• បញ្ហាផ្លូវទឹកនោមចំពោះបុរសនិងការព្យាបាលដោយថ្នាំ saw palmetto

    បញ្ហាផ្លូវទឹកនោមចំពោះបុរសនិងការព្យាបាលដោយថ្នាំ saw palmetto
    health
    6-Jul-2017

    បញ្ហាផ្លូវទឹកនោមចំពោះបុរស និងការព្យាបាលដោយថ្នាំsaw palmettoថ្ងៃទី06-ខែកក្កដា-ឆ្នាំ2017ការប្រែប្រួលលំអានផ្លូវទឹកនោមគឺជាហេតុការណ៍កើតឡើងជាទូទៅចំពោះបុរស ជាពិសេសអ្នកដែលមានអាយុលើសពី50ឆ្នាំ។ ភាគច្រើន បញ្ហាផ្លូវទឹកនោមគឺមិនធ្ងន់ធ្ងរនោះឡើយ ហើយក៏មិនត្រូវការការព្យាបាលដោយប្រើឱសថនោះដែរ។ ចំពោះករណីធ្ងន់ធ្ងរ វេជ្ជបណ្ឌិតនឹងណែនាំឱ្យផ្លាស់ប្តូររបៀបរស់នៅធម្មតា ការប្រើប្រាស់ថ្នាំ ឬធ្វើការវះកាត់ក្នុងករណីធ្ងន់ធ្ងរ។ អ្នកអាចប្រឈមនឹងបញ្ហានេះដោយសារមូលហេតុផ្សេងៗ ដូចជាការរលាកក្រពេញប្រូស្តាត(prostatitis)ការកកស្ទះនៅក្នុងបំពង់(ការរីកធំនៃក្រពេញប្រូស្តាត)ឬគ្រាន់តែជាមុខងារដែលវិវត្តតាមវ័យចាស់។

    ថ្នាំSaw Palmetto (Serenoa repens)គឺជាការព្យាបាលដោយរុក្ខជាតិឱសថដែលត្រូវបានប្រើយ៉ាងទូលំទូលាយចំពោះបញ្ហាផ្លូវទឹកនោមចំពោះបុរស។ ជាទូទៅ វាត្រូវបានសំដៅលើការចម្រាញ់ចេញពីផ្លែឈើតូចៗពណ៌ស្វាយចាស់(deep purple berries)ដែលមានកំណើតពីដើមត្នោតដែលត្រូវបានរកឃើញនៅតំបន់ឆ្នេរសមុទ្រភាគខាងត្បូងនៃប្រទេសអាមេរិក។ ផ្លែឈើតូចៗ(magical berries)ទាំងនេះត្រូវបានផលិតឡើងជាឱសថបុរាណត្រៀមដាក់លក់ដោយមិនចាំបាច់មានវេជ្ជបញ្ជាជាជម្រើសមួយសម្រាប់ការព្យាបាលបញ្ហាផ្សេងៗនៃផ្លូវទឹកនោម។

    អត្ថប្រយោជន៍នៃថ្នាំSaw Palmetto៖
    លោកអ្នកអាចពិចារណាទទួលទានថ្នាំនេះប្រសិនបើលោកអ្នកកំពុងប្រឈមនឹងបញ្ហាផ្លូវទឹកនោមដែលមានដូចជា៖

    • ការបត់ជើងតូចញឹកញាប់ ទាំងក្នុងពេលថ្ងៃ និងពេលយប់។
    • ការមិនអាចទ្រាំបានក្នុងការទប់ទឹកនោមដែលធ្វើឱ្យអ្នកមិនអាចគ្រប់គ្រងប្លោកនោមបាន។
    • ប្រសិនបើបង្ហួរនោមដំណើរការយឺតនៅពេលចាប់ផ្តើមនោម។
    • នោមចេញតិចៗជាបន្តបន្ទាប់ទោះបីក្រោយពេលដែលអ្នកទើបនោមរួចក៏ដោយ។
    • ទទួលអារម្មណ៍ថា ប្លោកនោមបញ្ចេញទឹកនោមមិនទាន់អស់ ទោះបីជាក្រោយពេលនោមរួចក៏ដោយ។
    • ខ្សោយកម្លាំងនៅក្នុងការលំហូរទឹកនោម។

    ទោះបីជាមានការខ្វះទិន្នន័យគាំទ្រដោយវិទ្យាសាស្រ្តក៏ដោយ ក៏ថ្នាំSaw Palmettoនៅតែបន្តស្ថិតនៅក្នុងចំណោមអាហារបំប៉នលើរបបអាហារដែលពេញនិយមបំផុតសម្រាប់បុរស។ អ្នកឯកទេសរុក្ខជាតិឱសថជឿថាថ្នាំSaw Palmettoមិនត្រឹមតែព្យាបាលភាពពិបាកក្នុងការបត់ជើងតូចប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងមានប្រសិទ្ធភាពជំរុញអារម្មណ៍ផ្លូវភេទតាមបែបធម្មជាតិទៀតផង។ វាសម្បូរទៅដោយសារជាតិphytonutrientsដែលជួយកាត់បន្ថយអារម្មណ៍តានតឹង(oxidative stress)ដោយការបន្សាបដំណើរការអុកស៊ីតកម្ម។ ជាទូទៅ ថ្នាំនេះផ្សំឡើងពីអាស៊ីតខ្លាញ់ ខ្លាញ់រុក្ខជាតិ សារធាតុflavonoidsនិងសារធាតុpolysaccharidesដែលមានសារធាតុម៉ូលេគុលខ្ពស់ដែលជួយពង្រឹងប្រព័ន្ធការពាររាងកាយ និងកាត់បន្ថយការរលាក។

    ក្រៅពីបញ្ហាផ្លូវទឹកនោម លោកអ្នកក៏អាចទទួលទានថ្នាំSaw Palmettoបានផងដែរ ដើម្បីព្យាបាលបញ្ហាផ្សេងទៀតទាក់ទងនឹងការជ្រុះសក់ អារម្មណ៍ជំរុញផ្លូវភេទទាប ចំនួនមេជីវិតឈ្មោលទាប ការឈឺចាប់ម្តុំត្រគាក ជំងឺរលាកទងសួត ជំងឺទឹកនោមផ្អែម ជំងឺមហារីកក្រពេញប្រូស្តាត ក្រពេញប្រូស្តាតរីកធំ និងការឈឺក្បាលធ្ងន់ជាដើម។ នេះប្រាកដជាជម្រើសបន្ទាប់ពីការពិគ្រោះយោបល់លម្អិតជាមួយគ្រូពេទ្យ។

    ការប្រុងប្រយ័ត្នជាមុនខណៈពេលប្រើថ្នាំSaw Palmetto៖
    វាជាការល្អបំផុតដែលទទួលបានការពិគ្រោះយោបល់ជាមួយអ្នកឯកទេសផ្នែករុក្ខជាតិឱសថដើម្បីព្យាបាលជំងឺដែលស្ថិតក្នុងស្ថានភាពធ្ងន់ធ្ងរ។ មានការប្រុងប្រយ័ត្នខ្លះៗទុកជាមុនដែលអ្នកត្រូវពិចារណាមុននឹងប្រើឱសថផ្សំពីរុក្ខជាតិនេះដោយខ្លួនឯង។ សម្រាប់ថ្នាំនេះSaw Palmettoមិនអាចប្រើលាយជាមួយនឹងថ្នាំបំបាត់ការឈឺចាប់ ថ្នាំការពារកុំឱ្យឈាមកក ថ្នាំប្រឆាំងការរលាក និងការព្យាបាលដោយអរម៉ូនបានឡើយ។ ដូច្នេះ ប្រសិនបើអ្នកកំពុងប្រើប្រាស់ឱសថបុរាណ(allopathic)ឬទំនើប(modern)សូមពិគ្រោះជាមួយគ្រូពេទ្យរបស់លោកអ្នកមុននឹងចាប់ផ្តើមប្រើប្រាស់ថ្នាំSaw Palmettoក្នុងកម្រិតប្រើប្រាស់ខ្ពស់ ។

    ការប្រើប្រាស់ឱសថនេះកាន់តែយូរ ឬកម្រិតប្រើប្រាស់ជ្រុល អាចបណ្តាលឱ្យតមានប្រតិកម្មបណ្តោះអាសន្នមួយចំនួន។ ផលប៉ះពាល់របស់ថ្នាំSaw Palmettoបើតាមការដឹងរួមមាន ការក្អូតចង្អោរ ខ្យល់ដង្ហើមមិនល្អ ឈឺក្បាល ឈឺពោះ រាករូស ក្អួត និងទល់លាមក។

    សម្រាប់ករណីនោមចេញមាន ការឈឺចាប់នៅពេលនោម និងរោគសញ្ញាធ្ងន់ធ្ងរដទៃទៀតនោះយកល្អត្រូវពិគ្រោះយោបល់ជាមួយគ្រូពេទ្យជាបន្ទាន់។

    កម្រិតប្រើប្រាស់
    ចាប់តាំងពីមានថ្នាំនេះលក់នៅលើទីផ្សារក្នុងរូបរាងច្រើនយ៉ាង៖ ជាផ្លែប៊ឺរីក្រៀម ជាថ្នាំបន្តក់ ជាថ្នាំគ្រាប់ទ្រវែង ជាថ្នាំដែលចម្រាញ់ចេញពីliposterolicនិងជាតែផងដែរនោះ កម្រិតប្រើប្រាស់ថ្នាំក៏មានភាពខុសគ្នាទៅតាមនោះដែរ។ គួរទិញថ្នាំSam Palmettoដែលផលិតដោយក្រុមហ៊ុនល្បីឈ្មោះ និងកុំភ្លេចអានស្លាកនៅលើផលិតផលនោះផង។ ស្លាកផលិតផលនោះគួរតែសរសេរថាបរិមាណថ្នាំផលិតតាមលក្ខណៈស្តង់ដារ ហើយមានផ្ទុកអាស៊ីតខ្លាញ់ និងស្តេរ៉ុល(sterols)ប្រហែល90%។ ដើម្បីទទួលបានលទ្ធផលល្អបំផុតនោះ អ្នកគួរពិចារណាទទួលទានថ្នាំនេះក្នុងរយៈពេល4-8សប្តាហ៍។

    បើទោះបីជាមានអំណះអំណាងគ្មានលក្ខណៈយុត្តិកម្មបែបវិទ្យាសាស្រ្ត ហើយមានរបាយការណ៍ថាមានផលប៉ះពាល់ក៏ដោយ ក៏ផ្លែឈើគួរឱ្យកត់សម្គាល់នេះនៅតែជាឱសថមួយក្នុងចំណោមឱសថបុរាណកំពូលទាំង10ដែលត្រូវបានប្រើប្រាស់នៅលើពិភពលោកដែរ។

Related Posts

0 Comments

Leave a Comment

Subscribe to Our Blog