• អាហារដែលជួយលោកអ្នកក្នុងការសម្រកទម្ងន់

    អាហារដែលជួយលោកអ្នកក្នុងការសម្រកទម្ងន់
    food health health-tips health-trivia healthhome
    20-Jun-2016

    ថ្ងៃ២០ ខែមិថុនា ឆ្នាំ២០១៦
    ប្រសិនបើនិយាយឱ្យត្រឹមត្រូវនោះគឺថា80%នៃការសម្រកទម្ងន់គឺកើតឡើងនៅឯផ្ទះបាយ ហើយ20%ទៀតអាស្រ័យលើការហាត់ប្រាណរបស់លោកអ្នក។ មិនថាលោកអ្នកធ្វើលំហាត់ប្រាណប៉ុណ្ណានោះទេ ការសម្រកទម្ងន់របស់លោកអ្នកនឹងមិនទទួលលទ្ធផលនោះឡើយ ប្រសិនបើលោកអ្នកប្រុងប្រយ័ត្នជាមួយអ្វីដែលលោកអ្នកញ៉ាំ។ ប៉ុន្តែការតមអាហារខ្លួនឯងសម្រាប់ការសម្រកទម្ងន់មិនអាចជួយបាននោះទេ។ ក្នុងករណីនោះ លោកអ្នកកំពុងតមសារធាតុចិញ្ចឹមសំខាន់ៗនៅក្នុងរាងកាយរបស់លោកអ្នកដែលពិតជាអាចជះឥទ្ធិពលអវិជ្ជមានដល់សុខភាពរបស់លោកអ្នក។ ដូច្នេះការជ្រើសរើសអាហារត្រឹមត្រូវសម្រាប់លោកអ្នកគឺជាគន្លឹះនៃការសម្រកទម្ងន់ប្រកបដោយសុខភាពល្អ។

    ដំណើរសម្រកទម្ងន់របស់លោកអ្នកគឺចាប់ផ្តើមពីផ្ទះបាយផ្ទាល់ខ្លួនរបស់លោកអ្នក។ លោកអ្នកអាចបញ្ចូលអាហារដូចខាងក្រោមនេះទៅក្នុងរបបអាហាររបស់លោកអ្នកដែលនឹងជួយលោកអ្នកក្នុងការសម្រកទម្ងន់៖

      • ស៊ុត-សូមកុំរំលងអាហារពេលព្រឹកនៅពេលលោកអ្នកព្យាយាមសម្រកទម្ងន់។ ស៊ុតគឺជាជម្រើសដ៏ល្អមួយដើម្បីចាប់ផ្តើមថ្ងៃសម្រកទម្ងន់របស់លោកអ្នក ពីព្រោះវាមានសារធាតុសម្រន់ការឃ្លាន ដែលសារធាតុនេះនឹងធ្វើឱ្យលោកអ្នកឆ្អែតក្នុងរយៈពេលយូរ។ យោងតាមទស្សនាវដ្តីអន្តរជាតិស្តីពីភាពធាត់ជ្រុល(International Journal of Obesity)អ្នកដែលញ៉ាំស៊ុតពីរគ្រាប់នាពេលព្រឹកអាចនឹងស្រកទម្ងន់បាន65 %ច្រើនជាងអ្នកដែលញ៉ាំនំBagelដែលមានបរិមាណកាឡូរីដូចគ្នា។

      • ផ្លែប៉ោម-ផ្លែប៉ោមមានផ្ទុកជាតិសរសៃដែលអាចធ្វើឱ្យលោកអ្នកឆ្អែតក្នុងរយៈពេលយូរដោយមានកាឡូរីត្រឹមតែ100ប៉ុណ្ណោះ។ ដូច្នេះ វាអាចជាជម្រើសអាហារសម្រន់ដ៏ល្អនៅពេលដែលលោកអ្នកកំពុងព្យាយាមសម្រកទម្ងន់។ ផ្លែប៉ោមមានសមាសធាតុដែលជួយដល់ការរីកលូតលាស់របស់បាក់តេរីល្អៗក្នុងពោះវៀន ហើយវាការពារពីការញុំាហួសកម្រិត និងទប់ស្កាត់នូវចំណង់ចង់ញុំាអាហារដែលមិនសូវមានជីវជាតិ(junk food)។

      • សម្ល/ស៊ុប-ប្រសិនបើលោកអ្នកព្យាយាមសម្រកទម្ងន់ សូមចាប់ផ្តើមការញាំអាហារជាមួយសម្ល/ស៊ុប ដែលជួយឱ្យរាងកាយរបស់លោកអ្នករំលាយអាហារបានងាយស្រួលក្នុងពេលទទួលទានអាហារ។ ការសិក្សាមួយបានបង្ហាញថា មនុស្សទទួលទានកាឡូរីសរុប20%តិចជាងមុន ប្រសិនបើគេបានទទួលទានស៊ុបដែលមានកាឡូរីទាប មុនពេលទទួលទានអាហារចម្បង។

      • សណ្តែក-សណ្តែកគឺជាជម្រើសអាហារមួយផ្សេងទៀតដែលមានសារធាតុចិញ្ចឹម និងជាតិសរសៃខ្ពស់ និងមានកាឡូរីទាប។ សណ្តែកក៏ជួយឱ្យលោកអ្នកឆ្អែតក្នុងរយៈពេលយូរផងដែរ។ សណ្តែកផ្ទុកទៅដោយជាតិប្រូតេអ៊ីនដែលជួយដល់ការសម្រកទម្ងន់ផងដែរ ពីព្រោះប្រូតេអ៊ីនជួយជំរុញភាពឆ្អែតដែលមានន័យថា លោកអ្នកមានអារម្មណ៍ថា ពិតជាឆ្អែតគ្រប់គ្រាន់ហើយបន្ទាប់ពីទទួលទានអាហារដែលសម្បូរជាតិប្រូតេអ៊ីន។

    • តែបៃតង-តែបៃតងគឺជាជម្រើសធម្មជាតិដែលគ្មានកាឡូរីដែលមានសារធាតុប្រឆាំងអុកស៊ីតកម្ម ដែលតែប្រភេទនេះមានប្រយោជន៍ដល់សុខភាពសម្រាប់ការជំរុញការបម្លែងអាហារទៅជាថាមពល។ ការសិក្សាមួយបានរកឃើញថា មនុស្សប្រុសដែលទទួលទានបៃតងជាប្រចាំដុតរំលាយកាឡូរីរបស់ខ្លួនបាន ១៧%បន្ថែម។ វាបង្កើនអត្រាដុតរំលាយជាតិខ្លាញ់ ទាំងក្នុងអំឡុងពេលហាត់ប្រាណ និងពេលសម្រាក។ ក៏ដូចគ្នានោះដែរ ការទទួលទានតែបៃតងជាទៀងទាត់ក៏ជួយកាត់បន្ថយចំណង់បរិភោគអាហារ ដូច្នេះអ្នកក៏ទទួលកាឡូរីតិច។
    • ផ្សិត-ផ្សិតអាចជាជម្រើសដ៏ប្រសើរមួយបន្ថែមលើរបបអាហាររបស់អ្នក នៅពេលដែលអ្នកព្យាយាមសម្រកទម្ងន់។ ផ្សិតមានកាឡូរីតិច គ្មានជាតិខ្លាញ់ និងសម្បូរដោយសារធាតុចិញ្ចឹមដូចជាវីតាមីនDប្រូតេអ៊ីន សេលេនីញ៉ូម ទង់ដែង និងជាតិសរសៃ។
    • គ្រាប់ផ្លែឈើ និងគ្រាប់ធញ្ញជាតិ(Nuts and Seeds)-គ្រាប់ផ្លែឈើ និងគ្រាប់ធញ្ញជាតិមានផ្ទុកនូវជាតិខ្លាញ់ដែលល្អដល់សុខភាព និងជាប្រភពប្រូតេអ៊ីន និងជាតិសរសៃដ៏ប្រសើរ។ វាជាជម្រើសដ៏ល្អឥតខ្ចោះសម្រាប់អាហារពេលព្រឹក នៅពេលអ្នកកំពុងតែធ្វើការសម្រកទម្ងន់។ ជាតិខ្លាញ់នៅក្នុងគ្រាប់ផ្លែឈើ និងគ្រាប់ធញ្ញជាតិមានប្រយោជន៍ពិសេសសម្រាប់បេះដូង និងខួរក្បាល។
    • ទឹកដោះគោយ៉ាអួរ-អ្នកក៏គួរតែបន្ថែមទឹកដោះគោយ៉ាអួទៅក្នុងរបបអាហាររបស់អ្នក ព្រោះវាមានប្រូតេអ៊ីន កាបូអ៊ីដ្រាត និងខ្លាញ់ល្អ ដែលកាត់បន្ថយការឃ្លានរបស់អ្នក។ ដូចគ្នានេះដែរ វាមានប្រូបាយអូតិចធម្មជាតិ ដែលជួយក្នុងការរំលាយអាហារ។ ការស្រាវជ្រាវមួយបានបង្ហាញថា ការទទួលទានជាតិកាល់ស្យូម ១១០០ មីលីក្រាមក្នុងមួយថ្ងៃ ដែលរួមមានការទទួលទានទឹក ដោះគោយ៉ាអួរ ធ្វើឱ្យស្រក់ទម្ងន់ និងកាត់បន្ថយខ្លាញ់ក្បាលពោះ។

    ការសម្រកទម្ងន់មិនអាចកើតឡើងក្នុងពេលតែមូយប់បានទេ។ អ្នកត្រូវធ្វើឱ្យមានការផ្លាស់ប្តូរជាក់លាក់មួយចំនួន នៅក្នុងរបៀបរស់នៅ និងរបបអាហាររបស់អ្នក ដើម្បីសម្រេចបានការសម្រកទម្ងន់។ ទោះជាយ៉ាងណាក៏ដោយ តាមរយៈការទទួលទានអាហារខាងលើ អ្នកពិតជាអាចទទួលបាននូវរាងកាយដែលស្អាត មានសុខភាពល្អ និងកម្លាំងមាំមួន សន្សឹមៗ ប៉ុន្តែនឹងសម្រេចបានយ៉ាងពិតប្រកដ។

Related Posts

0 Comments

Leave a Comment

Subscribe to Our Blog