• រីករាយនឹងជីវិតដ៏ស្រស់បំព្រងនិងមានសុខភាពល្អ ..សូមទទួលទានផ្លែឈើចម្រុះពណ៌ជាអាហារ

    រីករាយនឹងជីវិតដ៏ស្រស់បំព្រងនិងមានសុខភាពល្អ ..សូមទទួលទានផ្លែឈើចម្រុះពណ៌ជាអាហារ
    health health-tips health-trivia
    17-Feb-2016

    ថ្ងៃ១៧ ខែកុម្ភៈ ឆ្នាំ២០១៦
    គេដឹងយ៉ាងទូលំទូលាយហើយ ប៉ុន្តែគេមិនសូវអនុវត្តប៉ុន្មានទេ នោះជាការអនុវត្តសំខាន់ៗដើម្បីសុខភាព ដែលការអនុវត្តសំខាន់មួយក្នុងចំណោមការអនុវត្តទាំងនោះគឺការទទួលទានផ្លែឈើ ជារៀងរាល់ថ្ងៃ!ត្រូវហើយ!ចាប់តាំងពីកុមារភាពមក យើងត្រូវបានគេណែនាំឱ្យទទួលទានផ្លែឈើជារៀងរាល់ថ្ងៃ។ ផ្ទុយទៅវិញ យើងបិរភោគរបស់ច្រើនដែលមិនមែនជាផ្លែឈើ។ នៅក្នុងផ្ទះភាគច្រើន គេដាក់ផ្លែឈើនៅនឹងមុខយើង នៅលើតុបាយ។ ក៏ប៉ុន្ដែយើងកម្រលូក ហើយយកមកទទួលទានណាស់!ហេតុអ្វី?តើអ្នកមិនជឿថាផ្លែឈើល្អសម្រាប់អ្នកទេឬ?តើអ្នកដឹងទេថាការផ្លាស់ប្តូររបបអាហាររបស់អ្នកអាចជួយអ្នកពីបញ្ហាសុខភាពជាច្រើន?តើអ្នកត្រូវការការបញ្ចុះបញ្ចូលបន្ថែមទៀតអំពីអត្ថប្រយោជន៍នៃផ្លែឈើ?អញ្ចឹង សូមអានបន្ត…ដើម្បីសម្រេចគោលដៅថែរក្សាសុខភាព និងកាត់បន្ថយឱកាសកើតជំងឺធ្ងន់ធ្ងរដែលគំរាមកំហែងដល់ជីវិតអ្នក អ្នកគួរទទួលទានផ្លែឈើឱ្យបានច្រើន។ តាមពិត គោលការណ៍ការណែនាំថ្មីទាំងអស់ស្តីពីរបបអាហារបានណែនាំថាក្នុងចានអាហាររបស់យើងត្រូវមានផ្លែឈើ និងបន្លែ ៥០%។ យើងដឹងថាផ្លែឈើគឺជាប្រភពវីតាមីន និងសារធាតុរ៉ែធម្មជាតិដ៏សម្បូរបែប។ ក្រៅពីនេះ ផ្លែឈើសម្បូរទៅដោយសារធាតុចិញ្ចឹមចេញពីរុក្ខជាតិធម្មជាតិ ដែលគេហៅថាភូគាមគីមី(Phytochemicals)ដែលមានផលប្រយោជន៍ជាច្រើនលើរាងកាយរបស់មនុស្ស។ ផលប៉ះពាល់អវិជ្ជមានលើរាងកាយដោយសារតែភាពតានតឹងនៃជីវិតសម័យទំនើប អាចត្រូវបានដោះស្រាយដោយបន្ថែមសារធាតុចិញ្ចឹមចាំបាច់ក្នុងផ្លែឈើទៅដល់របបអាហារប្រចាំថ្ងៃរបស់យើង។ ការសិក្សាបែបវិទ្យាសាស្ដ្រជាច្រើនបានបង្ហាញថា អ្នកដែលបានជ្រើសរើសយកផ្លែឈើច្រើនក្នុងរបបអាហាររបស់ពួកគេ មានលទ្ធភាពតិចតួចជាងអ្នកដទៃ ក្នុងការកើតជំងឺធ្ងន់ធ្ងរ ដូចជាជំងឺបេះដូង ជំងឺមហារីក ជំងឺបាត់បង់ការចងចាំ ជំងឺទឹកនោមផ្អែមជាដើម។

    អត្ថប្រយោជន៍ពីការទទួលទានផ្លែឈើចំពោះសុខភាព

    ប្រសិនបើអ្នកបង្កើតទម្លាប់ទទួលទានផ្លែឈើ ៥ ចំណែក ជារៀងរាល់ថ្ងៃ ឱកាសនៃការវិវត្តទៅរកជំងឺសរសៃឈាមក្នុងបេះដូង(ដូចជាជំងឺបេះដូង ជំងឺសរសៃឈាមក្រហម ឬជំងឺដាច់សរសៃឈាមខួរក្បាល)ដោយសារតែ””ការរឹងនៃសរសៃឈាមក្រហម””មានកម្រិតទាប។

    ផ្លែឈើ និងបន្លែផងដែរ៖

    • មានជាតិសរសៃជាច្រើនដែលអាចជួយឱ្យពោះវៀនរបស់អ្នកមានសុខភាពល្អ។ បញ្ហាដូចជាការទល់លាមក និងជំងឺDiverticularនឹងមានលទ្ធភាពលូតលាស់តិចតួច
    • មានវីតាមីន និងសារធាតុរ៉ែជាច្រើន ដែលជាសារធាតុចាំបាច់ដើម្បីថែរក្សាអ្នកឱ្យមានសុខភាពល្អ
    • មានជាតិខ្លាញ់ទាប
    • ធ្វើឱ្យអ្នកឆ្អែត ប៉ុន្តែមានកាឡូរីទាប។ ដូច្នេះ វាល្អសម្រាប់គ្រប់គ្រងទម្ងន់របស់អ្នក

    ការទទួលទានផ្លែឈើ និងបន្លែតិចតួចត្រូវបានគេប៉ាន់ប្រមាណថាអាចបណ្តាលឱ្យកើតមានជំងឺមហារីកប្រព័ន្ធរំលាយអាហារដល់ទៅ ១៩%ជំងឺបេះដូង ៣១%និងជំងឺដាច់សរសៃឈាមខួរក្បាល ១១%។ ផ្លែឈើសម្បូរជាតិវីតាមីន និងសារធាតុរ៉ែដែលរក្សារាងកាយឱ្យមានសុខភាពល្អ។ ផ្លែឈើក៏មានសារធាតុគីមីដែលគេហៅថាសារធាតុប្រឆាំងអុកស៊ីតកម្ម ឬអង់ទីអុកស៊ីដង់ ដូចជាbeta-caroteneនិងវីតាមីនC។ សារធាតុទាំងនេះត្រូវបានត្រូវគេគិតថាជាសារធាតុការពារប្រឆាំងនឹងសារធាតុគីមីអាក្រក់ដែលរាងកាយទទួលបាន។

    តើត្រូវទទួលទានផ្លែឈើចំនួនប៉ុន្មានក្នុងមួយថ្ងៃ?យុទ្ធនាការលើកកម្ពស់សុខភាពជារឿយៗ ណែនាំឱ្យទទួលទាន៥ផ្លែ ក្នុងមួយថ្ងៃ។ ការសិក្សាមួយដែលធ្វើឡើងដោយអង្គការសុខភាពពិភពលោកបានរកឃើញថា ត្រូវទទួលទានផ្លែឈើយ៉ាងតិច ៤០០ ក្រាមក្នុងមួយថ្ងៃ។

    ទាក់ទងនឹងបរិមាណផ្លែឈើដែលត្រូវទទួលទាននេះ ទស្សនៈជារួមរបស់អាជ្ញាធរសុខាភិបាលបានបង្ហាញថា ចំនួនពណ៌នៃធម្មជាតិកាន់តែច្រើននៅក្នុងចានអាហាររបស់អ្នក វាកាន់តែមានអាហាររូបត្ថម្ភខ្ពស់។ ចូរជ្រើសយកផ្លែឈើដែលមានពណ៌ចម្រុះដែលធម្មជាតិបានផ្ដល់ឱ្យយើង។

    ពណ៌ក្រហម/ស្វាយ/ខៀវ៖
    អាហារពណ៌ដែលមានខុសៗគ្នា ដូចជាពណ៌ក្រហម ពណ៌ស្វាយ និងពណ៌ខៀវ មានផ្ទុកនូវសារធាតុចិញ្ចឹមសំខាន់ៗជាច្រើន។ ផ្លែស្ត្របឺរីគឺជាប្រភពដ៏ល្អនៃអាស៊ីតហ្វូលិក។ ផ្លែក្រេនបឺរី ផ្លែស្ត្របឺរី ផ្លែរ៉ាសបឺរី ក្រូចថ្លុងពណ៌ក្រហមឬពណ៌ផ្កាឈូក ប្លូបឺរី និងម្ទេសផ្លោកក្រហម មានវីតាមីនCច្រើន។ ម្ទេសផ្លោកក្រហមគឺជាប្រភពដ៏ប្រសើរនៃវីតាមីនAដែលចាំបាច់សម្រាប់សុខភាពភ្នែក និងស្បែក។ ផ្លែឈៀររី ផ្លែព្រូន និងផ្លែត្រប់វែង មានជាតិសរសៃច្រើនដែលអាចជួយអ្នកឱ្យឆ្អែតបានយូរ។ ហើយផ្លែក្រេនបឺរីដែលផ្ទុកទៅដោយសារធាតុផ្សំដែលរារាំងបាក់តេរីមិនឱ្យតោងជាប់នឹងកំពែងប្លោកនោម និងការពារប្រឆាំងនឹងការឆ្លងមេរោគលើផ្លូវបង្ហូរទឹកម៉ូត្រ។

    ពណ៌លឿង និងពណ៌ទឹកក្រូច៖
    សារធាតុចិញ្ចឹមផ្សេងទៀតដែលត្រូវបានរកឃើញនៅក្នុងផ្លែឈើដែលមានពណ៌ទឹកក្រូច និងលឿងរួមមាន វីតាមីនCប៉ូតាស្យូម អាស៊ីតហ្វូលិក និងសារធាតុBromelain។ ផ្លែក្រូចអាចជាផ្លែឈើដែលយើងបរិភោគច្រើនបំផុតសម្រាប់វីតាមីនCប៉ុន្តែវីតាមីនCក៏មាននៅក្នុងម្ទេសផ្លោកពណ៌ទឹកក្រូច ដំឡូងជ្វា ត្រសក់ផ្អែម ផ្លែប៉ែស ស្វាយ និងល្ហុងផងដែរ។ សារធាតុBromelainដែលជាអង់ហ្ស៊ីមមាននៅក្នុងផ្លែម្នាស់ អាចជួយដល់ការរំលាយអាហារ និងបន្ថយការហើម និងការឆ្លងរោគ។ វាក៏អាចប្រយុទ្ធប្រឆាំងនឹងជំងឺក្រិនសរសៃឈាមអាកទែរផងដែរ ទោះបីជាការស្រាវជ្រាវនៅតែមិនបង្ហាញលទ្ធផលនេះច្បាស់លាស់ក៏ដោយ។

    ពណ៍បៃតង៖
    ស្លឹកពណ៍បៃតងគួរជាផ្នែកមួយនៃរបបអាហាររបស់អ្នក ព្រោះស្លឹកពណ៍បៃតងមានវីតាមីនAជាតិដែក និងកាល់ស្យូមខ្ពស់។ អ្នកអាចរកបានស្លឹកពណ៍បៃតងពីបន្លែ ជាជាងផ្លែឈើ។

    ត្រូវព្យាយាមរួមបញ្ចូលក្នុងរបបអាហាររបស់អ្នកនូវផ្លែឈើ ៥ ចំណែក ជារៀងរាល់ថ្ងៃ ដោយមានពណ៌ផ្សេងៗដែលអ្នកអាចរកបាន នៅកន្លែងលក់ឈើក្នុងផ្សារទំនើបដែលអ្នកទៅ។ ចូរចាំថាពណ៌ផ្សេងៗគ្នានៃផ្លែឈើមានន័យថាជាការរួមផ្សំគ្នានៃវីតាមីន ជាតិរ៉ែ និងសារធាតុប្រឆាំងអុកស៊ីតកម្ម។

    មួយចំណែកនៃផ្លែឈើសំដៅទៅ…

    • ផ្លែឈើធំមួយ ដូចជាផ្លែប៉ោម ផ្លែសារី ចេក ក្រូច ឬមីឡុងមួយចំណិតធំ
    • ឬផ្លែឈើតូចៗពីរចំណិត ដូចជាផ្លែព្រូន ផ្លែគីវីវីជាដើម។
    • ឬផ្លែឈើតូចៗមួយពែង ដូចជាផ្លែទំពាំងបាយជូរ ផ្លែស្ត្របឺរី រ៉ាសបឺរី ផ្លែឈឺរី ជាដើម។
    • ឬពីរស្លាបព្រាបាយនៃញុាំផ្លែឈើ ផ្លែឈើដែលឆ្អិន ឬផ្លែឈើកំបុង
    • ឬមួយស្លាបព្រាបាយនៃផ្លែឈើក្រៀមរ)
    • ឬទឹកផ្លែឈើស្រស់មួយកែវ(១៥០ មីលីលីត្រ)គន្លឹះសម្រាប់បង្កើនបរិមាណផ្លែឈើ និងបន្លែនៅក្នុងរបបអាហាររបស់អ្នក

    ជាដំបូង ហើយសំខាន់បំផុត ព្យាយាមទទួលទានអាហារដែលចំអិននៅផ្ទះញឹកញាប់ជាងមុន និងជៀសវាងការទទួលទានអាហារនៅខាងក្រៅញឹកញាប់។ ចាប់ផ្តើមដោយកាត់បន្ថយការទទួលទានអាហារពេលល្ងាចនៅខាងក្រៅមកនៅត្រឹមពីរ ឬបីដងក្នុងមួយសប្តាហ៍។ បន្ទាប់មក ចាប់ផ្តើមបន្ថែមផ្លែឈើទៅក្នុងរបបអាហារធម្មតារបស់អ្នក។ សាកល្បងប្រភេទផ្សេងៗមួយចំនួនដែលអ្នកមិនធ្លាប់សាកពីមុន។ ភាពផ្សេងគ្នានៃរសជាតិ និងវាយភាពប្រហែលធ្វើឱ្យអ្នកភ្ញាក់ផ្អើល។ ទឹកផ្លែឈើស្រស់ ទឹកផ្លែឈើកក ទឹកផ្លែឈើកំប៉ុង និងផ្លែឈើក្រៀម សុទ្ធតែមានប្រយោជន៍។ ប្រហែលអ្នកអាចសាកល្បងផ្លែឈើ ឬបន្លែថ្មីមួយក្នុងមួយសប្តាហ៍។ សូមព្យាយាមបន្ថែមចំណិតចេក ចំណិតផ្លែប៉ោម ឬផ្លែឈើក្រៀម ទៅក្នុងអាហារពេលព្រឹករបស់អ្នក។ ជំនួសឱ្យទឹកដោះគោយ៉ាអួរជាតិផ្លែឈើ ចូរអ្នកញុំាផ្លែឈើ១ចំណិតជាមួយទឹកដោះគោយ៉ាអួរដែលមានជាតិខ្លាញ់តិច។

    ជៀសវាងនំខេករសជាតិផ្លែឈើ/ទឹកដោះគោយ៉ាអួររស់ជាតិផ្លែឈើ៖ វាមានផ្លែឈើតិចតួចណាស់ ហើយថែមទាំងបន្ថែមជាតិស្ករ ខ្លាញ់ និងគ្រឿងផ្សំផ្សេងទៀត។ ក៏ត្រូវជៀសវាការទទួលភេសជ្ជៈរស់ជាតិផ្លែឈើដែរ៖ ជាទូទៅ វាមានផ្លែឈើតិចតួច ហើយមានជាតិស្ករខ្ពស់។”

Related Posts

0 Comments

Leave a Comment

Subscribe to Our Blog