ពីប្រទេសថៃទៅកាន់ពិភពលោក ក្រុមហ៊ុនMegaបានចូលរួមក្នុងការផលិត ការរកទីផ្សារ ការលក់ និងការចែកចាយផលិតផលឱសថមានគុណភាពផលិតផលអាហារបែបឱសថ និងផលិតផលដែលលក់ដាច់បំផុត(FMCG)។ មានទីស្នាក់ការកណ្តាលនៅទីក្រុងបាងកក យើងមានវត្តមាននៅ31ប្រទេសទូទាំងពិភពលោក។ រោងចក្ររបស់យើង ដែលមានទីតាំងនៅប្រទេសថៃ និងប្រទេសអូស្រ្តាលី មានការទទួលស្គាល់ជាអន្តរជាតិពីអាជ្ញាធរសុខាភិបាលដែលមានកេរ្តិ៍ឈ្មោះនៅជុំវិញពិភពលោកទាក់ទងនឹងការអនុវត្តផលិតកម្មល្អ។ យើងនាំចេញទៅតំបន់អាស៊ីប៉ាស៊ីហ្វិក មជ្ឈិមបូព៌ា អាហ្រ្វិក ប្រទេសក្នុងរដ្ឋសហធនឯករាជ្យ អាមេរិកឡាទីន និងអឺរ៉ុប។ សកម្មភាពអាជីវកម្មរបស់យើងនៅគ្រប់ដំណាក់កាលសំខាន់ៗនៃសង្វាក់តម្លៃឧស្សាហកម្មឱសថផ្តល់ឱ្យយើងនូវឱកាសកាន់តែច្រើន ដើម្បីបន្តភាពរីកចម្រើនតាមរយៈការរួមកម្លាំងគ្នាដ៏មានសក្ដានុពល ដែលបានមកពីការសម្របសម្រួលកិច្ចខិតខំប្រឹងប្រែងរបស់យើងនៅគ្រប់ផ្នែកនៃអាជីវកម្មទាំងអស់នៅក្នុងទីផ្សារដែលយើងបានជ្រើសរើស។
ទស្សនៈរបស់ក្រុមហ៊ុនMEGAគឺជាការរួមបញ្ចូលគ្នារវាងធាតុចំនួនបួនសំខាន់ៗគឺ យុទ្ធសាស្រ្តរបស់ក្រុមហ៊ុនMegaគុណតម្លៃរបស់ក្រុមហ៊ុនMegaការប្តេជ្ញាចិត្តរបស់យើង និងគោលបំណងរបស់យើង ដែលជំរុញឱ្យយើងធានាថា ក្រុមហ៊ុនMegaតែងតែចូលរួមក្នុងការជួយមនុស្សឱ្យរស់នៅប្រកបដោយសុខភាពល្អក្នុងអំឡុងពេលដែលពួកគេមានជីវិត។
ចាប់ផ្តើមដំណើរការរបស់ខ្លួននៅឆ្នាំ1982ជាមួយកម្លាំងជំរុញទឹកចិត្តក្នុងធ្វើឱ្យមនុស្សរស់នៅមានសុខភាពល្អ។ ពីម៉ាស៊ីនតែពីរគ្រឿង និងមនុស្សពីរបីនាក់ប៉ុណ្ណោះ រហូតដល់ក្លាយជារោងចក្រលំដាប់ថ្នាក់ពិភពលោកចំនួនបីនៅប្រទេសថៃ និងអូស្ត្រាលី…
Operating in South East Asia, Africa, CIS and Latin America enables us to better understand the challenges of health and wellness and motivates us to work towards human health and wellness….
We believe a critical component of the ongoing success and sustainable growth of our branded products business is our ability to develop and introduce new products…