកអ្នក-ទោះបីជាគំនិតនៃការញ៉ាំខ្ទឹមសមិនជាគួរឱ្យចាប់អារម្មណ៍ក៏ដោយ ក៏ខ្ទឹមសត្រូវបានគេដឹងថា វាមានផ្ទុកសារធាតុAllicinដែលពោរពេញទៅដោយសារធាតុប្រឆាំង មីក្រុប និងសារធាតុប្រឆាំងអុកស៊ីតកម្ម។ ដូច្នេះ ការបង្កើនការទទួលទានខ្ទឹមស នឹងធ្វើឱ្យពោះរបស់លោកអ្នកមានរូបរាងល្អ ហើយធ្វើឱ្យប្រាកដថា ខ្លួនរបស់លោកអ្នកគ្មានជាតិពុល និងបាក់តេរី។ សាកលវិទ្យាល័យMaryland Medical Centerបានដកស្រង់នូវការសិក្សាមួយដែលអ្នកចូលរួមទទួលបានការញុំាថ្នាំplaceboឬខ្ទឹមស រយៈពេល12សប្តាហ៍ ចាប់ពីខែវិច្ឆិកាដល់ខែកុម្ភៈ ដែលជារដូវត្រជាក់ខ្លាំង។ ការសិក្សាបានបង្ហាញថា អ្នកដែលបានញ៉ាំខ្ទឹមសមានឱកាសកើតជំងឺផ្តាសាយតិចជាងអ្នកដែលប្រើថ្នាំplacebo។
    • សូមបញ្ឈប់ការទទួលទានអាហារពណ៌ស-អាហារពណ៌សភាគច្រើនទំនងជាកាត់បន្ថយមុខងារនៃប្រព័ន្ធការពាររាងកាយ និងកាត់បន្ថយសមត្ថភាពរបស់រាងកាយក្នុងការជាព្យាបាលដោយខ្លួនឯង។ នេះជាមូលហេតុដែលលោកអ្នកគួរចៀសវាងផលិតផលទឹកដោះគោ និងអាហារដែលផលិតពីទឹកដោះគោ ម្សៅចម្រាញ់ ស្ករ អំបិល និងគ្របា់ធញ្ញជាតិនៅពេលមានជំងឺ ។ ផ្ទុយទៅវិញ សូមញ៉ាំអាហារណាដែលនឹងពង្រឹងប្រព័ន្ធការពាររាងកាយរបស់លោកអ្នក ដូចជាស៊ុបមាន់ក្តៅ ដោយសារក្នុងអំឡុងពេលមានជំងឺ រាងកាយអាចចំណាយថាមពលច្រើនលើការព្យាបាលដោយខ្លួនឯង ជាជាងចំណាយថាមពលលើការរំលាយអាហារ។
    • ស្រូបយកពន្លឺថ្ងៃ-វីតាមីនDដែលរាងកាយលោកអ្នកផលិតនៅក្រោមពន្លឺថ្ងៃអាចជួយលោកអ្នកប្រឆាំងជំងឺផ្តាសាយធម្មតា និងជំងឺគ្រុនផ្តាសាយធំ។ ដូច្នេះ សូមស្រូបយកពន្លឺថ្ងៃឱ្យបានច្រើន ឬទទួលទានត្រីធូណា ត្រីសាឌីន ឬស៊ុតជ័រភ្នៅ ដែលជាប្រភពដ៏ល្អនៃវីតាមីនD។ ដូច្នេះប្រសិនបើលោកអ្នកចង់ជំរុញប្រព័ន្ធការពាររាងកាយរបស់លោកអ្នកបន្ថែមទៀតនោះ ដំណោះស្រាយតាមបែបធម្មជាតិទាំងនេះនឹងជួយលោកអ្នកទទួលបានអាហាររូបត្ថម្ភដែលត្រូវការដើម្បីឱ្យរាងកាយរបស់លោកអ្នកអាចការពារពីជំងឺទាំងអស់បាន។”

Related Posts

0 Comments

Leave a Comment

Subscribe to Our Blog