តើធ្វើដូចម្តេចដើម្បីបំបាត់ភាពតានតឹង និងបង្កើនសុភមង្គល?ថ្ងៃទី31-ខែមករា-ឆ្នាំ2017ការកើតមានអារម្មណ៍តានតឹងបន្តិចបន្តួច តាមពិត អាចមានផលល្អ ហើយវាជួយជំរុញយើងទៅរកគោលដៅផ្ទាល់ខ្លួន ក៏ដូចជាគោលដៅអាជីពរបស់យើង។ ប៉ុន្តែកម្រិតស្ថានភាពអារម្មណ៍តានតឹងខ្ពស់ ក្នុងរយៈពេលយូរ អាចបណ្តាលឱ្យមានបញ្ហាវេជ្ជសាស្ត្រ ដូចជាជំងឺធ្លាក់ទឹកចិត្ត ជំងឺលើសឈាម និងការថប់បារម្ភ ក្នុងចំណោមបញ្ហាផ្សេងៗទៀត។ នៅទូទាំងពិភពលោក មនុស្សម្នាក់ក្នុងចំណោមមនុស្ស13នាក់ទទួលរងបញ្ហាថប់បារម្ភ និងជំងឺធ្លាក់ទឹកចិត្ត បើយើងគិតជាតួលេខនេះជាបញ្ហារបស់មនុស្សជាច្រើន។ យោងតាមការសិក្សាមួយដោយអង្គការសុខភាពពិភពលោកបានបង្ហាញថា ជំងឺធ្លាក់ទឹកចិត្តគឺជាមូលហេតុចម្បងនៃពិការភាពនៅទូទាំងពិភពលោក!បញ្ហាទាំងនេះមានតានតឹងជា ប្រភពលាក់មុខ។ អារម្មណ៍តានតឹងអាចត្រូវបានដោះស្រាយដោយការផ្លាស់ប្តូររបៀបរស់នៅសាមញ្ញដែលរួមមានរបបអាហារ ការគេង ការហាត់ប្រាណ និងទំនាក់ទំនងសង្គមដែលអាចជួយលោកអ្នកឈានទៅរកជីវិតសុខភាពល្អ
- និងសុភមង្គល!ការធ្វើលំហាត់ប្រាណជាទៀងទាត់-តើលោកអ្នកធ្លាប់កត់សម្គាល់ថាតើញើស និងភាពហត់នឿយរាងកាយអាចធ្វើឱ្យលោកអ្នកធូរអារម្មណ៍យ៉ាងម្តេច?តាមពិតទៅ ការហាត់ប្រាណបញ្ចេញនូវសារធាតុដូប៉ាមីន(dopamine)ជាសារធាតុគីមីដែលធ្វើឱ្យមាន””អារម្មណ៍ល្អ””នៅក្នុងរាងកាយរបស់លោកអ្នក។ ការបញ្ចេញញើសដោយការហាត់ប្រាណនៅកន្លែងហាត់ប្រាណ ឬការរត់ដ៏សាមញ្ញពិតជាធ្វើឱ្យរាងកាយរបស់លោកអ្នកកាន់តែអាចសម្របខ្លួន និងអាចគ្រប់គ្រងអារម្មណ៍តានតឹងបាន។ យូហ្គាក៏មានភាពអស្ចារ្យផងដែរក្នុងការបំបាត់អារម្មណ៍តានតឹង ព្រោះវាជាទិដ្ឋភាពមួយនៃការសមាធិដែលពិតជាធ្វើឱ្យចិត្តរបស់លោកអ្នកស្ងប់។ អ្នកដែលធ្វើលំហាត់ប្រាណ
- មានរូបរាងរាងកាយល្អប្រសើរជាងមុនដែលជួយបង្កើនទំនុកចិត្ត-ហើយក៏ជាកត្តាមួយទៀតដែលអាចទប់ស្កាត់អារម្មណ៍តានតឹងអវិជ្ជមានលើរាងកាយ និងចិត្តរបស់លោកអ្នកផងដែរ។របបអាហាររបស់អ្នក ការថប់បារម្ភអាចធ្វើឱ្យប្រព័ន្ធរំលាយអាហាររបស់អ្នកខុសប្រក្រតី។ ប៉ុន្តែរបបអាហារល្អអាចគ្រប់គ្រងមុខងាររំលាយអាហារ និងមុខងារជីវិតផ្សេងៗទៀតនៅក្នុងរាងកាយ ដូច្នេះសូមប្រុងប្រយ័ត្នពីអ្វីដែលអ្នកញ៉ាំ។ អាថ៌កំបាំងនេះមាននៅក្នុងការធ្វើឱ្យមានតុល្យភាពនៅក្នុងជម្រើសអាហាររូបត្ថម្ភរបស់លោកអ្នក។ បញ្ចូលផ្លែឈើ និងបន្លែឱ្យបានច្រើននៅក្នុងរបបអាហាររបស់លោកអ្នក។
ចាប់ផ្តើមការទទួលទានអាហាររបស់លោកអ្នកជាមួយអាហារញ៉ាំបន្លែ វាជួយធានាថា លោកអ្នកមិនញាំអាហារច្រើនជ្រុល ដែលអាចនាំឱ្យមានជំងឺហើមពោះ និងការមិនរំលាយអាហារ។ - ជ្រើសរើសសាច់ឱ្យបានត្រឹមត្រូវ-សាច់មាន់ និងសាច់ពពែមានបរិមាណកាឡូរី និងកូឡេស្តេរ៉ុលតិចតួច។ ម៉្យាងទៀត សាច់ជ្រូកមានផ្ទុកកាឡូរីច្រើន រីឯសាច់ចៀមវិញមានកម្រិតកូលេស្តេរ៉ុលខ្ពស់។ ធ្វើឱ្យអាហារប្រចាំថ្ងៃរបស់លោកអ្នកក្លាយជាអាហារដែលមានប្រយោជន៍ដល់សុខភាពជាមួយនឹងការផ្លាស់ប្តូរដ៏សាមញ្ញទាំងនេះ៖
- ដុតអាហាររបស់លោកអ្នកជំនួសឱ្យការចៀនបំពង។
- កាត់បន្ថយកាហ្វេ តែ និងភេសជ្ជៈមានជាតិហ្គាស។
- ប្រសិនបើលោកអ្នកជាអ្នកចូលចិត្តបរិភោគបាយ សូមបង្កើនសមាមាត្រវីតាមីន និងកាត់បន្ថយកាបូអ៊ីដ្រាតនៅក្នុងរបបអាហាររបស់លោកអ្នក។
- មិនចាំបាច់បំបាត់ជាតិខ្លាញ់ និងប្រេងឱ្យអស់ពីអាហាររបស់លោកអ្នកទាំងស្រុងក៏បានដែរ។ ជាតិខ្លាញ់គឺជាសមាសធាតុសំខាន់សម្រាប់មុខងាររាងកាយរបស់លោកអ្នក ហើយគួរតែប្រើប្រាស់បរិមាណឱ្យបានជាមធ្យមជាប្រចាំ។
- ជាតិស្រវឹងធ្វើឱ្យមានបញ្ហាកាន់តែធ្ងន់ធ្ងរ-សូមចៀសវាងជាតិស្រវឹង ប្រសិនបើលោកអ្នកឆាប់មានអារម្មណ៍តានតឹង។ ទោះបីជាវាធ្វើឱ្យលោកអ្នកស្ងប់ចិត្តពីដំបូងក៏ដោយ តែទីបំផុតវានាំឱ្យមានអារម្មណ៍ប្រែប្រួល និងធ្លាក់ទឹកចិត្ត។ ប្រសិនបើលោកអ្នកមានទំនោរទៅរកការទទួលទានគ្រឿងស្រវឹងនៅពេលមានអារម្មណ៍តានតឹងនោះ លោកអ្នកអាចក្លាយជាមនុស្សប្រមឹកមិនខានឡើយ។ ដូច្នេះ
- សូមប្រុងប្រយ័ត្ន!ការគ្រប់គ្រងការគេង-ការគេងលក់រយៈពេល8ម៉ោងជារៀងរាល់ថ្ងៃអាចធ្វើឱ្យសរសៃប្រសាទរបស់លោកអ្នកស្ងប់ និងមានប្រយោជន៍។ វាធ្វើឱ្យចិត្តរបស់លោកអ្នកស្រស់ថ្លា និងត្រៀមខ្លួនរួចស្រេចដើម្បីប្រឈមនឹងផ្សេងទៀតដោយវិជ្ជមាន។ ត្រូវប្រាកដថា លោកអ្នកធ្វើតាមទម្លាប់ត្រឹមត្រូវ និងសម្រាកឱ្យបានគ្រប់គ្រាន់។ សូមអនុវត្តតាមវដ្តដំណេក(sleep cycle)ប្រសិនបើចាំបាច់។ ញ៉ាំតែchamomileមួយពែងក្តៅឧណ្ឌៗ ឬងូតទឹកក្តៅឧណ្ហៗមុនពេលចូលគេងអាចធ្វើឱ្យយើងគេងឆាប់លក់។
- រក្សាទំនាក់ទំនង-មនុស្សយើងជាកោសិកាសង្គម ហើយនេះជាមូលហេតុដែលយើងត្រូវមានទំនាក់ទំនងក្នុងសង្គម និងរក្សាទំនាក់ទំនងជាមួយមនុស្សជាទីស្រលាញ់របស់យើង។ ការចែករំលែកបញ្ហារបស់លោកអ្នកជាមួយអ្នកដទៃ ហើយការសន្ទនាសាមញ្ញៗ អាចជួយកាត់បន្ថយអារម្មណ៍តានតឹងបាន។ ខិតខំប្រឹងប្រែងដើម្បីចំណាយពេលវេលាឱ្យមានប្រយោជន៍ជាមួយអ្នកដទៃ។ ការធ្វើបែបនេះនឹងធ្វើឱ្យលោកអ្នកបំបែកខ្លួនចេញពីបញ្ហាផ្ទាល់ខ្លួនរបស់លោកអ្នក និងធ្វើឱ្យចិត្តរបស់លោកអ្នកសម្រាកពីបញ្ហាសាមញ្ញ និងបញ្ហាធម្មតាក្នុងជីវិត។
ការផ្លាស់ប្តូរសាមញ្ញទាំងប្រាំនេះអាចជួយលោកអ្នកឱ្យគ្រប់គ្រងអារម្មណ៍តានតឹងប្រកបដោយប្រសិទ្ធភាព។ ប្រសិនបើអារម្មណ៍តានតឹងធ្វើឱ្យដេកមិនលក់ ខ្វល់ខ្វាយបារម្ភ និងកំណត់មុខងាររាងកាយរបស់អ្នកនោះ សូមធ្វើការទាក់ទងមកកាន់គ្រូពេទ្យ។ សូមចងចាំថា ចិត្តស្រស់ថ្លានឹងនាំឱ្យរាងកាយមានសុខភាពល្អ ហើយសុខភាពរាងកាយល្អក៏នាំឱ្យចិត្តស្រស់ថ្លាគ្នាដែរ។”



0 Comments