ក្រុមហ៊ុនMega Life sciencesគឺជាស្ថាប័នឯករាជ្យមួយដែលបានបង្កើតឡើងដោយផ្អែកលើគុណតម្លៃសាកលទូទៅ។ ក្រុមហ៊ុនMEGAគឺជាស្ថាប័នដើម្បីប្រជាជន(People Centric Organization)ដែលជឿជាក់លើភាពល្អរបស់មនុស្ស និងផ្តល់ឱកាសដល់ពួកគាត់ដើម្បីបង្កើតការងារ ធ្វើឱ្យការរស់នៅរបស់ពួកគាត់មានភាពប្រសើរឡើង ខណៈដែលពួកគាត់កំពុងកែលម្អជីវភាពរស់នៅរបស់អតិថិជន និងដៃគូរ…
ក្រុមហ៊ុនMega way of lifeគឺដើម្បីធ្វើឱ្យជីវិតប្រសើរឡើង ដើម្បីថែរក្សាសុខភាពមនុស្ស និងជួយមនុស្សឱ្យមានសុខភាពល្អដរាបណាពួកគេនៅមានជីវិតរស់នៅ។Megaផ្តល់ជូននូវវប្បធម៌ដ៏អស្ចារ្យមួយដែលមនុស្សល្អលូតលាស់ និងចូលរួមចំណែក និងធ្វើអ្វីមួយឱ្យអស់ពីសមត្ថភាពពួកគេ។
នៅពេលអ្នកដើរកាត់កន្លែងធ្វើការ និងជួបជាមួយមិត្តរួមការងារ អ្នកនឹងកត់សម្គាល់បរិយាកាសមិត្តភាពគ្រប់ឋានានុក្រម។ អ្នកនឹងឃើញនូវការទាក់ទងគ្នាដែលរំភើបចិត្តរវាងមនុស្ស និងចំណុចសំខាន់របស់វា ហើយអ្នកនឹងរកឃើញនូវខ្លឹមសារពិតរបស់Mega-Care។
ជាសក្ខីភាព អ្នកនឹងជួបមនុស្សជាច្រើនដែលសប្បាយចិត្តក្នុងការរក្សានូវទំនាក់ទំនងយូរអង្វែងជាមួយពួកយើងរាប់ទសវត្សមកហើយ។
ស្ថាប័នរបស់យើងគឺខុសឆ្ងាយណាស់ពីស្ថាប័នធំៗ ដែលមានរចនាសម្ព័ន្ធជាទូទៅជាច្រើនដែលធា្លប់បានឃើញមុនMega។ បុគ្គលិកត្រូវបានអនុញ្ញាតឱ្យធ្វើការដោយមានភាពច្នៃប្រឌិត សេរីភាព និងភាពប៉ិនប្រសប់។ យើងជឿជាក់ថា ដោយការធ្វើដូច្នេះ យើងអាចជួយឱ្យការបង្កើតភាពជាម្ចាស់ដែលទទួលខុសត្រូវទាំងស្រុងលើការងាររបស់ខ្លួន។
នៅMegaយើងហៅវាថា ការបង្កើតភាពជាម្ចាស់…កែលម្អជីវភាពរស់នៅ”
យើងខិតខំដើម្បីបង្កើតការងាររួមគ្នាមួយដែលបុគ្គលិកសម្នាក់អាចគិតអំពីទស្សនវិស័យផ្សេងៗទៀត ដើម្បីរៀនគំនិតថ្មី និងជម្នះលើវិធីដែលមាន ដឹកនាំឱ្យម្នាក់ៗរីកចម្រើននៅក្នុងការងារដែលពួកគេធ្វើ និងមានអារម្មណ៍ស្រឡាញ់ និងគោរពចំពោះការរួមចំណែករបស់ពួកគេក្នុងការកសាងក្រុមហ៊ុនដែលពោរពេញដោយការយកចិត្តទុកដាក់។
យើងខិតខំបង្កើតកន្លែងការងារ និងបរិស្ថានដែលល្អ។ យើងប្រព្រឹត្តតាមតម្លៃដែលយើងនិយាយ ហើយលើកទឹកចិត្តអ្នករាល់គ្នាឱ្យធ្វើដូចគ្នានឹងការបង្កើត និងថែរក្សាវប្បធម៌ដែលមនុស្សមានសេរីភាពក្នុងការចូលរួមចំណែកគំនិតរបស់ខ្លួន មានអារម្មណ៍សុវត្ថិភាព និងលើកទឹកចិត្តក្នុងការពិចារណាហានិភ័យ ដែលកំហុសមិនមែនជាចុងបញ្ចប់នៃការងារទេ ប៉ុន្តែជាឱកាសដើម្បីរៀនសូត្រ។
អ្វីដែលយើងយកចិត្តទុកដាក់គឺវិធីនៃការធ្វើរបស់យើងជារៀងរាល់ថ្ងៃ និងជាមួយមនុស្សគ្រប់គ្នាដែលយើងទាក់ទង និងសេពគប់ជាមួយ។
យើងយកចិត្តទុកដាក់ចំពោះមនុស្សដែលធ្វើការជាមួយយើងនិងលើកទឹកចិត្តសមាជិកក្រុមការងាររបស់យើងឱ្យធ្វើដូចគ្នានេះ។
យើងយកចិត្តទុកដាក់ពីការជឿទុកចិត្តការជឿទុកចិត្តនៅក្នុងអ្វីគ្រប់យ៉ាងដែលយើងធ្វើនិងក្នុងគ្រប់សកម្មភាពទាំងអស់។
យើងយកចិត្តទុកដាក់ពីការជឿទុកចិត្ត ការជឿទុកចិត្តលើមនុស្ស ដៃគូនិងអតិថិជន។
វប្បធម៌របស់យើងជួយបុគ្គលម្នាក់ៗក្នុងការបណ្តុះបណ្តាលដើម្បីអនាគតរបស់ខ្លួនជាមួយ Mega និងបង្កើតកន្លែងការងារមួយដែលពួកគេមាននិងមានមោទនភាពដែលជាផ្នែកមួយនៃក្រុមហ៊ុន។