• តើទឹកក្រូចកំប៉ុងប៉ះពាល់ជាអវិជ្ជមានដល់សុខភាពរបស់លោកអ្នកយ៉ាងដូចម្តេចខ្លះ?

    តើទឹកក្រូចកំប៉ុងប៉ះពាល់ជាអវិជ្ជមានដល់សុខភាពរបស់លោកអ្នកយ៉ាងដូចម្តេចខ្លះ?
    food health
    31-Jan-2017

    តាំងពីកុមាររហូតដល់មនុស្សវ័យកណ្តាល មនុស្សគ្រប់គ្នាចូលចិត្តភេសជ្ជៈទឹកក្រូចកំប៉ុង។ គ្មានការជួបជុំប្រាស្រ័យទាក់ទងគ្នាក្នុងសង្គមណាដោយគ្មានការផឹកភេសជ្ជៈដែលមានជាតិហ្គាសនោះឡើយ។ ប៉ុន្តែប្រសិនបើលោកអ្នកបានអានទស្សនាវដ្តី និងរបាយការណ៍ស្រាវជ្រាវ លោកអ្នកនឹងដឹងថាតើភេសជ្ជៈជាតិស្ករខុសពីធម្មតា និងមានជាតិហ្គាសទាំងនេះផ្តល់ផលប៉ះពាលដល់សុខភាពរបស់លោកអ្នកយ៉ាងដូចម្តេច។ ភេសជ្ជៈទាំងនេះភាគច្រើនគឺគ្មានក្រៅពីទឹកជាមួយនឹងគ្រាប់ស្ករ និង កាបូនឌីអុកស៊ីត (CO2)ច្រើនដោយគ្មានតម្លៃអាហាររូបត្ថម្ភណាមួយឡើយ!ទោះបីជាដឹងអំពីគុណវិបត្តិទាំងអស់ក៏ដោយ តើលោកអ្នកបានព្យាយាមរកព័ត៌មានបន្ថែមអំពីផលប៉ះពាល់អវិជ្ជមានរបស់ភេសជ្ជៈសូដាចំពោះសុខភាពរបស់លោកអ្នកដែរឬទេ?តោះសូមមើលទាំងអស់គ្នា

    • ការកើនឡើងកម្រិតជាតិស្កដោយមិនបានរំពឹងទុកមុន ជំងឺទឹកនោមផ្អែមប្រភេទទី2 – 20នាទីក្រោយពីទទួលទានទឹកក្រូចកំប៉ុង កម្រិតជាតិស្ករក្នុងឈាមរបស់លោកអ្នកនាំឱ្យអាំងស៊ុយលីនកើនឡើង(insulin burst)។ ដើម្បីឆ្លើយតបទៅនឹងការកើនឡើងនេះ ថ្លើមរបស់លោកអ្នកចាប់ផ្តើមបម្លែងជាតិស្ករទៅជាជាតិខ្លាញ់។ បន្ទាប់ពីរយៈពេល45នាទីនៃការទទួលទានទឹកក្រូចកំប៉ុង ជាតិកាហ្វេអ៊ីនពីភេសជ្ជៈនេះត្រូវបានស្រូបយកទាំងស្រុង ហើយនាំឱ្យមានការកើនឡើងនៃកម្រិតជាតិស្ករនៅក្នុងឈាម និងសម្ពាធឈាម។ អ្នកដែលទទួលទានភេសជ្ជៈជាតិស្ករជាប្រចាំថ្ងៃ ឧទាហរណ៍៖1ឬ2កំប៉ុងក្នុងមួយថ្ងៃ មានហានិភ័យខ្ពស់នៃការវិវត្តទៅជាជំងឺទឹកនោមផ្អែមប្រភេទទី2គឺ26%ជាងអ្នកដែលមិនសូវទទួលទានភេសជ្ជៈប្រភេទនេះ។
    • បញ្ហាបន្តពូជ-ស្ទើរតែទឹកក្រូចកំប៉ុងទាំងអស់ដែលផលិតពីអាលុយមីញ៉ូមត្រូវបានភ្ជាប់ជាមួយBisphenol A (BPA)ដែលជាជ័រប្រភេទepoxyដែលប្រើដើម្បីរក្សាជាតិអាស៊ីតនៅក្នុងទឹកក្រូចកំប៉ុងដែលមានប្រតិកម្មពីលោហធាតុ។BPAគឺជាសារធាតុគីមីដ៏ខ្លាំងមួយដែលរំខានដល់អ័រម៉ូន ហើយអាចបង្កឱ្យធាត់ជ្រុល ជំងឺទឹកនោមផ្អែម ភាពគ្មានកូន
    • និងប្រភេទមួយចំនួននៃជំងឺមហារីកផ្នែកបន្តពូជផងដែរ!ភាពធាត់ជ្រុល-យោងតាមការស្រាវជ្រាវមួយពីHarvardទឹកក្រូចកំប៉ុងមានទំនាក់ទំនងយ៉ាងជិតស្និទ្ធទៅនឹងការរីករាលដាលនៃជំងឺធាត់ជ្រុល។ ពួកគេបានគណនាថាការប្រើប្រាស់ទឹកក្រូចកំប៉ុងបន្ថែមម្តងៗ អាចបង្កើនហានិភ័យនៃការធាត់ជ្រុលចំនួន1.6ដង។ វាក៏ធ្វើឱ្យកើនកូឡេស្តេរ៉ុល ខ្លាញ់រុំថ្លើម ខ្លាញ់រុំឆ្អឹង និងខ្លាញ់ក្នុងសរសៃឈាម(triglyceride blood fats)និងខ្លាញ់ក្នុងសរីរាង្គដទៃទៀតដែលនាំឱ្យធាត់ជ្រុល។ សូម្បីតែទឹកក្រូចកំប៉ុងប្រភេទdiet sodasដែលមានសារធាតុផ្អែមខុសពីធម្មតាក៏មិនល្អដូចគ្នាផងដែរ។ ភេសជ្ជៈសូដាបណ្តាលឱ្យមានការឆ្លើយតបរបស់អរម៉ូនដែលបណ្តាលឱ្យឡើងទម្ងន់។
    • ជំងឺពុកធ្មេញ-ភេសជ្ជៈដែលមានជាតិហ្គាសផ្ទុកអាស៊ីតផូស្វ័ររិក(phosphoric acid)ដែលជាទូទៅត្រូវបានគេប្រើនៅក្នុងម៉ាស៊ីនសម្អាតឧស្សាហកម្ម។ អាសុីតប្រភេទនេះធ្វើឱ្យសឹកកាចាធ្មេញដែលនាំឱ្យធ្មេញប្រហោង។ អាសុីតប្រភេទនេះនៅពេលដែលវានៅជាមួយនឹងអាស៊ីតដែលផលិតចេញពីបាក់តេរី វានឹងគំរាមកំហែងដល់កាចាធ្មេញទ្វេដង។ ជាលទ្ធផល មានបញ្ហាធ្មេញជាច្រើន ដូចជាការឈឺចាប់ ការស្រៀវធ្មេញពេលប៉ះសីតុណ្ហភាពត្រជាក់/ក្តៅ ការប្រេះធ្មេញ និងលេចឡើងនូវភាពថ្លា និងខ្មៅនៃធ្មេញ។ លើសពីនេះទៀត ថ្នាំជ្រលក់ពណ៌ត្នោតការ៉ាមែល(caramel)ដែលប្រើដើម្បីបន្ថែមពណ៌ទៅក្នុងភេសជ្ជៈទាំងនេះបង្កឱ្យធ្មេញប្រែជាពណ៌លឿង។
    • ជំងឺពុកឆ្អឹង-ជំងឺពុកឆ្អឹងគឺជាស្ថានភាពមួយដែលប្រព័ន្ធឆ្អឹងរបស់លោកអ្នកចាប់ផ្តើមចុះខ្សោយ។ កម្រិតអាស៊ីតផូស្វ័ររិកនៃភេសជ្ជៈដែលមានជាតិផ្អែមធ្វើឱ្យកម្រិតផូស្វាតកើនឡើង និងកាត់បន្ថយជាតិកាល់ស្យូមនៅក្នុងឈាមរបស់លោកអ្នក។ នៅពេលដែលជាតិកាល់ស្យូមនៅក្នុងឈាមមានកម្រិតទាប និងផូស្វាតមានកម្រិតខ្ពស់ ជាតិកាល់ស្យូមត្រូវបានបាត់បង់ពីឆ្អឹងរបស់លោកអ្នកដែលនាំឱ្យមានជំងឺពុកឆ្អឹង។
    • ជំងឺបេះដូង-វត្តមាននៃភាគរយៈសុីរ៉ូពោតផ្អែម(fructose corn syrup)ខ្ពស់ ដែលវាមានតម្លៃទាបអាចជំនួសស្ករអំពៅបាននោះ អាចបង្កើនហានិភ័យនៃជំងឺធាត់ជ្រុល(metabolic syndrome)ដែលឈានដល់ការកើតមានជំងឺបេះដូង និងជំងឺទឹកនោមផ្អែម។ ជំងឺធាត់ជ្រុល(metabolic syndrome)គឺពាក់ព័ន្ធជាមួយនឹងខ្លាញ់ក្នុងសរសៃឈាម(elevated fasting triglycerides)សម្ពាធឈាមខ្លាំង ជាលិកាខ្លាញ់ និងកម្រិតHDLទាប ឬកូលេស្តេរ៉ុល””ល្អ””។ តាមការសិក្សាទៅលើបុរសជាង40,000នាក់រយៈពេលពីរទសវត្សរ៍ គេបានរកឃើញថាអ្នកដែលពិសារភេសជ្ជៈមានជាតិស្ករមួយកែវក្នុងមួយថ្ងៃមានហានិភ័យខ្ពស់20%នៃជំងឺគាំងបេះដូង ឬស្លាប់ដោយសារជំងឺគាំងបេះដូង បើធៀបទៅនឹងបុរសដែលមិនសូវទទួលទានភេសជ្ជៈដែលមានជាតិស្ករ។
    • ភាពឆាប់ចាស់-ភេសជ្ជៈសូដាទូទៅក៏ដូចជាភេសជ្ជៈសូដាប្រភេទdiet colasមានជាតិអាស៊ីតផូស្វ័ររិក និងផូស្វាតដែលមានតួនាទីរក្សាគុណភាពរបស់ភេសជ្ជៈសូដា និងបន្ថែមរសជាតិ។ អាស៊ីតផូស្វ័ររិកច្រើនពេកក៏អាចបណ្តាលឱ្យមានក្រួសក្នុងតម្រងនោម បញ្ហាបេះដូង ជំងឺពុកឆ្អឹង ការបាត់បង់សាច់ដុំ និងភាពឆាប់ចាស់។
      ក្រៅពីខាងលើនេះ ទឹកក្រូចកំប៉ុងអាចធ្វើឱ្យខូចថ្លើម និងបង្កើនហានិភ័យនៃជំងឺក្រិនថ្លើម ហើយនាំឱ្យមានការកើនឡើងនូវហានិភ័យនៃជំងឺសន្លាក់ឆ្អឹង ជំងឺភ្លេចភ្លាំង និងជំងឺមហារីក។ដូច្នេះ នៅពេលដែលអ្នកពិសាភេសជ្ជៈមានជាតិស្ករទាំងនេះ អ្នកដឹងថាជំងឺណាខ្លះដែលមករកលោកអ្នកទេ!

Related Posts

0 Comments

Leave a Comment

Subscribe to Our Blog