ផ្លែឈើ និងបន្លែគឺជាផ្នែកមួយដ៏សំខាន់នៃរបបអាហាររបស់យើង ហើយសារៈសំខាន់នេះមិនមែនគ្មានហេតុផលនោះទេ។ ផ្លែឈើ និងបន្លែមានផលប្រយោជន៍ដល់សុខភាពជាច្រើន និងជួយក្នុងការសម្រេចឱ្យបាននូវតុល្យភាពដ៏ល្អនៅក្នុងរបបអាហារប្រចាំថ្ងៃរបស់យើង។ ផ្លែឈើ និងបន្លែអាចរកបានយ៉ាងងាយស្រួល និងមានប្រភេទផ្សេងៗគ្នា។ អត្ថបទនេះមានគោលបំណងដើម្បីណែនាំនូវអត្ថប្រយោជន៍ដ៏សំខាន់បំផុតមួយចំនួននៃផ្លែឈើ និងបន្លែនៅក្នុងរបបអាហាររបស់យើង។
- Fiber Powerhouse -វាគឺជាប្រភពដ៏អស្ចារ្យមួយនៃអាហារជាតិសរសៃ ជាពិសេសនៅពេល ដែលវាត្រូវបានគេទទួលទានទាំងឆៅ ឬស្ទើរឆ្អិន។ ជាតិសរសៃជួយក្នុងការប្រយុទ្ធប្រឆាំងនឹងការទល់លាមក និងធ្វើឱ្យចលនាពោះវៀនមានសុខភាពល្អ។ វាក៏ត្រូវបានគេដឹងផងដែរថា អាចកាត់បន្ថយកូឡេស្តេរ៉លនៅក្នុងរាងកាយដែលជាតិសរសៃពិតជាល្អសម្រាប់មុខងា
- របេះដូងរបស់លោកអ្នក។-វីតាមីនចម្រុះ(Vitamins viz)មានចំនួន13ប្រភេទ។ វីតាមីនA, B1, B2, B3, B5, B6, B7, B9, B12, C, D, E, K.ហើយផ្លែឈើ និងបន្លែភាគច្រើនផ្ទុកសារធាតុទាំងនេះ។ វីតាមីនគ្រប់គ្រង និងកំណត់អង់ស៊ីមនៅក្នុងរាងកាយរបស់យើងដែលទទួលខុសត្រូវលើមុខងារជាច្រើន។ វីតាមីនជួយសម្រួលដល់ការបញ្ចេញថាមពលដោយបំបែកជាតិខ្លាញ់ និងកាបូអ៊ីដ្រាត។ វីតាមីនគឺល្អសម្រាប់ភ្នែក គំហើញ សក់ ពោះវៀនសរសៃឈាម ធ្មេញ និងស្បែករបស់លោកអ្នក។ លើសពីនេះទៅទៀត វីតាមីនជួយដល់ការផលិតកោសិកាឈាម មុខងារខួរក្បាល ការបង្កើតខូឡាចេន និងការកំណត់ និងការជួសជុលកោសិកាដែលខូច។

- កម្រិតកូឡេស្តេរ៉លទាប-ផ្លែឈើ និងបន្លែជាទូទៅមិនមានកូឡេស្តេរ៉លនោះទេ និងមានជាតិខ្លាញ់ និងកាឡូរីទាប។ ដោយហេតុនេះហើយ ទើបវីតាមីនត្រូវបានគេណែនាំចំពោះអ្នកដែលមានជំងឺលើសឈាមធាត់ជ្រុល និងជំងឺទឹកនោមផ្អែម។ តាមពិត ផ្លែឈើគឺជាជម្រើសដ៏ល្អសម្រាប់ការឃ្លានអាហារខុសពេលវេលា ប្រសើរជាងអាហារសម្រន់ធម្មតារបស់លោកអ្នកដែលអាចផ្ទុកកាឡូរី និងជាតិខ្លាញ់មិនល្អ។
- សម្បូរជាតិប៉ូតាស្យូម-ប៉ូតាស្យូមគឺជាសារធាតុរ៉ែម៉ាក្រូ(macro mineral)ដែលត្រូវបានគេរកឃើញថា វាសម្បូរនៅក្នុងផ្លែឈើ និងបន្លែ។ សារធាតុប៉ូតាស្យូមមានតួនាទីរក្សាតុល្យភាពអេឡិចត្រូលីត(electrolyte)នៅក្នុងរាងកាយ។ វាពង្រឹងមុខងារតម្រងនោម និងការបម្លែងថាមពលពីការរំលាយអាហារនៃរាងកាយដែលធ្វើឱ្យទម្ងន់អាចស្ថិតក្នុងភាពគ្រប់គ្រងបានយ៉ាងមានប្រសិទ្ធភាព។ ប៉ូតាស្យូមក៏អាចនាំឱ្យមានដង់ស៊ីតេឆ្អឹងខ្ពស់ ហើយក៏ជួយកាត់បន្ថយការបាត់បង់ម៉ាសសាច់ដុំផងដែរ។ ការសិក្សាមួយបានបង្ហាញថាការស្រូបយកសារធាតុប៉ូតាស្យូមខ្ពស់អាចកាត់បន្ថយបាន20%ចំពោះហានិភ័យនៃការស្លាប់ដោយសារជំងឺដាច់សរសៃឈាមក្នុងខួរក្បាល និងមូលហេតុផ្សេងទៀតដែលបានរៀបរាប់ខាងលើ។

-
- សារធាតុប្រឆាំងនឹងកោសិកាមហារីក – សារធាតុចិញ្ចឹមជាពិសេសវីតាមីនដែលអាចរលាយក្នុងទឹក (water soluble vitamins)មាននៅក្នុងផ្លែឈើ និងបន្លែ ត្រូវបានគេបង្ហាញថាមានអត្ថប្រយោជន៍អាចប្រឆាំងនឹងអុកស៊ីតកម្មនៅក្នុងរាងកាយដែលជាមូលហេតុធ្វើឱ្យលូតលាស់កោសិកាមហារីកនិងដុំសាច់។ វីតាមីនដែលអាចរលាយក្នុងទឹក (water soluble vitamins) បង្ហូរជាតិពុលចេញពីរាងកាយនិងជំនួយដល់ដំណើរការនៃការបង្កើតកោសិកាឡើងវិញដែលអាចជួយទប់ស្កាត់កោសិកាមហារីក។
- សារធាតុប្រឆាំងនឹងភាពឆាប់ចាស់ – ដំណើរទៅរកភាពចាស់ត្រូវបានពន្យារដោយផ្លែឈើនិងបន្លែតាមពីររបៀប – ដោយការលាងសារធាតុអុកស៊ីតកម្មឱ្យអស់ពីរាងកាយដែលធ្វើឱ្យប៉ះពាល់ដល់កោសិកាដែលមានសុខភាពល្អនៅក្នុងរាងកាយនិងដោយការបង្កើនអត្រានៃការបង្កើតឡើងវិញនៃកោសិកាដោយធ្វើឱ្យកាត់បន្ថយភាពជ្រីវជ្រួញ (fine lines and wrinkles)។ កត្តាទាំងពីរនេះធ្វើឱ្យស្បែកមានសុខភាពល្អ ភ្លឺរលោងនិងតឹងណែន។

- សារធាតុប្រឆាំងនឹងកោសិកាមហារីក-សារធាតុចិញ្ចឹមជាពិសេសវីតាមីនដែលអាចរលាយក្នុងទឹក(water soluble vitamins)មាននៅក្នុងផ្លែឈើ និងបន្លែ ត្រូវបានគេបង្ហាញថា មានអត្ថប្រយោជន៍អាចប្រឆាំងនឹងអុកស៊ីតកម្មនៅក្នុងរាងកាយដែលជាមូលហេតុធ្វើឱ្យលូតលាស់កោសិកាមហារីក និងដុំសាច់។ វីតាមីនដែលអាចរលាយក្នុងទឹក(water soluble vitamins)បង្ហូរជាតិពុលចេញពីរាងកាយ និងជំនួយដល់ដំណើរការនៃការបង្កើតកោសិកាឡើងវិញដែលអាចជួយទប់ស្កាត់កោសិកាមហារីក។
- សារធាតុប្រឆាំងនឹងភាពឆាប់ចាស់-ដំណើរទៅរកភាពចាស់ត្រូវបានពន្យារដោយផ្លែឈើ និងបន្លែតាមពីររបៀប – ដោយការលាងសារធាតុអុកស៊ីតកម្មឱ្យអស់ពីរាងកាយដែលធ្វើឱ្យប៉ះពាល់ដល់កោសិកាដែលមានសុខភាពល្អនៅក្នុងរាងកាយ និងដោយការបង្កើនអត្រានៃការបង្កើតឡើងវិញនៃកោសិកាដោយធ្វើឱ្យកាត់បន្ថយភាពជ្រីវជ្រួញ(fine lines and wrinkles)។ កត្តាទាំងពីរនេះធ្វើឱ្យស្បែកមានសុខភាពល្អ ភ្លឺរលោង និងតឹងណែន។
- កញ្ចប់សុខភាព និងរសជាតិ-ផ្លែឈើ និងបន្លែគឺសម្បូរ និងមានច្រើនប្រភេទ។ ប្រភេទផ្សេងៗគ្នានេះនាំមកនូវវាយភាព ពណ៌ និងរសជាតិដែលធ្វើ ឱ្យអារម្មណ៍របស់លោកអ្នកពេញចិត្តចំពោះរូបរាង និងរសជាតិ។ ផ្លែឈើ និងបន្លែតាមរដូវបង្កើនប្រព័ន្ធការពាររាងកាយ ហើយវាអាចដាំបានយ៉ាងងាយស្រួលនៅក្នុងច្បារផ្ទះបាយ ឬផើង។
ដូចនេះ ទាំងនេះគឺជាអត្ថប្រយោជន៍ដ៏សំខាន់សម្រាប់ដាក់បញ្ចូលសមាមាត្រផ្លែឈើ និងបន្លែដែលមានប្រយោជន៍ដល់សុខភាពទៅក្នុងរបបអាហារប្រចាំថ្ងៃរបស់លោកអ្នក និងតាមដែលអាចប្រមូលបាន វាជួយក្នុងការកំណត់ និងការអនុវត្តមុខងារសំខាន់ៗនៃរាងកាយ។



0 Comments