• នេះគឺជាវិធីទាំង7ដើម្បីដុតរំលាយជាតិខ្លាញ់៖

    នេះគឺជាវិធីទាំង7ដើម្បីដុតរំលាយជាតិខ្លាញ់៖
    exercise
    31-Jan-2017

    ឆ្នាំ2017ផ្ទុយពីការយល់ខុសជាទូទៅមួយដែលថាជាតិខ្លាញ់ផ្តល់ផលអាក្រក់ចំពោះរាងកាយ ប៉ុន្តែជាតិខ្លាញ់ពិតជាមីក្រូសារជាតិសំខាន់ក្នុងរបបអាហាររបស់លោកអ្នក។ វាដើរតួនាទីជាកម្លាំងជំរុញថាមពល ផលិតអ័រម៉ូន ធ្វើឱ្យស្បែក និងសក់មានសុខភាពល្អ រក្សាសីតុណ្ហភាពរាងកាយ និងដំណើរការវីតាមីនA, D, EនិងKដែលអាចរំលាយជាតិខ្លាញ់បាន។ បន្ទាប់មកហេតុអ្វីបានជាលោកអ្នកគួរតែបាត់បង់ជាតិខ្លាញ់?ដោយសារជាតិខ្លាញ់លើស ជាពិសេសខ្លាញ់អាក្រក់ដូចជា ខ្លាញ់ឆ្អែត ខ្លាញ់ក្នុងសរសៃឈាម និងជាតិអាស៊ីតដែលមានសារធាតុខ្លាញ់ច្រើនដែលអាចប៉ះពាល់ជាអវិជ្ជមានដល់សុខភាពរបស់លោកអ្នក។ ខ្លាញ់មួយក្រាមមានផ្ទុក9កាល់ឡូរី។ ប្រសិនបើប្រើប្រាស់ក្នុងបរិមាណច្រើនហួសប្រមាណ វាអាចបង្កើនកាឡូរីបន្ថែមនៅក្នុងរាងកាយរបស់លោកអ្នក។ ការកើនឡើងបន្ថែមទៀតនេះនាំឱ្យឡើងទម្ងន់ ជំងឺទឹកនោមផ្អែម ជំងឺបេះដូង និងស្ថានភាពសុខភាពផ្សេងទៀត។ ហេតុដូច្នេះ គួរតែផ្តោតទៅលើការកាត់បន្ថយការទទួលទានជាតិខ្លាញ់មិនល្អ ហើយគួរតែទទួលទានជាតិខ្លាញ់មិនឆ្អែតវិញ។ សមាគមសុខភាពបេះដូងអាមេរិកបានណែនាំឱ្យទទួលទានកាឡូរីសរុបប្រហែល25%ទៅ35%នៅក្នុងរបបអាហារប្រចាំថ្ងៃរបស់លោកអ្នក មានដូចជាខ្លាញ់ដែលបានមកពីអាហារល្អៗ ដូចជាត្រី គ្រាប់ធញ្ញជាតិ និងប្រេងបន្លែជាដើម។ ប្រភពដទៃទៀតដែលមានជាតិខ្លាញ់ល្អដល់សុខភាពរួមមានគ្រាប់Flaxគ្រាប់ជី ផ្លែប័រ ស៊ុត តៅហ៊ូ និងទឹកសណ្តែកសៀង។

    វាគឺជាជាតិខ្លាញ់លើសដែលត្រូវបានស្តុកទុកនៅក្នុងរាងកាយរបស់លោកអ្នកដែលលោកអ្នកត្រូវការរំលាយវា ដែលអាចជួយឱ្យគោលដៅនៃការសម្រកទម្ងន់ទទួលបានជោគជ័យ និងនាំមកនូវជីវិតដែលមានសុខភាពល្អ។

    នេះគឺជាវិធីទាំង7ដើម្បីដុតរំលាយជាតិខ្លាញ់៖

    • លំហាត់ប្រាណ និងរក្សាការធ្វើចលនា-លោកអ្នកគួរតែធ្វើលំហាត់ប្រាណឱ្យបានស្វាហាប់ជាមធ្យមដោយប្រើរយៈពេលយ៉ាងហោចណាស់30នាទីក្នុងមួយថ្ងៃ។ នៅពេលលោកអ្នកធ្វើបែបនេះជាប្រចាំ និងទៀតទាត់ រាងកាយរបស់លោកអ្នកនឹងចាប់ផ្តើមប្រើជាតិខ្លាញ់ជាប្រភពថាមពល។ ក្រៅពីនេះ លោកអ្នកក៏ត្រូវរក្សារាងកាយរបស់លោកអ្នកឱ្យមានចលនាពេញមួយថ្ងៃផងដែរ។ មិនគួរអង្គុយនៅមួយកន្លែងក្នុងរយៈពេលយូរនៅការិយាល័យ ឬនៅផ្ទះនោះឡើយ។ ធ្វើការងារជាច្រើនរបស់អ្នកដោយការឈរជាប់និង/ឬសម្រាកជារៀងរាល់ម៉ោងដើម្បីដើរ ឬធ្វើលំហាត់ប្រាណពត់ខ្លួន ដៃ និងជើង។ តាមរយៈវិធីនេះ សាច់ដុំរបស់លោកអ្នកនឹងមានសកម្មភាព និងកាត់បន្ថយជាតិខ្លាញ់។
    • កាត់បន្ថយការទទួលទានកាឡូរី-ព្យាយាមទទួលទានអាហារណាដែលមានកាឡូរីតិច ប៉ុន្តែអាចបំពេញក្រពះរបស់លោកអ្នកបាន។ ឧទាហរណ៍៖ គ្រាប់ធញ្ញជាតិទាំងមូល ដូចជាម្សៅធញ្ញជាតិ និងអង្ករសម្រូប បន្លែបៃតង ផ្លែឈើ និងសណ្តែក។ តើលោកអ្នកដឹងទេថាទឹកផ្កាខាត់ណា(broccoli)មួយពែងមានផ្ទុកថាមពលត្រឹមតែ25កាឡូរីប៉ុណ្ណោះ ប៉ុន្ដែត្រូវចំណាយថាមពល80កាឡូរីដើម្បីរំលាយ?នោះលោកអ្នកនឹងបាត់បងថាមពល55កាឡូរី!ប៉ុន្តែ ចូរប្រាកដថា លោកអ្នកកាត់បន្ថយកាឡូរីជាប្រចាំក្នុងមួយរយៈជំនួសឱ្យជម្រើសរបបអាហារណាដែលមានកាឡូរីទាបភ្លាមៗ។ បើមិនដូច្នោះទេ រាងកាយរបស់លោកអ្នកនឹងទទួលរងនូវការឃ្លាន និងកាត់បន្ថយការបម្លែងអាហារជាថាមពល ដោយសារតែដំណើរការដុតរំលាយខ្លាញ់នឹងមានភាពយឺតយ៉ាវ។
    • និយាយថា’ទេ’ចំពោះអាហារដែលគ្មានប្រយោជន៍ដល់សុខភាព-ទទួលទានរបបអាហារដែលត្រឹមត្រូវ មានប្រយោជន៍ និងមានតុល្យភាពចំពោះសុខភាព ។ កាត់បន្ថយការទទួលទានអាហារជាតិម្សៅដូចជានំប័ុងពណ៌ស ដំឡូង ប៉ាស្តា និងបាយ អាហារមិនល្អសម្រាប់សុខភាព ដូចជាភីហ្សា ដំឡូងចៀន និង ប៊ឺហ្គឺ និងអាហារជាតិស្ករ ដូចជា សូកូឡា នំខេក ទឹកក្រូចកំប៉ុង ស៊ុបកំប៉ុង និងទឹកជ្រលក់អាហារញាំបន្លែ។
    • ទទួលទាន5 -6ដងក្នុងមួយថ្ងៃ-ស្តាប់ទៅហាក់ដូចជាចម្លែក?តើអ្នកអាចញ៉ាំបានកាន់តែច្រើនយ៉ាងដូចម្តេចខណៈពេលដែលអ្នកព្យាយាមសម្រកជាតិខ្លាញ់នោះ?នៅពេលដែលទទួលទានរៀងរាល់2-3ម៉ោងម្តង ការបម្លែងជាតិអាហារជាថាមពលរបស់លោកអ្នកនឹងកើនឡើង ហើយការពារលោកអ្នកមិនឱ្យញុំាហួសកម្រិត។ រាងកាយរបស់លោកអ្នកទទួលបានអាហារកាន់តែច្រើនដើម្បីដុតរំលាយកាឡូរី និងបំបាត់ជាតិខ្លាញ់។ អ្វីដែលប្រសើរនោះគឺថាអាហារប្រចាំថ្ងៃរបស់លោកអ្នកគួរបែងចែកជាអាហារបីពេលធំៗ និងជាអាហារបីពេលតូចៗ៖ អាហារពេលព្រឹក អាហារសម្រន់សម្រាប់ពាក់កណ្តាលពេលព្រឹក អាហារពេលថ្ងៃត្រង់ អាហារសម្រន់សម្រាប់ពេលរសៀល អាហារសម្រន់សម្រាប់ពេលល្ងាច និងអាហារពេលយប់។ ប៉ុន្តែ ចូរចងចាំថា គូររក្សាការទទួលទានអាហាររបស់លោកអ្នកឱ្យមានតុល្យភាពល្អ(ប្រូតេអ៊ីន ជាតិសរសៃ ជាតិស្ករ និងជាតិខ្លាញ់ចម្រុះគ្នា)និងកំណត់កម្រិតបរិមាណអាហារទាំងនេះដើម្បីសុខភាពល្អ និងកម្រិតកាឡូរីទាបនៅក្នុងអាហារ។
    • ពិសាទឹកដែលមានប្រយោជន៍ដល់សុខភាព-នៅពេលណាដែលលោកអ្នកស្រេក ការផឹកទឹកផ្លែឈើផ្អែម និងទឹកក្រូចកំប៉ុងគឺគ្មានកាឡូរីសោះឡើយ។ ជំនួសឱ្យការបំពេញបន្ថែមរាងកាយរបស់លោកអ្នកដោយជាតិទឹក ទឹកផ្លែឈើច្របាច់ស្រស់ៗ តែបៃតង ទឹកដូង ឬភេសជ្ជៈផ្សេងទៀតដែលគ្មានជាតិស្ករ ឬមានជាតិស្ករទាប។ គួរពិសាទឹកដែលមានប្រយោជន៍ដល់សុខភាពយ៉ាងហោចណាស់ចំណុះ8អោនស៍នៃកែវដែរ។ ការធ្វើបែបនេះនឹងធ្វើឱ្យលោកអ្នកបាត់ឃ្លានបន្តិចដែលអាចកាត់បន្ថយជាស្វ័យប្រវត្តិនូវការស្រូបយកជាតិខ្លាញ់របស់លោកអ្នក។
    • ការចូលគេងពីព្រលប់ និងគេងលក់ស្កប់ស្កល់-មានសុភាសិតដ៏មានអត្ថន័យមួយបានលើកឡើងថា ‘ដេកពីព្រលប់ ភ្ញាក់ពីព្រលឹម‘។ ប្រសិនបើនៅគេងមិនលក់រយៈពេលជាច្រើនម៉ោង រាងកាយរបស់លោកអ្នកត្រូវការថាមពលកាន់តែច្រើន ហើយលោកអ្នកមានទំនោរចង់ទទួលទានអាហារកាន់តែច្រើន។ ការស្រាវជ្រាវមួយបានបង្ហាញថា ការគេងមិនគ្រប់គ្រាន់អាចនាំឱ្យឡើងទម្ងន់2lbក្នុងមួយសប្តាហ៍។ នៅពេលដែលមនុស្សកាន់តែគេងច្រើន ពួកគេកាត់បន្ថយការទទួលទានជាតិខ្លាញ់ និងកាបូអ៊ីដ្រាតដែលការគេងនេះអាចជួយឱ្យមានការសម្រកទម្ងន់បាន។
    • ទទួលទានវីតាមីនD -ដើរក្រោមកម្តៅថ្ងៃ ទទួលទានគ្រាប់ថ្នាំវីតាមីនDឬទទួលទានផលិតផលពីទឹកដោះគោ ស៊ុតជ័រភ្នៅ ត្រីមានជាតិខ្លាញ់ និងគ្រាប់ធញ្ញជាតិ។ នៅពេលដែលរាងកាយរបស់លោកអ្នកមានវីតាមីនDគ្រប់គ្រាន់ វាបញ្ចេញអរម៉ូនដែលត្រូវបានគេហៅថាLeptinដែលបង្ហាញសញ្ញាពីខួរក្បាលរបស់លោកអ្នកថា ពោះរបស់អ្នកឆ្អែតហើយ។ កោសិកាខ្លាញ់នៅក្នុងខ្លួនរបស់លោកអ្នកក៏បានពន្យឺតដំណើរការនៃការបង្កើត និងការស្តុកសារជាតិខ្លាញ់កាន់តែច្រើន។ វីតាមីនDជួយឱ្យលោកអ្នកចៀសវាងពីការទទួលទានលើសកម្រិត និងសម្រកទម្ងន់បានលឿនជាងមុន។ វាមិនពិបាកក្នុងការបំបាត់ជាតិខ្លាញ់នោះទេ។ អ្វីដែលលោកអ្នកត្រូវធ្វើនោះគឺការកែលម្អរបៀបរស់នៅរបស់លោកអ្នក និងទទួលជាតិខ្លាញ់ដែលល្អសម្រាប់សុខភាពក្នុងបរិមាណត្រឹមត្រូវ។

Related Posts

0 Comments

Leave a Comment

Subscribe to Our Blog