អាហារល្អបំផុតមានជាតិសរសៃខ្ពស់ដែលលោកអ្នកគួរតែសាកល្បងទទួលទាន31-មករា-2017ជាតិសរសៃគឺចាំបាច់ណាស់សម្រាប់ការលូតលាស់ និងសុខុមាលភាព។ ជាតិសសៃពិតជាមានសារៈសំខាន់ក្នុងការសម្រេចឱ្យបាននូវគោលដៅសម្រកទម្ងន់របស់លោកអ្នក និងកាត់បន្ថយហានិភ័យនៃជំងឺ លើសឈាម ជំងឺដាច់សរសៃឈាមក្នុងខួរក្បាល ជំងឺទឹកនោមផ្អែមប្រភេទទី2ប្រជុំអាការរោគមុនពេលមករដូវ(PMS)និងជំងឺបេះដូង។ ដោយហេតុនេះ សូមណែនាំអាហារមួយចំនួនដែលមានផ្ទុកជាតិសរសៃខ្ពស់ ហើយអាហារមួយចំនួនទាំងនេះក៏មានរសជាតិឆ្ងាញ់ផងដែរសម្រាប់ការទទួលទាន។
- ផ្លែល្វា ជាប្រភពដ៏ល្អបំផុតមួយដែលផ្តល់ជាតិសរសៃមានដូចជាល្វាក្រៀម និងផ្លែល្វាស្រស់ដែលមានតុល្យភាពត្រឹមត្រូវនៃជាតិសរសៃរលាយ និងជាតិសរសៃមិនរលាយ។ ជាមួយនឹងការផ្តល់នូវជាតិសរសៃចាំបាច់ដល់រាងកាយរបស់លោកអ្នក វាក៏ជួយបញ្ចុះសម្ពាធឈាម និងការពារលោកអ្នកពីជំងឺភ្នែកម្ញ៉ូបផងដែរ។ ប្រសិនបើលោកអ្នកមិនចូលចិត្តញុំាល្វាក្រៀមទេនោះ សូមញុំាផ្លែល្វាស្រស់ៗជំនួសវិញ។ លោកអ្នកអាចធ្វើឱ្យផ្លែល្វាមើលទៅកាន់តែគួរឱ្យចាប់អារម្មណ៍ដោយបន្ថែមវាទៅក្នុងអាហារញាំបន្លែ ឬធញ្ញជាតិរបស់លោកអ្នក។ លោកអ្នកអាចទទួលទានវាជាមួយទឹកឃ្មុំ ឬឈីសដែលផលិតចេញពីទឹកដោះពពែ(goat cheese)។

- ផ្លែRaspberries -ផ្លែRaspberriesក៏ដូចជាផ្លែឈើដទៃទៀតដែរ គឺវាជាប្រភពដ៏ល្អបំផុតមួយដែលសម្បូរជាតិសរសៃ។ ផ្លែRaspberriesគឺជាប្រភពដ៏ប្រសើរដែលមានសារធាតុម៉ង់ហ្គាណែសដែលអាចជួយពង្រឹងសុខភាពឆ្អឹង ធ្វើឱ្យជាតិស្ករក្នុងឈាមមានតុល្យភាព និងពង្រឹងគុណភាពស្បែក។ ការលាយផ្លែប័ររីនេះ(ផ្លែនេះមានសារធាតុប្រឆាំងអុកស៊ីតកម្មផងដែរ)ជាមួយនឹងស្រូវសាលី ឬគ្រាប់ធញ្ញជាតិ នៅពេលព្រឹករបស់លោកអ្នកនឹងនិងជួយឱ្យលោកអ្នកឆ្អែតក្នុងរយៈពេលយូរ និងធ្វើឱ្យលោកអ្នកអាចស្រូបយកកម្រិតជាតិសរសៃប្រចាំថ្ងៃតាមការណែនាំនេះ។

- បន្លែArtichokes -បន្លែArtichokesអាចក្លាយជាអាហារដ៏សម្បូរបែបមួយចំពោះរបបអាហាររបស់លោកអ្នក ព្រោះវាជាអាហារសម្បូរជាតិសរសៃដែលមានកាឡូរីទាប និងសារជាតិចិញ្ចឹមសំខាន់ៗខ្ពស់។ បន្លែទាំងនះក៏សម្បូរទៅដោយសារធាតុប្រឆាំងអុកស៊ីតកម្ម និងមានជាតិសរសៃបរិមាណ10.3ក្រាមដែលនឹងជួយលោកអ្នកក្នុងការសម្រកទម្ងន់ផងដែរខណៈពេលដែលវាជួយរក្សាកម្រិតកូលេស្តេរ៉ុលក្នុងឈាមឱ្យមានសុខភាពល្អ។ ទទួលទានបន្លែArtichokesដោយការលាយក្រូចឆ្មារ ម្រេច និងខ្ទឹមជាមួយគ្នា។

- សណ្តែកខ្មៅ-សណ្តែកខ្មៅមួយពែងមានជាតិសរសៃ15ក្រាម។ សណ្តែកទាំងនេះល្អសម្រាប់បេះដូងរបស់លោកអ្នក ពីព្រោះវាជួយកាត់បន្ថយឱកាសកើតជំងឺបេះដូង និងកាត់បន្ថយកូលេស្តេរ៉ុលអាក្រក់ផងដែរ។ ទន្ទឹមនឹងការមានជាតិសរសៃខ្ពស់ សណ្តែកក៏ជាប្រភពដ៏អស្ចារ្យមួយនៃប្រូតេអ៊ីនពីរុក្ខជាតិផងដែរ។ លោកអ្នកអាចបន្ថែមសណ្តែកខ្មៅឆ្អិនទៅក្នុងអាហារញាំបន្លែរបស់លោកអ្នក ឬរៀបចំសណ្តែកមួយចាន។ ប្រសិនបើលោកអ្នកចូលចិត្ត លោកអ្នកអាចដាក់សណ្តែកជាមួយដំឡូងជ្វាដើម្បីបន្ថែមអាហារជាតិសរសៃទៅក្នុងរបបអាហាររបស់លោកអ្នកថែមទៀតបាន។

- ផ្កាខាត់ណាខៀវ-អាហារដែលគួរឱ្យចាប់អារម្មណ៍មួយទៀតដែលមានជាតិសរសៃនោះគឺផ្កាខាត់ណាខៀវ។ លោកអ្នកនឹងមិនបដិសេធចំពោះខាត់ណាខៀវទេ នៅពេលដែលវាត្រូវបានដាក់ចៀនជាមួយម្សៅ ដែលមើលទៅមានភាពទាក់ទាញ និងគួរឱ្យចង់ទទួលទាន។ គ្រាន់តែផ្សំគ្នាជាមួយខ្ទឹមបារាំង ស៊ុត ផ្កាខាត់ណាខៀវ ផ្លែអាល់ម៉ុន និងខ្ទឹមស។ លោកអ្នកនឹងភ្ញាក់ផ្អើលមិនខានជាមួយនឹងអ្វីដែលនឹងមាននៅលើតុអាហារពេលល្ងាច។

- ផ្លែប័រ-ផ្លែប័រត្រូវបានគេហៅថាជាអាហារល្អឥតខ្ចោះ ពីព្រោះវាគឺជាប្រភពតែមួយគត់ដែលផ្តល់វីតាមីនជាតិសរសៃ និងជាតិខ្លាញ់ដែលមានប្រយោជន៍ចំពោះសុខភាព។ ជាមធ្យម ផ្លែប័រមួយផ្លែដែលមានទម្ងន់មធ្យមមានផ្ទុកជាតិសរសៃប្រហែលពី10ទៅ13ក្រាមដែលនេះជាមូលហេតុដែលការបន្ថែមផ្លែនេះទៅក្នុងអាហាររបស់លោកអ្នកនឹងជួយឱ្យលោកអ្នកមិនត្រឹមតែមានភាពឆ្អែតប៉ុណ្ណោះទេ ប៉ុន្តែក៏ផ្តល់សារធាតុចិញ្ចឹមសំខាន់ៗថែមទៀតផង។ ផ្លែប័រជួយកាត់បន្ថយនូវហានិភ័យនៃជំងឺបេះដូង ទន្ទឹមនឹងនោះវាជួយបន្ថយកម្រិតកូឡេស្តេរ៉ុលក្នុងឈាមទៀតផង។ លោកអ្នកអាចដាក់វានៅលើអាហារញាំបន្លែនិងទទួលទានផ្លែឈើមានជាតិក្រែម(creamy fruit)ដែលមានរសជាតិឆ្ងាញ់។ ឬ យកសាច់ផ្លែប័រច្របល់ឱ្យសព្វ និងលាបវាលើនំបុ័ងដែលមានគ្រាប់ធញ្ញជាតិសុទ្ធមួយចំនួនដើម្បីបង្កើនអាហារជាតិសរសៃរបស់លោកអ្នក។

បន្តទទួលទានដោយមិនចាំបាច់មានការព្រួយបារម្ភអំពីការខ្វះជាតិសរសៃឡើយ។




0 Comments