• ទម្លាប់ដែលមានប្រយោជន៍ដល់សុខភាព៖ការអានស្លាកលើចំណីអាហារ

    ទម្លាប់ដែលមានប្រយោជន៍ដល់សុខភាព៖ការអានស្លាកលើចំណីអាហារ
    food
    31-Jan-2017

    នៅពេលលោកអ្នកព្យាយាមរស់នៅឱ្យមានសុខភាពល្អ លោកអ្នកត្រូវដឹងថា លោអ្នកគួរពិចារណាលើអ្វីខ្លះ។ ឧទាហរណ៍៖ លោអ្នកត្រូវកាត់បន្ថយការទទួលទានជាតិស្កររបស់ខ្លួន ដោយចាប់ផ្តើមបរិភោគបន្លែ និងផ្លែឈើ និងហាត់ប្រាណ4-5ដងក្នុងមួយសប្តាហ៍ និងគេងឱ្យបានគ្រប់គ្រាន់។ ប៉ុន្តែនៅមានកត្តាសំខាន់មួយទៀតដែលធ្វើឱ្យរបៀបរស់នៅដែលមានសុខភាពល្អរបស់លោកអ្នកកាន់តែប្រសើរឡើង នោះគឺ ការទិញអាហារដោយឆ្លាតវៃ’។

    នៅពេលទិញគ្រឿងធ្វើម្ហូប លោកអ្នកត្រូវជ្រើសរើសឱ្យច្បាស់នូវអាហារកញ្ចប់ដែលលោកអ្នកជ្រើសរើស។ អ្វីដែលមើលទៅហាក់ដូចជាអាហារផ្តល់សុខភាពល្អចំពោះលោកអ្នក ប៉ុន្តែប្រសិនបើលោកអ្នកក្រឡេកមើលឱ្យជិត ប្រហែលជាមិនដូចអ្វីដែលផ្សាយនៅក្នុងពាណិជ្ជកម្មនោះទេ។ ដូច្នេះ លោកអ្នកត្រូវពិនិត្យមើលបរិមាណ និង ព័ត៌មានអំពីអាហារូបត្ថម្ភ ដែលមាននៅលើកញ្ចប់ស្លាកអាហារ។

    នេះជារបៀបដែលលោកអ្នកអាចអាន និងបកស្រាយនូវស្លាកចំណីអាហារ៖

    កម្រិតអាហារដែលគួរទទួលទានចាប់ផ្តើមមើលព័ត៌មានប្រើប្រាស់នៅផ្នែកខាងលើបំផុតនៃសា្លក។ ផ្នែកនោះនឹងប្រាប់លោកអ្នកអំពីកម្រិតដែលគួរទទួលទានក្នុងមួយដង និងបរិមាណទទួលទានសរុបក្នុងមួយកំប៉ុង ឬមួយកញ្ចប់។ សូមប្រុងប្រយ័ត្ន ពីព្រោះតែទំហំអាហារដែលត្រូវទទួលទានរបស់ក្រុមហ៊ុន អាចមានបរិមាណខុសគ្នាពីបរិមាណដែលលោកអ្នកទទួលទានជាធម្មតា។

    • ផ្ទាំងព័ត៌មានអាហាររូបត្ថម្ភ-ផ្ទាំងនេះផ្តល់នូវព័ត៌មានអំពីកម្រិតកាឡូរី ប្រូតេអ៊ីន កូលេស្តេរ៉ុល សូដ្យូមបរិមាណអំបិល)ជាតិខ្លាញ់ ខ្លាញ់ឆ្អែត និងជាតិកាបូអ៊ីដ្រា(ជាតិស្ករសរុប)ដែលក្នុងចំណីអាហារមានបរិមាណ100ក្រាម ឬកម្រិតទទួលទានជាក់លាក់។ ប្រសិនបើលោកអ្នកប្រើប្រាស់តាមកម្រិតជាក់លាក់នៃការទទួលទានផលិតផលនោះ មានន័យថា លោកអ្នកកំពុងប្រើប្រាស់អាហាររូបត្ថម្ភជាក់លាក់ដូចដែលបានរៀបរាប់នៅលើស្លាក។ ប៉ុន្តែ ប្រសិនបើអ្នកទទួលទានកម្រិតអាហារ ពីរ ឬបីផលិតផលនោះ លោកអ្នកត្រូវបង្កើនកម្រិតតាមព័ត៌មានដែលបានបង្ហាញឱ្យបានសមស្រប។
    • គ្រឿងផ្សំ-គ្រឿងផ្សំទាំងអស់ដែលប្រើនៅក្នុងការបង្កើតផលិតផល មាននៅលើស្លាកតាមលំដាប់នៃទម្ងន់បស់គ្រឿងផ្សំ។ ឧទាហរណ៍៖ ចំពោះទឹកដោះគោយ៉ាអួផ្លែប៊្លូប័ររី វានឹងប្រាប់លោកអ្នកពីភាគរយៈប៉ុន្មាននៅក្នុងកញ្ចប់ទឹកដោះយ៉ាអួដែលផលិតចេញពីផ្លែប៊្លូប័ររី និងបរិមាណជាតិស្ករប៉ុន្មានដែលត្រូវបានប្រើ។ ជាការល្អបំផុត គួរតែចៀសវាងផលិតផលដែលមានជាតិស្ករជាគ្រឿងផ្សំមួយក្នុងចំណោមគ្រឿងផ្សំដំបូងៗនៅលើបញ្ជីរាយឈ្មោះគ្រឿងផ្សំ។ លើសពីនេះទៅទៀត ជាតិខ្លាញ់ស្រស់ៗ  (ប្រេងចំម្រាញ់ដោយប្រើអ៊ីដ្រូហ្សែន និង ប៊ីចេង)គឺជាគ្រឿងផ្សំពីរដែលគួរតែចៀសវាង។កម្រិតអាហារ ពីរ ឬបីផលិតផលនោះលោកអ្នកត្រូវបង្កើនកម្រិតតាមព័ត៌មានដែលបានបង្ហាញឱ្យបានសមស្រប។
    • កាឡូរី-សូមកុំបារម្ភអំពីកាឡូរី-កាឡូរីគឺជាបរិមាណថាមពលដែលលោកអ្នកទទួលបានពីការទទួលទានអាហារ។ តម្រូវការកាឡូរីគឺអាស្រ័យលើសកម្មភាពប្រចាំថ្ងៃ អាយុ ភេទ កម្ពស់និងទម្ងន់របស់លោកអ្នក។ ប៉ុន្តែ វាជារឿងសំខាន់ដែលត្រូវដឹងថា តើកាឡូរីទាំងនេះមកពីណា។ ឧទាហរណ៍៖ កាឡូរីដែលមានមកពីកាបូអ៊ីដ្រាត/ស្ករផ្តល់ផលប៉ះពាល់ច្រើនជាងជាងកាឡូរីដែលមានមកពីជាតិខ្លាញ់។
    • ប្រសិនបើលោកអ្នកមានគម្រោងសម្រកទម្ងន់ លោកអ្នកត្រូវកាត់បន្ថយការស្រូបយកកាឡូរីប្រចាំថ្ងៃរបស់លោកអ្នក។%តម្លៃប្រចាំថ្ងៃ– %តម្លៃប្រចាំថ្ងៃ(DV)ប្រាប់អ្នកពីភាគរយនៃសារធាតុចិញ្ចឹមនីមួយៗនៅក្នុងអាហារមួយលើកៗរបស់អ្នក ទាក់ទងនឹងកម្រិតណែនាំប្រចាំថ្ងៃសម្រាប់ការទទួលទាន។ ជាទូទៅ តម្លៃ%ប្រចាំថ្ងៃ(DV)គឺផ្អែកទៅលើរបបអាហារ2000កាឡូរី។ ជ្រើសរើសអាហារដែលមាន តម្លៃ%ប្រចាំថ្ងៃ(DV)ទាប(5%ឬទាបជាងនេះ)នៃជាតិខ្លាញ់ឆ្អែតទាប សូដ្យូម កូឡេស្តេរ៉ុល និងតម្លៃ%ប្រចាំថ្ងៃ(DV)ខ្ពស់(20%ឬច្រើនជាងនេះ)នៃជាតិសរសៃ ជាតិដែក ជាតិកាល់ស្យូម និងវីតាមីនក្នុងរបបអាហារ។
      ចំណុចសំខាន់ៗផ្សេងៗទៀតដែលត្រូវកត់សម្គាល់នៅលើស្លាកអាហារគឺ៖
    • សារធាតុបន្ថែមក្នុងអាហារ៖ ព័ត៌មានអំពីសារធាតុបន្ថែមក្នុងអាហាររួមមានពណ៌ រសជាតិ និងការរក្សាមិនឱ្យខូចគុណភាពគឺមាននៅក្នុងផ្ទាំងរាយឈ្មោះគ្រឿងផ្សំ(វាអាចមានទម្រង់ជាលេខ)។ ប្រសិនបើលោកអ្នកងាយនឹងទទួលផលប៉ះពាល់ពីសារធាតុបន្ថែម ឬមិនចង់ប្រើវាទេនោះ ផ្ទាំងរាយឈ្មោះគ្រឿងផ្សំអាចជួយលោកអ្នកឱ្យចៀសវាងពីអាហារទាំងនោះបាន។
      ប្រតិកម្មជាមួយនឹងចំណីអាហារ៖ ព័ត៌មានអំពីប្រតិកម្មសំខាន់ៗ ដូចជាប្រតិកម្មនឹងសណ្ដែកដី ទឹកដោះគោ ស៊ុត សណ្តែកសៀង គ្រាប់ធញ្ញជាតិ(tree nuts)និង អាហារពពួកខ្យងនិងលៀស ល្ង និងសារធាតុGlutenមានសម្រាប់អាន។ ប្រសិនបើលោកអ្នកមានប្រតិកម្មទៅនឹងអាហារទាំងនេះ វាជាការល្អបំផុតប្រសិនបើអាចចៀសវាងកុំទទួលទានផលិតផលទាំងអស់ដែលមានគ្រឿងផ្សំទាំងនេះ។
      សារធាតុគ្មានសារធាតុស្ករ៖ មនុស្សជាច្រើនមានការភាន់ច្រលំដោយសារសារធាតុគ្មានសារធាតុស្ករដែលសរសេរនៅកញ្ចប់។ ភាពគ្មានសារជាតិស្ករត្រឹមតែមានន័យថាផលិតផលមិនមានជាតិស្ករបន្ថែមតែប៉ុណ្ណោះ។ ប៉ុន្តែ វាប្រហែលនៅតែមានជាតិស្ករធម្មជាតិដដែល។ ឧទាហរណ៍ កាលបរិច្ឆេទ ទឹកស៊ីរ៉ូពោត សារធាតុម្សៅmaltodextrinsស្ករmaltoseសារធាតុdextrose, fructoseជាតិស្ករផ្លែឈើ ទឹកផ្លែឈើចម្រាញ់ ទឹកឃ្មុំ ទឹកស៊ីរ៉ូ Maple Syrupជាដើម ត្រូវបានគេប្រើក្នុងបរិមាណខ្ពស់ដើម្បីធ្វើឱ្យផលិតផលមានជាតិផ្អែម។ ហើយ សារធាតុមួយចំនួនទៀតនៅពេលទទួលទានក្នុងបរិមាណច្រើន អាចមានផលអាក្រក់ជាងជាតិស្ករទៅទៀត។

    សារធាតុគ្មានជាតិខ្លាញ់៖ លិ្បចទីផ្សារផ្សេងៗទៀតដែលត្រូវប្រុងប្រយ័ត្ន។ សារធាតុគ្មានជាតិខ្លាញ់មិនមែនមានន័យថាគ្មានជាតិកាឡូរីនោះទេ។ សារធាតុគ្មានជាតិខ្លាញ់មានបរិមាណកាឡូរីដូចគ្នា ប្រសិនបើប្រៀបធៀបទៅនឹងសារធាតុជាតិខ្លាញ់ពេញលេញ(full fat version)ពីព្រោះវាជាធម្មតាមានផ្ទុកជាតិស្ករដើម្បីធ្វើឱ្យរសជាតិទាក់ទាញ។
    សារធាតុខ្លាញ់៖ ស្លាកអាហាររបស់លោកអ្នកអាចបង្ហាញថា វាគ្មានផ្ទុកសារធាតុខ្លាញ់នោះទេ ប៉ុន្តែប្រសិនបើលោកអ្នកអាចឃើញប្រេងចម្រាញ់ដោយប្រើអ៊ីដ្រូហ្សែនមួយផ្នែកនៅក្នុងផ្ទាំងរាយឈ្មោះគ្រឿងផ្សំ វាមានន័យថា ផលិតផលនេះមានផ្ទុកសារធាតុខ្លាញ់ ទោះបីជាវាមានកម្រិតជាតិខ្លាញ់ទាបត្រឹម0.5ក្រាមក្នុងមួយលីត្រសម្រាប់ប្រើប្រាស់ក៏ដោយ។ ប៉ុន្តែកុំចាញ់បោកឱ្យសោះ ប្រសិនបើលោកអ្នកទទួលទានលើសពីកម្រិតទទួលទានមួយដង លោកអ្នកនឹងឈានដល់ការកំណត់ជាតិខ្លាញ់ប្រចាំថ្ងៃរបស់លោកអ្នក។ ដូច្នេះ ជំនួសឱ្យស្លាក””គ្មានសារធាតុខ្លាញ់””សូមមើលផ្ទាំងរាយឈ្មោះគ្រឿងផ្សំ ហើយប្រសិនបើលោកអ្នករកឃើញប្រេងចម្រាញ់ដោយប្រើអ៊ីដ្រូហ្សែន ឬអក្សរកាត វាជាជម្រើសល្អដែលគួរតែដាក់វានៅលើធ្នើរតាំងលក់ផលិតផលវិញ។
    វាអាចចំណាយពេលមួយរយៈ ប៉ុន្តែប្រសិនបើលោកអ្នកមានទម្លាប់អានស្លាកអាហារ វានឹងធ្វើឱ្យគោលដៅរបស់លោកអ្នករស់នៅក្នុងជីតប្រកបដោយសុខភាពល្អកាន់តែមានភាពងាយស្រួល។

Related Posts

0 Comments

Leave a Comment

Subscribe to Our Blog