“ភេសជ្ជៈល្អបំផុតទាំង5សម្រាប់សុខភាពរបស់លោកអ្នក31-មករា-2017ជាទូទៅ ទឹកគឺជាភេសជ្ជៈដ៏ល្អបំផុតសម្រាប់សុខភាព។ វិទ្យាស្ថានឱសថសាស្ត្រអាមេរិកបានបញ្ជាក់ថាបុរសជាមធ្យមគួរតែពិសាទឹកប្រហែល15កែវ ឬទឹកមានចំណុះ125អោនស៍ រីឯស្ត្រីវិញគួរតែពិសាទឹក11កែវ ឬទឹកមានចំណុះ91អោនស៍ជារៀងរាល់ថ្ងៃ។ ប៉ុន្តែ នេះគ្រាន់តែជាមធ្យមភាគមួយដែលមនុស្សភាគច្រើនដែល80ភាគរយនៃតម្រូវការទឹកប្រចាំថ្ងៃរបស់ពួកគាត់ត្រូវការពីភេសជ្ជៈ និង20ភាគរយទៀតត្រូវការពីអាហារ។ ដូច្នេះវាជាការប្រុងប្រយ័ត្នក្នុងការជ្រើសរើសភេសជ្ជៈដ៏ល្អបំផុតសម្រាប់សុខភាពរបស់លោកអ្នក។
បើទោះបីជាភេសជ្ជៈល្អបំផុតសម្រាប់សុខភាពមួយចំនួនមានមូលដ្ឋានជាតិទឹកក៏ដោយ ក៏មានភេសជ្ជៈមួយចំនួនតូចដែលមិនមានមូលដ្ឋានជាតិទឹក តែផ្តល់ប្រយោជន៍សំខាន់ដល់សុខភាព និងសុខុមាលភាពរបស់លោកអ្នកដែរ។
- ទឹកក្រូចឆ្មារ-ប្រសិនបើលោកអ្នកចូលចិត្តពិសាទឹកក្រូចកំប៉ុងដែលមានកាល់ឡូរីក៏ដោយ ក៏លោកអ្នកត្រូវការទឹកសាប និងមិនមានរសជាតិដែរ។ លោកអ្នកអាចបន្ថែមរសជាតិទៅក្នុងភេសជ្ជៈរបស់លោកអ្នកដោយបន្ថែមចំណិតក្រូចឆ្មារស្រស់។ ការសិក្សាមួយបានបង្ហាញថាការពិសាទឹកក្រូចឆ្មារអាចជួយកាត់បន្ថយសម្ពាធឈាមបេះដូង(systolic blood pressure)។ ប៉ុន្តែទឹកក្រូចឆ្មារក៏មានអត្ថប្រយោជន៍ជាច្រើនទៀតផងដែរ។ វាដើរតួជាជំនួយការ ការរំលាយអាហារ និងជួយបំបាត់ជាតិពុលចេញពីរាងកាយដោយការបញ្ចេញជាតិពុលនិងកាកសំណល់ចេញមកក្រៅយ៉ាងមានប្រសិទ្ធភាព។ ក្រូចឆ្មារគឺសម្បូរទៅដោយវីតាមីនCដែលជាសារធាតុប្រឆាំងអុកស៊ីតកម្មដ៏ខ្លាំងក្លាមួយ
- និងជួយបង្កើនប្រព័ន្ធការពាររាងកាយ។ ជាតិអាស៊ីតរបស់ទឹកក្រូចឆ្មារកម្ចាត់បាក់តេរីមិនល្អចេញពីមាត់ដោយជួយធ្វើឱ្យដង្ហើមមានភាពស្រស់ថ្លា និងបង្ការការឆ្លងមេរោគមាត់។តែបៃតង-អស់រយៈពេលជាច្រើនឆ្នាំ តែបៃតងបានក្លាយជាភេសជ្ជៈដែលមិនអាចខ្វះបាននៅក្នុងគ្រួសារដែលផ្តល់តម្លៃដល់សុខភាព និងសុខុមាលភាព។ ក្រៅពីជួយបន្ធូរការមិនរំលាយអាហារតែបៃតងក៏អាចទប់ស្កាត់ផលវិបាកដែលកើតឡើងពីជំងឺពុកឆ្អឹងផងដែរ។ ការស្រាវជ្រាវមួយបានរកឃើញថាការទទួលទានតែបៃតងជាប្រចាំអាចមានឥទ្ធិពលវិជ្ជមានដល់ឆ្អឹងដោយកាត់បន្ថយហានិភ័យនៃការប្រេះឆ្អឹងដោយសារតែជំងឺពុកឆ្អឹង។
- តែបៃតងគឺជាសារធាតុប្រឆាំងអុកស៊ីតកម្មដែលកាត់បន្ថយភាពអារម្មណ៍តានតឹង(oxdative stress)និងជំរុញអង់ហ្ស៊ីមប្រឆាំងអុកស៊ីតកម្ម ដើម្បីជំនួយដល់សុខភាពឆ្អឹង។Kombucha -នេះគឺជាភេសជ្ជៈដូចមេតែដែលមានបរិមាណប្រូបាយអូទិកខ្ពស់។ បាក់តេរីដែលមានប្រយោជន៍ដល់សុខភាពមានវត្តមាននៅក្នុងភេសជ្ជៈដាក់មេខាងលើនេះជួយកាត់បន្ថយការហើមពោះ បង្ការការរីកសាយពពួក ផ្សិត(candida)និងដំបែ(yeast)និងបំបាត់ការឈឺចាប់ក្នុងពោះវៀនដើម្បីជួយឱ្យការរំលាយអាហារមានភាពប្រសើរឡើង។Kombuchaមានសមត្ថភាពក្នុងការបង្កើនភាពច្បាស់លាស់ខាងផ្លូវចិត្តដែលធ្វើឱ្យមនុស្សមានអារម្មណ៍ស្រស់ថ្លា និងក្មេងជាងវ័យ។
- ទឹក Cranberry -ការសិក្សាមួយដែលត្រូវបានចុះផ្សាយក្នុងទស្សនាវដ្តីAmerican Journal of Clinical Nutritionបានរកឃើញថាការពិសាទឹក Cranberryអាចជួយទប់ស្កាត់ការឆ្លងមេរោគឡើងវិញលើផ្លូវទឹកនោមចំពោះស្ត្រី។ ទឹកផ្លែឈើ Cranberryមានសមាសធាតុមួយដែលមិនអាចបំបែកបានដែលការពារបាក់តេរីកុំឱ្យខាប់ជាប់នឹងអញ្ចាញធ្មេញ។ វាជួយបង្ការជំងឺអញ្ចាញធ្មេញ។ ប៉ុន្តែសូមចាំថាទឹកផ្លែឈើ Cranberryមានផ្តុកកម្រិតជាតិស្ករខ្ពស់ ដូច្នេះហើយលោកអ្នកមិនគួរទទួលទានលើសពីចំណុះ6ទៅ8អោនស៍ក្នុងមួយថ្ងៃនោះឡើយ។ លោកអ្នកគួរតែស្វែងរកទឹកផ្លែឈើ Cranberryសុទ្ធ100ភាគរយពីហាងលក់ផលិតផលសម្រាប់សុខភាព។
- ទឹកដូង-ទឹកដូងគឺជាការឆ្លើយតបតាមធម្មជាតិសម្រាប់ដំណោះស្រាយបង្គ្រប់ជាតិទឹកតាមរយៈមាត់។ ទឹកដូងមានផ្ទុកផូស្វ័រ ម៉ាញ៉េស្យូម សូដ្យូម កាល់ស្យូម និងប៉ូតាស្យូម។ លើសពីនេះទៀត ទឹកដូងមានផ្ទុកវីតាមីនBសារធាតុជាច្រើននៃវីតាមីនCស័ង្កសី សេលេញ៉ូម អ៊ីយ៉ូដ និងស្ពាន់ធ័រ។ នេះគ្រាន់តែជាភេសជ្ជៈដែលលោកអ្នកត្រូវការនារដូវក្តៅដើម្បីបំពេញបន្ថែមជាតិអំបិលដែលបាត់បង់ និងធ្វើឱ្យរាងកាយរបស់លោកអ្នកមានកម្លាំងឡើងវិញ។ ប្រសិនបើលោកអ្នកចង់ចៀសវាងពីជំងឺ និងបញ្ហាទាក់ទងនឹងសុខភាព សូមទទួលយកភេសជ្ជៈទាំង5នេះជាផ្នែកមួយនៃជីវិតប្រចាំថ្ងៃរបស់លោកអ្នកជាមួយនឹងការហាត់ប្រាណទៀងទាត់។ លោកអ្នកនឹងពេញចិត្តភាពដែលមានថាមពលមិនចេះរីងស្ងួត និងភាពរឹងមាំដែលទទួលបានពីភេសជ្ជៈទាំងនេះ។



0 Comments