• តើអ្នកធ្លាប់ពិសាឡាតេរមៀតដែរឬទេ?

    តើអ្នកធ្លាប់ពិសាឡាតេរមៀតដែរឬទេ?
    health
    14-Jul-2016

    តើអ្នកធ្លាប់ពិសាឡាតេរមៀតដែរឬទេ?ថ្ងៃទី14-ខែកក្កដា-ឆ្នាំ2016អ្នកប្រាកដជាធ្លាប់ឮអំពីភេសជ្ជៈថ្មីបំផុតសម្រាប់សុខភាពនៅក្នុងក្រុមផលិតផលនេះ គឺឡាតេរមៀត! “”ទឹកដោះគោមាស””ឬ ឡាតេរមៀតកំពុងតែមានភាពពេញនិយមយ៉ាងឆាប់រហ័សនៅប្រទេសលោកខាងលិច ក្នុងចំណោមអ្នកដែលយកចិត្តទុកដាក់ចំពោះសុខភាព និងការព្យាបាលតាមបែបធម្មជាតិ។ អស់រយៈកាលយូរមកហើយ ទឹកដោះគោរមៀតបានក្លាយជាភេសជ្ជៈឱសថដ៏ពេញនិយមនៅក្នុងបណ្តាប្រទេសនៅអាស៊ីអាគ្នេយ៍ ដែលយកចិត្តទុកដាក់លើបញ្ហាសុខភាពចាប់ពីជំងឺផ្តាសាយធម្មតារហូតដល់ជំងឺគ្រុនក្តៅ និងរលាក និងរបួស។ ប៉ុន្តែ ឡាតេរមៀតបានផ្តល់ជាភេសជ្ជៈឱសថដែលមានរសជាតិកាន់តែឆ្ងាញ់ និងការប្រែក្លាយរមៀតទៅជាភេសជ្ជៈដ៏ប្រសើរ។

    តើឡាតេរមៀតជាអ្វីឱ្យច្បាស់?ហើយវាមានសារៈសំខាន់យ៉ាងដូចម្តេច?ជាទូទៅ វាគឺជាឡាតេដែលផ្សំឡើងពីរមៀតម៉ដ្ឋស្រស់(ឬម្សៅស្ងួត)មួយស្លាបព្រានិងទេពារូមួយចិប។ មានការប្រែប្រួលជាច្រើនចំពោះរូបមន្តឡាតេរមៀតដែលប្រើអាម៉ុន ឬខ្ទិះដូង(ដែលអ្នកតមសាច់ចូលចិត្ត)និងបន្ថែមខ្ញី ទឹកឃ្មុំ និងម្រេចខ្មៅ ដែលធ្វើឱ្យវាមានរសជាតិឆ្ងាញ់ និងជាទីគាប់ចិត្តសម្រាប់អ្នកដែលសុំានឹងរសជាតិរមៀតស្ងួត និងជូរ។ វាក៏អាចប្រើបានជាមួយនឹងកាហ្វេespresso shotនិងកាហ្វេដាក់ទឹកកកបានផងដែរ។

    រមៀតមានលក្ខណៈសម្បត្តិជាឱសថ ហើយការដាក់បញ្ចូលរមៀតទៅក្នុងរបបអាហារប្រចាំថ្ងៃរបស់លោកអ្នក ធ្វើឱ្យវាមានអត្ថប្រយោជន៍ខ្ពស់សម្រាប់សុខភាពរបស់លោកអ្នក។ ដោយសារតែរមៀតមានភាពងាយស្រួលក្នុងការរៀបចំ និងដោយសារតែរសជាតិរបស់វាផងដែរនោះ ឡាតេរមៀតត្រូវបានគេមើលឃើញថា ជាវិធីមួយដែលអាចប្រើបានក្នុងការទទួលទានរមៀតក្នុងរបបអាហារប្រចាំថ្ងៃរបស់លោកអ្នក។

    លើសពីនេះ កាហ្វេកំពុងបាត់បង់ភាពត្រចះត្រចង់របស់វាម្តងបន្តិចៗជាមួយអ្នកដែលគិតពីសុខភាព ដោយសារតែជាតិកាហ្វេអ៊ីន និងបញ្ហាសុខភាពផ្សេងៗទៀតដែលពាក់ព័ន្ធជាមួយនឹងការទទួលទានច្រើន និងភាពញៀនរបស់វា។ ឡាតេនៅក្នុងសេណារីយ៉ូនេះបង្ហាញថា វាជាជម្រើសភេសជ្ជៈកាហ្វេដ៏ល្អឥតខ្ចោះ និងជាជម្រើសមានប្រយោជន៍ដល់សុខភាព។

    អត្ថប្រយោជន៍នៃរមៀត៖
    ឥឡូវនេះ យើងសូមបង្ហាញពីអត្ថប្រយោជន៍សុខភាពនៃគ្រឿងទេសដ៏អស្ចារ្យនេះ និងរុក្ខជាតិឱសថ ដែលក្លាយជាផ្នែកមួយនៃតែប្រចាំថ្ងៃរបស់លោកអ្នក៖-សារធាតុព្យាបាលការរលាក-រមៀតអាចជួយឱ្យការដាច់រលាត់ និងរបួសជាសះស្បើយឆាប់រហ័ស។ វាក៏ដើរតួនាទីជាថ្នាំធម្មជាតិបំបាត់ការឈឺចាប់ផងដែរ។ រមៀតមិនត្រឹមតែបំបាត់ការឈឺចាប់សន្លាក់ឆ្អឹងដោយសារតែរបួស និងជំងឺសន្លាក់ដៃជើងដំណាក់កាលដំបូងប៉ុណ្ណោះទេ ថែមទាំងជួយការពារឆ្អឹងទាំងមូលទៀតផង។ ការសិក្សាមួយចំនួនបានរកឃើញថា រមៀតមានប្រសិទ្ធភាពជាងឱសថមួយចំនួនក្នុងការជួសជុល និងបន្ថយការឈឺចាប់ និងរោគសញ្ញានៃជំងឺសន្លាក់រុាំរ៉ៃទៀតផង។

    • ថ្នាំសម្លាប់មេរោគ(Proven anti-septic) –នៅប្រទេសឥណ្ឌា រមៀតម៉ដ្ឋស្រស់ត្រូវបានយកមកលាបលើកន្លែងដែលរលាក ឬដាច់រលាត់ ហើយអ្នកជំងឺត្រូវពិសាទឹកដោះគោរមៀតក្តៅលឧណ្ហៗដើម្បីបង្ការមេរោគ។ វាមានសមាសធាតុប្រឆាំងមេរោគផ្សិត បាក់តេរី និងវីរុសដែលសមាសធាតុទាំងនេះធ្វើឱ្យវាក្លាយជាឱសថដ៏ល្អមួយសម្រាប់ករណីមានរបួស និងរោគឆ្លង។
    • ល្អសម្រាប់ស្បែក-ការប្រើរមៀតដោយបន្ថែមវាទៅក្រែមលាបមុខ អាចធ្វើឱ្យស្បែករលោងភ្លឺថ្លា។ វាក៏ជួយដល់ការកកើតឡើងវិញនៃស្បែកដែលអាចជួយកម្ចាត់កោសិកាចាស់ និងកោសិកាងាប់ដោយធ្វើឱ្យស្បែកស្រស់ថ្លាក្មេងជាងវ័យ។
    • សារធាតុប្រឆាំងកោសិកាមហារីក-សមាសធាតុដែលមានវត្តមាននៅក្នុងរមៀតអាចជួយទប់ស្កាត់ដុំសាច់ និងមហារីកនៅក្នុងខ្លួន។ វាក៏ត្រូវបានគេដឹងផងដែរថា អាចពន្យារការវិវត្ត និងប្រយុទ្ធប្រឆាំងការរីកលូតលាស់នៃកោសិកាមហារីក ពីព្រោះវាអាចកម្ចាត់អុកស៊ីតកម្មនៅក្នុងរាងកាយដោយសារសមាសធាតុប្រឆាំងអុកស៊ីតកម្មរបស់វា។
    • គ្រូពេទ្យផ្នែកជំងឺទឹកនោមផ្អែម – ការសិក្សាបានបង្ហាញថា រមៀតកាត់បន្ថយកម្រិតគ្លុយកូសនៅក្នុងឈាម និងធ្វើឱ្យប្រសើរឡើងនូវផលលំបាកនៃជំងឺទឹកនោមផ្អែម។
    • បញ្ឈប់ការបាត់បង់ថាមពលខួរក្បាល-រមៀតក៏ត្រូវបានគេដឹងដែរថា អាចជួយដល់កត្តាសរសៃប្រសាទខួរក្បាល(Brain Derived Neurotrophic Factor)កាត់បន្ថយជំងឺផ្សេងៗដែលពាក់ព័ន្ធនឹងខួរក្បាល រួមមានជំងឺបាត់បង់ការចងចាំ និងជំងឺធ្លាក់ទឹកចិត្តជាដើម។
    • ពង្រឹងសុខភាពបេះដូងទាំងមូល-សមាសធាតុសកម្មក្នុងរមៀតអាចជួយថែរក្សាស្រទាប់នៃសរសៃឈាមដែលគេហៅថាEndothelium។ រមៀតជួយសម្រួលដល់មុខងារជាច្រើន ដូចជាឈាមកក និងធ្វើឱ្យសម្ពាធឈាមដើរបានស្រួល។
    • ធ្វើឱ្យការរំលាយអាហារមានភាពប្រសើរឡើង-ការទទួលទានរមៀតជារៀងរាល់ថ្ងៃអាចផលិត និងបញ្ចេញទឹកប្រមាត់ដែលជួយក្នុងការរំលាយអាហារ។ វាក៏ជួយការពារថ្លើម ជួសជុលកោសិកាថ្លើមដែលខូតខាត និងបង្កើនមុខងារទូទៅនៃថង់ទឹកប្រមាត់ផងដែរ។

    ឱសថបុរាណដ៏អស្ចារ្យនេះអាចរួមបញ្ចូលទៅក្នុងរបបអាហារប្រចាំថ្ងៃបានយ៉ាងងាយស្រួល។ លោកអ្នកអាចបន្ថែមវាទៅក្នុងម្ហូបអាហារ សម្លរដោយការរម្ងាស់ ដោយដាក់វាទៅក្នុងប្រេងដែលក្តៅដើម្បីរក្សារសជាតិសើមនៃអាហារ។ ប៉ុន្តែ អ្វីដែលងាយស្រួលបំផុតនោះគឺបន្ថែមវាទៅក្នុងទឹកដោះគោក្តៅឧណ្ហៗ និងធ្វើឡាតេរមៀតដោយខ្លួនឯង។

Related Posts

0 Comments

Leave a Comment

Subscribe to Our Blog