ដំណើរនេះកំពុងនេះបន្តជាមួយមនុស្សទូទាំងពិភពលោកចំនួន4.300នាក់នៅក្នុង31ប្រទេសដែលបានផ្សព្វផ្សាយនូវការប្តេជ្ញាចិត្តរបស់យើង"យើងយកចិត្តទុកដាក់"។
បំណងប្រាថ្នា ម៉ាស៊ីន និងថ្នាំSoft gelatine capsules –នេះគឺជារឿងរ៉ាវដែលយើងប្រាប់ដល់អតិថិជន បុគ្គលិក និងដៃគូរបស់យើង។ កំណើតនៃក្រុមហ៊ុនMega Life sciencesដជាស្ថាប័នឯករាជ្យមួយដែលបង្កើតឡើងដោយផ្អែកលើគុណតម្លៃសាកលទូទៅ បានចាប់ផ្តើមដំណើរការរបស់ខ្លួននៅឆ្នាំ1982ជាមួយនឹងការជំរុញទឹកចិត្តធ្វើយ៉ាងណាឱ្យមនុស្សមានសុខភាពល្អ។ ពីម៉ាស៊ីនតែពីរគ្រឿង និងមនុស្សពីរបីនាក់ប៉ុណ្ណោះរហូតដល់មានរោងចក្រលំដាប់ថ្នាក់ពិភពលោកចំនួនបីនៅប្រទេសថៃ និងអូស្ត្រាលី គឺជាដំណើរផ្ទាល់ខ្លួនដ៏ធំមួយនៅក្នុងរយៈពេលបីទសវត្សរ៍ចុងក្រោយនេះ។
ធ្វើដំណើរជាមួយពួកយើង ទទួលបទពិសោធន៍ការវិវត្តបន្តរបស់យើងដើម្បីដើរឱ្យទាន់តម្រូវការ និងការរំពឹងទុករបស់អតិថិជន បុគ្គលិក និងភាគីពាក់ព័ន្ធរបស់យើង។

លោកKirit Shahនិង លោកVikram Tannanបានបញ្ចូលក្រុមហ៊ុនជា “Vikas Company Limited”ដែលធ្លាប់ប្តូរជាក្រុមហ៊ុន “Medicap Limited”កាលពីមុន បន្ទាប់ពីការអនុម័តរបស់BOIដើម្បីបង្កើត រោងចក្រផលិតឱសថsoftgelនៅខេត្តSAMUTPARKARN
“ផ្លូវលេខ6ខេត្តសមុតប្រាក្រាន ប្រទេសថៃ” រោងចក្រទីមួយរបស់យើងជាមួយម៉ាស៊ីនចំនួន2គ្រឿង ដែលបានទទួលអាជ្ញាប័ណ្ណពីអាជ្ញាធរត្រួតពនិត្យចំណីអាហារ និងឱសថ(FDA)របស់ថៃ ដើម្បីផលិតឱសថ ដែលមានសមត្ថភាពផលិតកម្មប្រចាំឆ្នាំចំនួន230លាន
បានចាប់ផ្តើមផលិតឱសថNifedipineសម្រាប់ក្រុមហ៊ុនBerlin Pharmaceutical Industry Co., Ltd
បានបន្ថែមបន្ទាត់ផលិតកម្មចំនួនពីរបន្ថែមទៀតចំពោះសមត្ថភាពផលិតរបស់យើងបន្ទាប់ពីទទួលបានការអនុម័តពីBOIលើកទី2ដើម្បីបង្កើនសមត្ថភាពផលិត។
បានបង្កើនសមត្ថភាពផលិតកម្មប្រចាំឆ្នាំរបស់យើងរហូតដល់625លានគ្រាប់ សម្រាប់ឱសថsoft gel capsulesដោយបន្ថែមម៉ាស៊ីនទី5នៅរោងចក្ររបស់យើង។ ទទួលបានអាជ្ញាប័ណ្ណផ្នែកចំណីអាហារពីអាជ្ញាធរត្រួតពិនិត្យចំណីអាហារ និងថ្នាំពេទ្យ(TFDA)
“ក្រុមហ៊ុនMega Products Limited”ត្រូវបានបង្កើតឡើងសម្រាប់ធ្វើទីផ្សារ និងការលក់ផលិតផលអាហារបែបឱសថក្រោមម៉ាកយីហោផ្ទាល់ខ្លួនរបស់យើង។
លោកD.N.Azadបានចូលរួមជានាយកប្រតិបត្តិ និង លោកVivek Dhawanបច្ចុប្បន្ននេះជានាយកប្រតិបត្តិរបស់ក្រុមហ៊ុនដែលគាត់បានចូលរួមជាអ្នកគ្រប់គ្រងរោងចក្រដែលក្នុងនោះមានក្រុមការងារចំនួន10នាក់។