កំពូលអាហារទាំង5សម្រាប់ជំនួយដល់សុខភាពភ្នែកដែលលោកអ្នកអាចមិនដឹង30-មិថុនា-2017មនុស្សបានចំណាយពេលវេលាច្រើនទៅលើអេក្រង់កុំព្យូរទ័រ កញ្ចក់ទូរទស្សន៍ និងអក្រង់ទូរស័ព្ទស្មាតហ្វូន។ ដូចគ្នានេះផងដែ ររបៀបរស់នៅសម័យទំនើបបាននាំមកនូវការផ្លាស់ប្តូរជាច្រើនចំពោះរបបទទួលទានអាហារណាដែលអាចមិនល្អសម្រាប់សុខភាពភ្នែក។ ហេតុដូច្នេះ វាជាការចាំបាច់ណាស់ដែលត្រូវបញ្ចូលចំណីអាហារផ្សេងៗទៀតទៅក្នុងរបបអាហារប្រចាំថ្ងៃដែលការពារ និងជំនួដល់សុខភាពភ្នែក។
បើទោះបីជាមនុស្សភាគច្រើនដឹងថាការ៉ុតគឺជាផ្លែឈើដ៏ល្អបំផុតសម្រាប់សុខភាពភ្នែកដោយសារតែវាផ្ទុកនូវបរិមាណវតាមីនAខ្ពស់ក៏ដោយ ក៏មានអាហារផ្សេងៗជាច្រើនទៀតដែលល្អសម្រាប់សុខភាពភ្នែករបស់លោកអ្នកផងដែរ។ តោះស្វែងយល់អំពីអាហារទាំងនោះ៖
- បន្លែស្លឹកបៃតងចាស់-បន្លែស្លឹកបៃតងចាស់ដូចជា ស្ពៃក្រញាញ់ ស្ពៃខ្មៅ ស្ពៃជើងទា ខាត់ណា មានផ្ទុកបរិមាណលុយតេអ៊ីន(lutein)និង ស្សៀស្សាស៊ីន(zeaxanthin)ខ្ពស់។ ភ្នែករបស់អ្នកត្រូវការសារធាតុការ៉ូទីណ័យ(Carotenoid) ទាំងនេះដើម្បីឱ្យភ្នែកមានសុខភាពល្អ។ លុយតេអ៊ីន(lutein)មានវត្តមាននៅក្នុងស្រទាប់លឿងការពារពន្លឺរបស់ភ្នែក(macular pigment )រីឯzeaxanthinវិញមានវត្តមាននៅក្នុងរេទីន។ ការស្រាវជ្រាវបានបង្ហាញថានៅពេលដែលរាងកាយរបស់អ្នកខ្វះសារធាតុការ៉ូទីណ័យ(Carotenoid)ទាំងពីរនេះ វាអាចបង្កើនហានិភ័យនៃជំងឺភ្នែកឡើងបាយ និងជំងឺភ្នែកម្ញ៉ូបតាមអាយុ។ ដូច្នេះ ការទទួលទានបន្លែបៃតងពណ៌ចាស់អាចជួយទប់ស្កាត់ជំងឺភ្នែក ហើយជួយភ្នែកអ្នកឱ្យមើលឃើញច្បាស់។

- ម្ទេសប្លោកពណ៌ទឹកក្រូច-ក្រៅពីមានរសជាតិឆ្ងាញ់ ម្ទេសប្លោកពណ៌ទឹកក្រូចក៏សម្បូរទៅដោយជីវជាតិផងដែរ។ ម្ទេសប្លោកទាំងនេះមានផ្ទុកវីតាមីនAនិងCខ្ពស់ ។ វីតាមីនAឬបេតាការ៉ូតែន(Beta-carotene)ជួយធ្វើឱ្យភ្នែកមានសុខភាពល្អ។ ម្ទេសប្លោកប្រភេទនេះជួយការពារកែវភ្នែកដែលធានាឱ្យមានគំហើញច្បាស់ល្អ។វាក៏អាចជួយកាត់បន្ថយភ្នែកស្ងួតផងដែរ។ ការសិក្សាអំពីជំងឺភ្នែកតាមអាយុដែលធ្វើឡើងដោយវិទ្យាស្ថានជាតិផ្នែកចក្ខុរបស់សហរដ្ឋអាមេរិកបានរកឃើញថានៅពេលដែលមនុស្សមានបញ្ហាភ្នែកម្ញ៉ូបតាមអាយុពីកម្រិតស្រាលទៅមធ្យមដែលបានទទួលទានវីតាមីនAរួមជាមួយវីតាមីនCវីតាមីនEទង់ដែង និងស័ង្កសីនោះ ហានិភ័យនៃបញ្ហាភ្នែកដែលកំពុងវិវត្តនេះបានកាត់បន្ថយបាន25ភាគរយ។

- ពងក្រហមនៃស៊ុតប្រសិនបើលោកអ្នកមិនទទួលទានស៊ុតនោះទេ លោកអ្នកគួរតែចាប់ផ្តើមបញ្ចូលស៊ុតទៅក្នុងរបបអាហាររបស់លោកអ្នក។ ស៊ុតនៅជ័រភ្នៅគឺជាប្រភពដែលសម្បូរទៅដោយសារធាតុលុយតេអ៊ីន(lutein)ស្សៀស្សាស៊ីន(zeaxanthin)ប្រូតេអ៊ីន និងខ្លាញ់ដែលផ្តល់សុខភាពល្អ។ បើទោះបីជាស៊ុតនៅជ័រភ្នៅមានសារធាតុការ៉ូទីណ័យ(Carotenoid)តិចជាងបើប្រៀបធៀបទៅនឹងបន្លែស្លឹកបៃតងស្លឹកបៃតង និងបន្លែដែលមានពណ៌ភ្លឺក៏ដោយ ក៏បរិមាណដែលមាននេះក៏គ្រប់គ្រាន់ដើម្បីរក្សាសុខភាពភ្នែករបស់អ្នកបានដែរ។ គ្រាន់តែចងចាំថាកម្តៅអាចបំផ្លាញសារធាតុការ៉ូទីណ័យ(Carotenoid)ដែលមានវត្តមាននៅក្នុងស៊ុតនៅជ័រភ្នៅ។ ហេតុដូច្នេះហើយ យើងគួរតែទទួលទានស៊ុតសូវឆ្អិន(ស្ទើរឆ្អិន)ឬនៅឆៅ ឬស៊ុតដែលចម្អិនជាមួយទឹកពុះដែលនៅមានជ័រភ្នៅ។
ត្រីដែលសម្បូរខ្លាញ់-ត្រីដែលសម្បូរខ្លាញ់ដូចជាត្រីសាម៉ុង(wild salmon)គឺជាប្រភពថាមពលនៃអាស៊ីតខ្លាញ់អូមេហ្គា3ដ៏សំខាន់ ។ សារធាតុDHAនៅក្នុងអាស៊ីតទាំងនេះពិតជាមានសារៈសំខាន់ក្នុងការថែរក្សារ៉េទីនភ្នែក។ វាការពារមុខងាររបស់រ៉េទីន ហើយក៏ផ្តល់ជំនួយរចនាសម័្ពន្ធដល់ភ្នាសនៃកោសិកាផងដែរ។ ការស្រាវជ្រាវមួយចំនួនបានអះអាងថា ការប្រើប្រាស់អាស៊ីតខ្លាញ់អូមេហ្គា3អាចពន្យារការវិវត្តនៃជំងឺភ្នែកម្ញ៉ូបតាមអាយុបាន។
- ផ្លែបីលប័ររី(Bilberry)–ផ្លែបីលប័ររី(Bilberry)ត្រូវបានគេស្គាល់ផងដែរថាជាផ្លែប៊្លូប័ររី(blueberry)គឺជាផ្លែឈើមួយដែលអ្នកមិនអាចមើលរំលងបាននោះឡើយប្រសិនបើអ្នកចង់លើកកម្ពស់សុខភាពភ្នែក។ ផ្លែឈើនេះមានផ្ទុកសារធាតុអែនថូសៃយ៉ានីន(Anthocyanin)ដែលជួយការពារគំហើញរបស់លោកអ្នក ប្រសិនបើលោកអ្នកធ្លាប់មានការរលាករ៉េទីន។ ការសិក្សាមួយដែលត្រូវបានចេញផ្សាយនៅក្នុងកាសែតAdvances in Gerontologyបានលើកឡើងថាការទទួលទានផ្លែប៊ីលប័ររី ឬផ្លែប៊្លូប័ររីបន្ថែមក្នុងរយៈពេលវែងអាចការពារជំងឺភ្នែកឡើងបាយ និងបង្ការជំងឺភ្នែកម្ញ៉ូបតាមអាយុបាន។

ដូច្នេះ ប្រសិនបើលោកអ្នកចង់រីករាយជាមួយសុខភាពភ្នែកដ៏ល្អបំផុតនោះ សូមបញ្ចូលកំពូលអាហារទាំង5ប្រភេទនេះទៅក្នុងរបបអាហារប្រចាំថ្ងៃរបស់លោកអ្នក។




0 Comments