• 7 easy home remedies to reduce swelling in your legs

    7 easy home remedies to  reduce swelling in your legs
    health-tips healthhome
    31-Jan-2017

    បន្ទាប់ពីថ្ងៃដ៏មមាញឹកនៅកន្លែងធ្វើការ ការហើមជើងគឺដូចជាបណ្តាសាមួយអញ្ចឹង។ គិតថាលោកអ្នកធ្វើការងារផ្ទះរួចរាល់អស់ហើយ ប៉ុន្តែលោកអ្នកនៅតែអង្គុយនៅនឹងសាឡុងមិនទៅណា។ ប្រសិនបើវាហើមដោយគ្មានការឈឺចាប់នោះ វាមិនអីនោះទេ តែបើមិនមែនដូច្នេះទេនោះ លោកអ្នកនឹងដេកលក់មិនស្រួលនោះឡើយ។ សម្រាប់ស្ថានភាពបែបនេះ យើងមានវិធីងាយៗចំនួន7យ៉ាងសម្រាប់ការព្យាបាលនៅផ្ទះ ដែលនឹងជួយលោកអ្នកបំបាត់ការឈឺចាប់ និងការហើមផងដែរ។

    ប៉ុន្តែ មុននឹងយើងប្រើប្រាស់វិធីទាំងនេះ វាពិតជាមានសារៈសំខាន់ដែលត្រូវពិភាក្សាពីមូលហេតុនៅពីក្រោយការហើមជើងរបស់លោកអ្នក។ នៅពេលលោកអ្នកដឹងពីមូលហេតុហើយ លោកអ្នកនឹងអាចចាត់វិធានការបង្ការបាន។ វាអាចបណ្តាលមកពី-ផលប៉ះពាល់នៃឱសថមួយចំនួន បញ្ហាត្រង់តម្រងនោម ថ្លើម ឬបេះដូងរបស់លោកអ្នក របួសជើង ជំងឺរលាកសន្លាកឆ្អឹង របួសចាស់ ជំងឺហើមក្រពេញទីរ៉ូអ៊ីត(Hypothyroidism)ឬបណ្តាលមកពីជាតិអំបិលច្រើនពេកនៅក្នុងអាហាររបស់លោកអ្នក។ មូលហេតុទូទៅមួយចំនួនទៀតគឺការធាត់ ការមានផ្ទៃពោះ និងឈាមកក ការឈរ ឬការអង្គុយស្ងៀមមួយកន្លែងរយៈពេលជាច្រើនម៉ោង ដូចជានៅពេលកំពុងធ្វើដំណើរតាមយន្តហោះ ឬរថយន្តជាដើម។

    របៀបព្យាបាលការហើមនៅឯផ្ទះ?

    • ការទទួលទានជាតិសូដ្យូមច្រើនពេកអាចបណ្តាលឱ្យហើម។ ពីព្រោះតែវាមិនងាយស្រួលក្នុងការវាស់វែងបរិមាណអំបិលដែលយើងញ៉ាំរាល់ថ្ងៃនោះ វិធីល្អបំផុតដើម្បីដោះស្រាយបញ្ហានេះគឺដោយការទទួលទានអាហារដែលសម្បូរទៅដោយជាតិប៉ូតាស្យូមដែលវានឹងជួយបំបាត់ជាតិសូដ្យូមចេញពីរាងកាយរបស់លោកអ្នក។ ផ្លែចេកគឺជាផ្លែឈើដែលសម្បូរទៅដោយជាតិប៉ូតាស្យូម។ ប្រសិនបើលោកអ្នកមានការហើម សូមសាកល្បងទទួលទានផ្លែចេក!ដាក់អំបិលEpsomខ្លះៗនៅក្នុងអាង/ធុងទឹករបស់លោកអ្នក រួចត្រាំនៅក្នុងអាង/ធុងទឹកនោះ។ វាគឺជាលំហាត់ប្រាណសម្រាកកាយដ៏អស្ចារ្យមួយដែលនឹងផ្តល់ផលល្អមិនត្រឹមតែចំពោះសាច់ដុំជើងរបស់លោកអ្នកប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងដល់រាងកាយទាំងមូលទៀតផង។

    • ធ្វើការម៉ាស្សាជើងដោយខ្លួនលោកអ្នកបន្ទាប់ពីងូតទឹករួច ឬអំឡុងពេលងូតទឹក។ ចាប់ផ្តើមដោយការម៉ាស្សាកជើងរបស់លោកអ្នក និងឡើងទៅដល់ជង្គង់។ ម៉ាស្សាថ្នមៗ និងយកចិត្តទុកដាក់បន្ថែមចំពោះតំបន់ជុំវិញអង្គុញនៃជង្គង់របស់លោកអ្នក។ នេះត្រូវបានគេហៅថាជាវិធីព្យាបាលតាមបែបម៉ាស្សាក្រពេញទឹករងៃ(Lymph Massage Therapy)។ ប្រសិនបើអាចធ្វើបាន សូមស្នើការជួយពីអ្នកម៉ាស្សាដែលមានជំនាញវិជ្ជាជីវៈ ហើយកុំភ្លេចនិយាយពីបញ្ហារបស់លោកអ្នក។

    • សណ្តូកជើងត្រង់ឡើងលើក៏អាចជួយបានផងដែរ!អ្នកគ្រាន់តែត្រូវការកន្ទេលមួយប៉ុណ្ណោះសម្រាប់ការធ្វើបែបនេះ។ ផ្តេកខ្នងរបស់លោកអ្នក និងលើកជើង និងដៃរបស់លោកអ្នកឡើងទៅលើ។ សំយ៉ុងជើង និងដៃចុះ រួចរលាស់ធ្វើដូចជាលោកអ្នកកំពុងរលាស់ទឹកចេញពីដៃរបស់លោកអ្នកអញ្ចឹង។

    • រក្សាជាតិទឹកក្នុងខ្លួនរបស់លោកអ្នក!សូមពិសាទឹកពី7ទៅ10កែវជារៀងរាល់ថ្ងៃដើម្បីលាងជម្រះជាតិពុលពីប្រព័ន្ធរាងកាយរបស់លោកអ្នក។ ដាក់ត្រសក់ និងក្រូចឆ្មារខ្លះៗធ្វើជាទឹកផ្លែឈើ លោកអ្នកនឹងឃើញភាពខុសប្លែកគ្នា។

    • នៅពេលធ្វើដំណើររយៈពេលច្រើនម៉ោង ចូរប្រាកដថា លោកអ្នកត្រូវក្រោកឈរជារៀងរាល់ពីរបីម៉ោងម្តង ហើយដើរចេញជាសំខាន់ត្រូវផ្លាស់ទីជើងទាំងនោះ។
      ប្រសិនបើលោកអ្នកឈឺចាប់ដោយការហើមជាប្រចាំនោះ ចូរទិញស្រោមជើងរឹបដែលអាចផ្តល់ឱ្យលោកអ្នកនូវអាការៈធូរស្បើយភ្លាមៗពីការឈឺចាប់។ ទិញស្រោមជើងរឹបទាំងនេះនៅឱសថស្ថានក្នុងស្រុករបស់លោកអ្នក ហើយជ្រើសរើស្រោមជើងដែលមានទម្ងន់ស្រាលនៅពេលទិញ។

    និយាយលាហើយពីបញ្ហាហើមជើងរបស់លោកអ្នកជាមួយវិធីព្យាបាលងាយៗទាំងនេះនៅផ្ទះ។ ប៉ុន្តែ ចូរចាំថាការថែរក្សារបៀបរស់នៅប្រកបដោយសុខភាពល្អ ការធ្វើលំហាត់ប្រាណជាទៀងទាត់ និងការរក្សាទម្ងន់ឱ្យនៅធម្មតាគឺជាការសំខាន់ចាំបាច់បំផុត។

Related Posts

0 Comments

Leave a Comment

Subscribe to Our Blog