• ការសង្គ្រោះបន្ទាន់៖អ្វីដែលត្រូវធ្វើ៖ នៅពេលពស់ចឹក

    ការសង្គ្រោះបន្ទាន់៖អ្វីដែលត្រូវធ្វើ៖ នៅពេលពស់ចឹក
    health health-tips health-trivia healthhome
    20-Jun-2016

    ថ្ងៃ០៩ ខែឧសភា ឆ្នាំ២០១៦
    ពស់ចឹកត្រូវបានចាត់ទុកថាជាបញ្ហាសុខភាពដ៏សំខាន់នៅតាមទីជនបទនៃតំបន់ត្រូពិច ជាពិសេសនៅអាស៊ីអាគ្នេយ៍ ឥណ្ឌា ប្រេស៊ីល អាហ្វ្រិកខាងលិច និងបណ្តាប្រទេសអនុតំបន់សាហារ៉ា។ តាមការប៉ាន់ស្មាន មានករណីពស់ពិសចឹកដល់ ២,៥ លាន ករណីក្នុងមួយឆ្នាំៗ ដែលធ្វើឱ្យមនុស្សប្រមាណ ១២៥.០០០ នាក់ស្លាប់។

    មនុស្សភាគច្រើនយល់ច្រឡំថាសត្វពស់ទាំងអស់សុទ្ធតែមានពិស ហើយពស់ចឹកទាំងអស់សុទ្ធតែធ្វើឱ្យស្លាប់។ ប៉ុន្តែវាមិនដូច្នោះទាំងអស់ទេ។ ពស់មានទាំងពស់ពិស និងគ្មានពិស ហើយពស់ចឹកទាំងអស់មិនមែនសុទ្ធតែបណ្តាលឱ្យស្លាប់ទេ។ ទោះជាយ៉ាងណាក៏ដោយ គេមិនគួរចាត់ទុកករណីពស់ចឹកថាជាបញ្ហាតូចតាចទេ។
    ក្នុងករណីពស់ពិសចឹក រោគសញ្ញានឹងអាចលេចចេញឱ្យឃើញភ្លាមៗ។ ការហូរឈាម ការពិបាកដកដង្ហើម ចង្អោរ ព្រិលភ្នែក ហូរទឹកមាត់ច្រើនហួសប្រមាណ ភ្លឹក ខ្វិន និយាយត្រដិត ជីពចរខ្សោយ ការផ្លាស់ប្តូរពណ៌ស្បែក។ ល។ គឺជាសញ្ញាមួយចំនួនដែលគួរប្រយ័ត្ន។ ករណីពស់គ្មានពិសចឹកក៏អាចជាករណីធ្ងន់ធ្ងរដែរ ហើយអាចនាំឱ្យមានប្រតិកម្មអាឡែស៊ី ខូចខាតជាលិកាធ្ងន់ធ្ងរ ឬនាំឱ្យឆ្លងមេរោគ។
    ការផ្តល់ការសង្គ្រោះបន្ទាន់ ក្នុងករណីពស់ចឹក អាចមានសារៈសំខាន់ខ្លាំង។ ទោះបីករណីពស់ពិសចឹកគួរព្យាបាលដោយវេជ្ជបណ្ឌិតក៏ដោយ មានវិធានការសង្គ្រោះបន្ទាន់មួយចំនួនដែលអាចជួយជនរងគ្រោះភ្លាមៗ ហើយថែមទាំងដើរតួយ៉ាងសំខាន់ក្នុងការជួយសង្គ្រោះជីវិតជនរងគ្រោះទៀតផង។

    • ផ្តល់ទំនុកចិត្តដល់ជនរងគ្រោះ-រម្ងាប់អារម្មណ៍ជនរងគ្រោះដោយធានាថាពស់ចឹកអាចព្យាបាលបានដោយការប្រើថ្នាំប្រឆាំងនឹងពិស។ ជនរងគ្រោះដែលមិនតក់ស្លុតនឹងធ្វើតាមការណែនាំ ហើយអាចពន្យល់ពីបញ្ហា និងការឈឺចាប់របស់របស់គាត់បានល្អ។
    • កំហិតការធ្វើចលនារបស់ជនរងគ្រោះ-ការធ្វើចលនានាំឱ្យមានលំហូរឈាម ដូច្នេះត្រូវកំហិតការធ្វើចលនា ជាពិសេសនៅត្រង់ចំណុចដែលពស់ចឹក។ យកក្រណាត់ ឬបង់រុំ រឹតកន្លែងដែលពស់ចឹក ចំងាយពី ២ ទៅ ៣ អ៊ីញ ខាលើកន្លែងដែលពស់ចឹកនោះ ដើម្បីទប់លំហូរឈាម។ ប្រសិនបើចាំបាច់ ត្រូវដាក់រណបត្រង់កន្លែងនោះ ព្រោះវាអាចនឹងកាត់បន្ថយការធ្វើចលនាត្រង់កន្លែងដែលពស់ចឹក។កុំធ្វើឱ្យជនរងគ្រោះដើរ។ បញ្ចូនគាត់តាមរថយន្ត។
    • បន្ធូរ ឬដោះសម្លៀកបំពាក់ចេញ-កន្លែងដែលពស់ចឹកនឹងហើម។ ដូច្នេះ គួរដោះសម្លៀកបំពាក់ ឬគ្រឿងអលង្ការចេញ ដើម្បីរឹតតឹងដល់កន្លែងដែលត្រូវពស់ចឹក។ អនុវត្តវិធានការនេះឱ្យបានឆាប់តាមដែលអាចធ្វើទៅបាន មុនពេលវាចាប់ផ្ដើមហើម។
    • សង្កេតមើលជនរងគ្រោះ-ពិនិត្យឱ្យបានដឹតដល់លើកន្លែងដែលបានពស់ចឹក។ រាល់ការប្រែពណ៌ ឬហើមបង្ហាញថាវាជាការខាំដោយពស់មានពិស។
    • ត្រូវទូរស័ព្ទទៅមន្ទីរពេទ្យ-ទូរស័ព្ទទៅសេវាសង្គ្រោះបន្ទាន់ និងអនុវត្តចំពោះជនរងគ្រោះតាមការណែនាំ។ ប្រសិនបើដឹងស្គាល់ប្រភេទពស់ដែលចឹកហើយ គួរប្រាប់ទៅមន្ទីរពេទ្យ ដើម្បីឱ្យក្រុមគ្រូពេទ្យត្រៀមរៀបចំថ្នាំប្រឆាំងនឹងពិសពស់ដែលត្រូវនឹងប្រភេទរបស់ពស់នោះ។
    • រុំមុខរបួស-បើអាចធ្វើបាន ត្រូវរុំមុខរបួសរបស់ជនរង ដោយប្រើបង់រុំរបួសគ្មានមេរោគ និងរុំដោយរលុង។ ទោះជាយ៉ាងណាក៏ដោយ ជៀសវាងការស្អំទឹកកក ដាក់ទឹក ឬថ្នាំលាបស្បែកផ្សេងៗទៀតនៅលើមុខរបួស។
    • មិនត្រូវជម្រុញឱ្យជនរងគ្រោះទទួលទានចំណីអាហារទេ-មិនត្រូវផ្តល់ភេសជ្ជៈដែលមានជាតិកាហ្វេអ៊ីន ឬជម្រុញឱ្យជនរងគ្រោះទទួលទានអាហារទេ រួមទាំងថ្នាំពេទ្យផងដែរ លុះត្រាតែមានការអនុញ្ញាតិពីគ្រូពេទ្យ។
    • មិនត្រូវបឺតឈាម-មិនត្រូវព្យាយាមកាត់មុខរបួស ឬបឺតយកពិសពីកន្លែងដែកពស់ចឹកដោយមាត់ឡើយ។ មូលហេតុគឺថា ប្រសិនបើមានការដាច់រលាត់នៅក្នុងមាត់ ជាតិពិសអាចរាលដាលដល់អ្នកផងដែរ។ ការប្រើប្រាស់ម៉ាស៊ីនបូមក៏មិនត្រូវបានណែនាំដែរ។
    • កំណត់អត្តសញ្ញាណពស់-ប្រសិនបើអ្នកអាចស្គាល់ពស់ ឬចំណាំរូបរាងរបស់វា វានឹងមានប្រយោជន៍នៅពេលអ្នកពិពណ៌នាពីពស់នោះទៅកាន់គ្រូពេទ្យ។ ទោះជាយ៉ាងណាក៏ដោយ កុំខ្ជះខ្ជាយពេលវេលាដ៏មានតម្លៃដើម្បីស្វែងរកពស់។

    ចូរចងចាំថាទោះបីជាគ្មានសញ្ញាព្រួយបារម្ភលេញចេញភ្លាមៗក៏ដោយ គួរបញ្ជូនជនរងគ្រោះទៅមន្ទីរពេទ្យ និងក្រោមការសង្កេត។ ពស់ចឹកគឺជាករណីដែលត្រួវសង្គ្រោះជាបន្ទាន់ ហើយវិធីព្យាបានល្អបំផុតគឺដោយវេជ្ជបណ្ឌិតជំនាញ។ ដូច្នេះ ការប្រញាប់ប្រញាល់បញ្ជូនជនរងគ្រោះទៅមន្ទីរពេទ្យជាកិច្ចការសំខាន់បំផុត។

Related Posts

0 Comments

Leave a Comment

Subscribe to Our Blog